Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:12 - អាល់គីតាប

12 ឃើញ​ដូច្នោះ គាត់​រន្ធត់​ចិត្ដ ហើយ​ភ័យ​ខ្លាច​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

12 នៅពេល​ឃើញ​ទូតសួគ៌ សាការី​ក៏​មានអំពល់ ហើយ​សេចក្ដីភ័យខ្លាច​បាន​កើតមាន​ដល់​លោក​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

12 កាល​លោក​សាការី​ឃើញ​ គាត់​ក៏​តក់​ស្លុត​ ហើយ​មាន​សេចក្ដី​ភ័យខ្លាច​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពេល​សាការី​ឃើញ​ទេវតា លោក​ក៏​ភាន់‌ភាំង ហើយ​មាន​ចិត្ត​ភ័យ​ខ្លាច។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ឃើញ​ដូច្នោះ លោក​រន្ធត់​ចិត្ត ហើយ​ភ័យ​ខ្លាច​ទៀត​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 កាល​សាការី​ឃើញ​ទេវតា​ហើយ លោក​ក៏​ភាន់‌ភាំង ហើយ​កើត​មាន​សេចក្ដី​ភ័យ​ខ្លាច

សូមមើលជំពូក ចម្លង




លូកា 1:12
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ ដានី‌យ៉ែល បាន​ឃើញ​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ​នេះ​តែ​ម្នាក់​ឯង ដ្បិត​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ​ពុំ​បាន​ឃើញ​ទេ ពួក​គេ​ភិត‌ភ័យ​ជា​ខ្លាំង ហើយ​នាំ​គ្នា​រត់​ពួន​អស់។


នាង​ចូល​ទៅ​ក្នុង​ផ្នូរ​ឃើញ​កំលោះ​ម្នាក់​អង្គុយ​ខាង​ស្ដាំ មាន​សម្លៀក‌បំពាក់​ពណ៌​ស ពួក​នាង​ភ័យ​ស្រឡាំង‌កាំង។


ពេល​ឮ​ពាក្យ​នេះ នាង​ម៉ារីយំ​រន្ធត់​យ៉ាង​ខ្លាំង នាង​រិះ‌គិត​ក្នុង​ចិត្ដ​ថា តើ​ពាក្យ​សាឡាម​នេះ​មាន​ន័យ​ដូច​ម្ដេច?


លោក​កូនេ‌លាស​សម្លឹង​មើល​ទៅ​ម៉ាឡា‌អ៊ីកាត់ ហើយ​មាន​ប្រសាសន៍​ទៅ​វិញ ទាំង​ភ័យ​ខ្លាច​ថា៖ «លោក​ម្ចាស់​អើយ! តើ​លោក​ម្ចាស់​មាន​ការ​អ្វី?»។ ម៉ាឡា‌អ៊ីកាត់​ពោល​មក​គាត់​ថា៖ «អុលឡោះ​បាន​ស្តាប់​ពាក្យ​ទូរអា​របស់​អ្នក​ហើយ ទ្រង់​ក៏​ជ្រាប​អំពី​ទាន​របស់​អ្នក​ដែរ ទ្រង់​មិន​ភ្លេច​ទេ។


ពេល​ខ្ញុំ​ឃើញ​គាត់ ខ្ញុំ​ដួល​សន្លប់​បាត់​ស្មារតី នៅ​ទៀប​ជើង​គាត់។ គាត់​ដាក់​ដៃ​ស្ដាំ​លើ​ខ្ញុំ ទាំង​ពោល​ថាៈ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត


ហើយ​គាត់​ក៏​ពោល​ទៅ​កាន់​ភរិយា​ថា៖ «យើង​ប្រាកដ​ជា​ស្លាប់​ហើយ ព្រោះ​យើង​បាន​ឃើញ​អុលឡោះ»។


ពេល​នោះ លោក​គេឌាន​ដឹង​ថា ជា​ម៉ាឡា‌អ៊ីកាត់​របស់អុលឡោះ‌តាអាឡា​គាត់​ពោល​ថា៖ «វីវរ​ហើយ អុលឡោះ‌តាអាឡា​ជា​ម្ចាស់​អើយ! ដ្បិត​ខ្ញុំ​បាន​ឃើញ​ម៉ាឡា‌អ៊ីកាត់​របស់​ទ្រង់ ផ្ទាល់​នឹង​ភ្នែក!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម