ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“អ្នករាល់គ្នាចូលទៅក្នុងផ្ទះមួយនៅទីណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចាកចេញពីទីនោះចុះ។
លូកា 10:7 - ព្រះគម្ពីរខ្មែរសាកល ចូរស្នាក់នៅក្នុងផ្ទះដដែលនោះ ហើយហូប និងផឹកអ្វីៗពីពួកគេ ពីព្រោះអ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។ Khmer Christian Bible ចូរនៅផ្ទះដដែលនោះចុះ ទាំងបរិភោគ និងផឹកអ្វីៗដែលគេឲ្យផង ព្រោះអ្នកធ្វើការស័ក្តិសមនឹងទទួលបានឈ្នួលរបស់ខ្លួន ហើយកុំប្ដូរពីផ្ទះមួយទៅផ្ទះមួយឲ្យសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ព្រោះអ្នកដែលធ្វើការ គួរនឹងបានប្រាក់ឈ្នួល។ កុំឲ្យផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយត្រូវស្នាក់នៅផ្ទះនោះឯង ទាំងទទួលបរិភោគរបស់អ្វីៗដែលគេឲ្យចុះ ពីព្រោះអ្នកដែលធ្វើការ នោះគួរនឹងបានឈ្នួលវិញ កុំឲ្យផ្លាស់ពីផ្ទះ១ទៅផ្ទះ១ឡើយ អាល់គីតាប ចូរស្នាក់នៅផ្ទះនោះ ហើយបរិភោគម្ហូបអាហារដែលគេជូនអ្នករាល់គ្នាចុះ ព្រោះអ្នកធ្វើការតែងតែទទួលប្រាក់ឈ្នួល។ មិនត្រូវចេញពីផ្ទះមួយទៅនៅផ្ទះមួយទៀតឡើយ។ |
ព្រះអង្គមានបន្ទូលនឹងពួកគេទៀតថា៖“អ្នករាល់គ្នាចូលទៅក្នុងផ្ទះមួយនៅទីណាក៏ដោយ ចូរស្នាក់នៅផ្ទះនោះរហូតដល់អ្នករាល់គ្នាចាកចេញពីទីនោះចុះ។
ប្រសិនបើមានកូននៃសេចក្ដីសុខសាន្តនៅទីនោះ សេចក្ដីសុខសាន្តរបស់អ្នករាល់គ្នានឹងស្ថិតនៅលើអ្នកនោះ បើមិនដូច្នោះទេ សេចក្ដីសុខសាន្តនោះនឹងត្រឡប់មកអ្នករាល់គ្នាវិញ។
បន្ទាប់ពីនាង និងក្រុមគ្រួសាររបស់នាងបានទទួលពិធីជ្រមុជទឹក នាងអង្វរយើងថា៖ “ប្រសិនបើអស់លោកបានយល់ឃើញថាខ្ញុំជាអ្នកជឿព្រះអម្ចាស់ សូមអញ្ជើញមកស្នាក់នៅផ្ទះរបស់ខ្ញុំផង” ហើយនាងបានទទូចឲ្យយើងមក។
គាត់នាំប៉ូល និងស៊ីឡាសទៅក្នុងផ្ទះ ហើយដាក់អាហារឲ្យពួកគេហូប។ គាត់ត្រេកអរយ៉ាងខ្លាំងជាមួយក្រុមគ្រួសារ ដោយសារបានជឿព្រះ។
ប៉ូល និងស៊ីឡាសក៏ចេញពីគុកចូលទៅផ្ទះលីឌា ហើយជួបបងប្អូន ក៏លើកទឹកចិត្តពួកគេ រួចចេញដំណើរទៅ៕
អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។
លើសពីនេះទៅទៀត ពួកនាងចេះធ្វើជាមនុស្សខ្ជិល ទាំងដើរចុះឡើងពីផ្ទះមួយទៅផ្ទះមួយ ហើយមិនគ្រាន់តែខ្ជិលប៉ុណ្ណោះទេ គឺថែមទាំងនិយាយដើម និងជ្រៀតជ្រែករឿងអ្នកដទៃ ព្រមទាំងនិយាយអ្វីដែលមិនគួរនិយាយទៀតផង។