ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះតែម្នាក់ឯង ហើយពួកមនុស្សដែលនៅជាមួយខ្ញុំមិនបានឃើញនិមិត្តនោះទេ ប៉ុន្តែការភិតភ័យយ៉ាងខ្លាំងបានធ្លាក់មកលើពួកគេ ហើយពួកគេរត់គេចទៅពួន។
លូកា 1:12 - ព្រះគម្ពីរខ្មែរសាកល នៅពេលឃើញទូតសួគ៌ សាការីក៏មានអំពល់ ហើយសេចក្ដីភ័យខ្លាចបានកើតមានដល់លោក។ Khmer Christian Bible កាលលោកសាការីឃើញ គាត់ក៏តក់ស្លុត ហើយមានសេចក្ដីភ័យខ្លាច ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលសាការីឃើញទេវតា លោកក៏ភាន់ភាំង ហើយមានចិត្តភ័យខ្លាច។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ឃើញដូច្នោះ លោករន្ធត់ចិត្ត ហើយភ័យខ្លាចទៀតផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលសាការីឃើញទេវតាហើយ លោកក៏ភាន់ភាំង ហើយកើតមានសេចក្ដីភ័យខ្លាច អាល់គីតាប ឃើញដូច្នោះ គាត់រន្ធត់ចិត្ដ ហើយភ័យខ្លាចទៀតផង។ |
ខ្ញុំ ដានីយ៉ែល បានឃើញនិមិត្តនោះតែម្នាក់ឯង ហើយពួកមនុស្សដែលនៅជាមួយខ្ញុំមិនបានឃើញនិមិត្តនោះទេ ប៉ុន្តែការភិតភ័យយ៉ាងខ្លាំងបានធ្លាក់មកលើពួកគេ ហើយពួកគេរត់គេចទៅពួន។
ស្ត្រីទាំងនោះចូលទៅក្នុងរូងផ្នូរ ឃើញបុរសវ័យក្មេងម្នាក់ដែលពាក់អាវវែងពណ៌សអង្គុយនៅខាងស្ដាំ ពួកនាងក៏ភ័យស្លុតយ៉ាងខ្លាំង។
ប៉ុន្តែនាងមានអំពល់យ៉ាងខ្លាំងចំពោះពាក្យនេះ ហើយរិះគិតអំពីពាក្យជម្រាបសួរនេះ ថាតើមានន័យដូចម្ដេច។
លោកសម្លឹងមើលទៅទូតសួគ៌នោះ ក៏ភ័យខ្លាច ហើយតបថា៖ “ព្រះអម្ចាស់អើយ តើមានការអ្វី?”។ ទូតសួគ៌ក៏និយាយថា៖ “សេចក្ដីអធិស្ឋានរបស់អ្នក និងការចែកទានរបស់អ្នក បានឡើងទៅទុកជាការរំលឹកនៅចំពោះព្រះហើយ។
នៅពេលខ្ញុំបានឃើញលោក ខ្ញុំក៏ដួលនៅទៀបជើងរបស់លោកដូចមនុស្សស្លាប់ នោះលោកក៏ដាក់ដៃស្ដាំលើខ្ញុំ ទាំងនិយាយថា៖“កុំខ្លាចឡើយ! យើងជាដើម និងជាចុង