នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
រ៉ូម 15:28 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ បន្ទាប់ពីខ្ញុំបានបំពេញការនេះ គឺបានប្រគល់ជំនួយនេះដល់ពួកគេដោយសុវត្ថិភាពហើយ ខ្ញុំក៏នឹងទៅអេស្ប៉ាញដោយឆ្លងកាត់កន្លែងអ្នករាល់គ្នា។ Khmer Christian Bible ដូច្នេះពេលណាខ្ញុំបំពេញកិច្ចការនេះចប់សព្វគ្រប់ គឺប្រគល់ជំនួយដល់អ្នកទាំងនោះរួចហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្បាញដោយឆៀងចូលជួបអ្នករាល់គ្នា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ ពេលខ្ញុំបានបំពេញកិច្ចការនេះចប់ គឺបានប្រគល់ប្រាក់ដែលប្រមូលបាននេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ហើយឆៀងមកជួបអ្នករាល់គ្នា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស្ប៉ាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ កាលណាខ្ញុំបានសំរេចការនេះ គឺប្រគល់ផលនៃការជំនួយនេះដល់គេរួចហើយ នោះខ្ញុំនឹងចេញដំណើរទៅឯស្រុកអេស្ប៉ាញ ដោយសារអ្នករាល់គ្នា អាល់គីតាប ពេលណាខ្ញុំបំពេញកិច្ចការនេះចប់ គឺប្រគល់ប្រាក់ដែលប្រមូលបានទៅឲ្យគេជាផ្លូវការរួចរាល់ហើយ ខ្ញុំនឹងចេញដំណើរទៅស្រុកអេស៉្បាញ ដោយឆៀងចូលមកសួរសុខទុក្ខបងប្អូន។ |
នៅក្នុងចិត្តរបស់មនុស្សមានគម្រោងជាច្រើន ប៉ុន្តែមានតែផែនការរបស់ព្រះយេហូវ៉ាប៉ុណ្ណោះ ដែលនៅស្ថិតស្ថេរ។
ដូច្នេះ ពួកគេក៏ចាកចេញទៅចាត់ចែងការពារផ្នូរឲ្យតឹងរ៉ឹង ដោយបិទត្រាលើថ្មនៅមាត់រូងផ្នូរ ទាំងមានទាហានយាមផង៕
ក្រោយពីហេតុការណ៍ទាំងនេះបានបញ្ចប់ហើយ ប៉ូលត្រូវព្រះវិញ្ញាណបណ្ដាលឲ្យធ្វើដំណើរទៅយេរូសាឡិម ដោយឆ្លងកាត់ម៉ាសេដូន និងអាខៃ។ គាត់និយាយថា៖ “បន្ទាប់ពីខ្ញុំទៅដល់ទីនោះហើយ ខ្ញុំត្រូវតែទៅមើលរ៉ូមដែរ”។
ពោលគឺ កាលណាខ្ញុំធ្វើដំណើរទៅអេស្ប៉ាញ ខ្ញុំសង្ឃឹមនឹងជួបអ្នករាល់គ្នានៅតាមផ្លូវ ហើយឲ្យអ្នករាល់គ្នាជូនដំណើរខ្ញុំពីទីនោះទៅមុខទៀត ក្រោយពីអ្នករាល់គ្នាបានធ្វើឲ្យខ្ញុំសប្បាយចិត្តបន្តិចសិន។
មិនមែនថាខ្ញុំកំពុងរកអំណោយទេ គឺខ្ញុំរកផលផ្លែដែលកើនឡើងដល់គណនីរបស់អ្នករាល់គ្នាវិញ។
ដែលមកដល់អ្នករាល់គ្នា។ នៅក្នុងពិភពលោកទាំងមូល ដំណឹងល្អនេះកំពុងបង្កើតផល ព្រមទាំងចម្រើនឡើង ដូចនៅក្នុងចំណោមអ្នករាល់គ្នាដែរ តាំងពីថ្ងៃដែលអ្នករាល់គ្នាបានឮ ហើយយល់ព្រះគុណរបស់ព្រះក្នុងសេចក្ដីពិត