ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
រ៉ូម 9:21 - ព្រះគម្ពីរខ្មែរសាកល ឬមួយក៏ជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីធ្វើភាជនៈពីដុំដីឥដ្ឋដដែល គឺមួយសម្រាប់ការថ្លៃថ្នូរ មួយសម្រាប់ការមិនថ្លៃថ្នូរនោះទេឬ? Khmer Christian Bible តើជាងស្មូនគ្មានសិទ្ធិសូនពីដីឥដ្ឋតែមួយដុំធ្វើរបស់មានតម្លៃមួយ និងមួយទៀតគ្មានតម្លៃទេឬ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តើជាងស្មូនគ្មានសិទ្ធិលើដីឥដ្ឋ ដើម្បីយកដុំដីដដែលទៅសូន មួយធ្វើជាវត្ថុថ្លៃថ្នូរ ហើយមួយទៀតជាវត្ថុធម្មតាទេឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តើជាងស្មូនគ្មានអំណាចលើដីឥដ្ឋ នឹងយកដុំដីដដែលធ្វើជាវត្ថុ១សំរាប់ការដ៏ប្រសើរ ហើយ១ទៀតសំរាប់ការមិនប្រសើរទេឬអី អាល់គីតាប ជាងស្មូនយកដីទៅសូនធ្វើអ្វីក៏បាន គឺដីឥដ្ឋដដែល គាត់អាចយកទៅសូនធ្វើជារបស់ថ្លៃថ្នូរផង ហើយសូនធ្វើជារបស់ធម្មតាផង។ |
ព្រះយេហូវ៉ាបានបង្កើតរបស់សព្វសារពើដោយមានគោលបំណងសម្រាប់វា គឺសូម្បីតែមនុស្សអាក្រក់ក៏ព្រះអង្គបង្កើតសម្រាប់ថ្ងៃនៃមហន្តរាយដែរ។
តើពូថៅអាចអួតខ្លួនចំពោះអ្នកដែលកាប់ដោយវាឬ? តើរណារអាចលើកខ្លួនឡើងចំពោះអ្នកដែលអារដោយវាឬ? នោះប្រៀបដូចជារំពាត់យារខ្លួនវាទាស់នឹងអ្នកដែលលើកវាឡើង ឬប្រៀបដូចជាដំបងលើកមនុស្សដែលមិនមែនជាឈើនោះវិញ!
វេទនាហើយ! អ្នកដែលតតាំងនឹងអ្នកដែលបានសូនខ្លួនឡើង! គេគ្រាន់តែជាភាជនៈដីមួយក្នុងចំណោមភាជនៈដីទាំងអស់នៅលើផែនដីប៉ុណ្ណោះ។ តើដីឥដ្ឋនិយាយនឹងអ្នកដែលសូនខ្លួនថា៖ “ឯងកំពុងធ្វើអ្វី? ម្ដេចក៏សមិទ្ធផលរបស់ឯងគ្មានដៃចាប់ដូច្នេះ?” ឬ?
ប៉ុន្តែឥឡូវនេះ ព្រះយេហូវ៉ាអើយ ព្រះអង្គជាព្រះបិតានៃយើងខ្ញុំ! យើងខ្ញុំជាដីឥដ្ឋ ហើយព្រះអង្គជាជាងស្មូននៃយើងខ្ញុំ គឺយើងខ្ញុំទាំងអស់គ្នាជាស្នាព្រះហស្តរបស់ព្រះអង្គ។
ប៉ុន្តែព្រះអម្ចាស់មានបន្ទូលនឹងគាត់ថា៖“ចូរទៅចុះ! ដ្បិតអ្នកនោះជាភាជនៈដែលយើងបានជ្រើសតាំង ដើម្បីនាំយកនាមរបស់យើងទៅដល់ទាំងសាសន៍ដទៃ និងបណ្ដាស្ដេច ព្រមទាំងកូនចៅអ៊ីស្រាអែលផង។
ជាការពិត កាលកូនទាំងពីរមិនទាន់កើតនៅឡើយ ហើយក៏មិនទាន់ធ្វើអ្វីល្អ ឬអាក្រក់ (ដើម្បីឲ្យគោលបំណងរបស់ព្រះដែលស្របតាមការជ្រើសតាំង បាននៅស្ថិតស្ថេរ
ពោលគឺ ព្រះចង់មេត្តាករុណាដល់អ្នកណា ក៏មេត្តាករុណាដល់អ្នកនោះ ហើយព្រះអង្គចង់ធ្វើឲ្យអ្នកណាមានចិត្តរឹងរូស ក៏ធ្វើឲ្យអ្នកនោះមានចិត្តរឹងរូសដែរ។
ឱ មនុស្សអើយ! តើអ្នកជាអ្វី បានជាហ៊ានតមាត់នឹងព្រះ? អ្វីដែលត្រូវបានសូន មិនអាចនិយាយនឹងអ្នកដែលសូនថា៖ “ហេតុអ្វីបានជាធ្វើខ្ញុំយ៉ាងនេះ?” ទេ មែនទេ?