ពិតមែនហើយ អ្នកបានស្អប់ការប្រៀនប្រដៅ ហើយបានបោះចោលព្រះបន្ទូលរបស់យើងទៅក្រោយអ្នកដែរ។
រ៉ូម 2:22 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលនិយាយថា កុំផិតក្បត់ តើខ្លួនអ្នកផិតក្បត់ដែរឬ? អ្នកដែលស្អប់ខ្ពើមរូបបដិមាករ តើខ្លួនអ្នកប្លន់វិហារឬ? Khmer Christian Bible អ្នកប្រាប់គេមិនឲ្យផិតក្បត់ ហេតុអ្វីក៏អ្នកផិតក្បត់? អ្នកស្អប់ខ្ពើមរូបព្រះ ហេតុអ្វីក៏អ្នកប្លន់ព្រះវិហារ? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ខ្លួនអ្នកហាមគេកុំឲ្យផិតក្បត់ តើអ្នកផិតក្បត់ឬទេ? ខ្លួនអ្នកដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកប្រាប់គេមិនឲ្យប្រព្រឹត្តអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកឯងដែលថា កុំឲ្យផិតគ្នា តើអ្នកផិតឬទេ អ្នកឯងដែលស្អប់ខ្ពើមរូបព្រះ តើអ្នកប្លន់វិហារឬទេ អាល់គីតាប អ្នកប្រាប់គេមិនឲ្យប្រព្រឹត្ដអំពើផិតក្បត់ តែខ្លួនឯងក៏ផិតក្បត់ដែរ! អ្នកថាខ្លួនស្អប់ខ្ពើមព្រះក្លែងក្លាយ តែអ្នកបែរជាប្លន់វិហាររបស់ព្រះទាំងនោះទៅវិញ! |
ពិតមែនហើយ អ្នកបានស្អប់ការប្រៀនប្រដៅ ហើយបានបោះចោលព្រះបន្ទូលរបស់យើងទៅក្រោយអ្នកដែរ។
ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលថា៖ “ត្រូវបណ្ដាសាហើយ មនុស្សបោកបញ្ឆោតដែលមានសត្វឈ្មោលឥតខ្ចោះនៅក្នុងហ្វូងសត្វរបស់ខ្លួន ហើយបន់ ប៉ុន្តែបែរជាថ្វាយសត្វអន់ខូចជាយញ្ញបូជាដល់ព្រះអម្ចាស់ទៅវិញ! ដ្បិតយើងជាស្ដេចដ៏ធំឧត្ដម ហើយនាមរបស់យើងត្រូវបានកោតខ្លាចក្នុងចំណោមប្រជាជាតិនានា”៕
កាលណាអ្នករាល់គ្នាថ្វាយសត្វដែលខ្វាក់ជាយញ្ញបូជា តើមិនអាក្រក់ទេឬ? កាលណាអ្នករាល់គ្នាថ្វាយសត្វខ្ញើច ឬសត្វឈឺ តើមិនអាក្រក់ទេឬ? ឥឡូវនេះ ចូរជូនទៅអភិបាលរបស់អ្នកមើល៍! តើលោកពេញចិត្តនឹងអ្នកឬ? ឬមួយក៏លោកនឹងបង្ហាញការសន្ដោសដល់អ្នកឬ?”។ ព្រះយេហូវ៉ានៃពលបរិវារមានបន្ទូលដូច្នេះហើយ។
តើមនុស្សអាចប្លន់ព្រះបានឬ? ប៉ុន្តែអ្នករាល់គ្នាបានប្លន់យើងហើយ រួចសួរថា: ‘តើយើងខ្ញុំបានប្លន់ព្រះអង្គយ៉ាងដូចម្ដេច?’។ គឺដោយតង្វាយមួយភាគដប់ និងតង្វាយលើកឡើងនោះឯង។
ព្រះយេស៊ូវមានបន្ទូលតបនឹងពួកគេថា៖“ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់ព្យាការីយ៉ូណាសប៉ុណ្ណោះ។
ជំនាន់ដ៏អាក្រក់ និងផិតក្បត់ទាមទារទីសម្គាល់ ប៉ុន្តែទីសម្គាល់នឹងមិនប្រទានឲ្យគេឡើយ លើកលែងតែទីសម្គាល់របស់យ៉ូណាសប៉ុណ្ណោះ”។ រួចព្រះអង្គក៏យាងចាកចេញពីពួកគេទៅ។
ព្រះអង្គមានបន្ទូលបង្រៀនពួកគេថា៖“តើមិនមានសរសេរទុកមកថា:‘ដំណាក់របស់យើងនឹងត្រូវបានហៅថាដំណាក់នៃការអធិស្ឋានសម្រាប់ប្រជាជាតិទាំងអស់’ទេឬ? ប៉ុន្តែអ្នករាល់គ្នាបានធ្វើឲ្យដំណាក់នេះទៅជាសម្បុកចោរប្លន់ទៅវិញ!”។
ព្រោះថាអ្នកទាំងនេះដែលអ្នករាល់គ្នានាំមក មិនមែនជាចោរប្លន់ព្រះវិហារ ហើយក៏មិនបាននិយាយប្រមាថព្រះម៉ែរបស់យើងដែរ។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ពួកផិតក្បត់អើយ! តើអ្នករាល់គ្នាមិនដឹងទេឬថា ភាពជាមិត្តនឹងពិភពលោក គឺភាពជាសត្រូវនឹងព្រះ? ដូច្នេះ អ្នកណាក៏ដោយដែលចង់ធ្វើជាមិត្តនឹងពិភពលោក អ្នកនោះតាំងខ្លួនជាសត្រូវនឹងព្រះហើយ!