សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។
រ៉ូម 15:27 - ព្រះគម្ពីរខ្មែរសាកល ពួកគេពេញចិត្តនឹងធ្វើដូច្នេះមែន ហើយតាមពិតពួកគេជាកូនបំណុលរបស់អ្នកទាំងនោះ ដ្បិតប្រសិនបើសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីជនជាតិយូដាទៅហើយ នោះពួកគេក៏គួរតែបម្រើជនជាតិយូដាដោយរបស់របរខាងលោកីយ៍ដែរ។ Khmer Christian Bible មែនហើយ ពួកគេពេញចិត្ដធ្វើដូច្នេះណាស់ ព្រោះពួកគេជំពាក់អ្នកទាំងនោះ ដ្បិតសាសន៍ដទៃបានទទួលចំណែកខាងវិញ្ញាណពីអ្នកទាំងនោះ បានជាសាសន៍ដទៃត្រូវផ្គត់ផ្គង់ចំណែកខាងសាច់ឈាមដល់អ្នកទាំងនោះវិញ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេពេញចិត្តធ្វើការនេះ ហើយគេជំពាក់ដល់អ្នកទាំងនោះពិតមែន ដ្បិតបើពួកសាសន៍ដទៃបានទទួលចំណែកជាព្រះពរខាងវិញ្ញាណពីពួកគេ នោះគេគួរតែជួយអ្នកទាំងនោះជារបស់ខាងសាច់ឈាមវិញដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនទាំងនោះបានសម្រេចចិត្តដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេសុខចិត្តចង់ធ្វើការនោះ ហើយគេក៏ជំពាក់ពួកនោះដែរ ដ្បិតបើសិនជាពួកសាសន៍ដទៃ បានទទួលចំណែកនៃអស់ទាំងសេចក្ដី ខាងព្រលឹងវិញ្ញាណពីគេ នោះគួរតែជួយគេក្នុងរបស់ទាំងប៉ុន្មាន ខាងសាច់ឈាមវិញ អាល់គីតាប បងប្អូនទាំងនោះបានសម្រេចចិត្ដដូច្នេះ ព្រោះគេមានជំពាក់បំណុលម្យ៉ាង គឺបងប្អូនសាសន៍ដទៃបានទទួលសម្បត្តិខាងវិញ្ញាណ រួមជាមួយសាសន៍យូដាយ៉ាងណា គេក៏ត្រូវយកសម្បត្តិខាងលោកីយ៍ ទៅជួយសាសន៍យូដាយ៉ាងនោះដែរ។ |
សូមលើកលែងបំណុលរបស់យើងខ្ញុំ ដូចដែលយើងខ្ញុំបានលើកលែងដល់កូនបំណុលរបស់យើងខ្ញុំដែរ។
ប៉ុន្តែប្រសិនបើមែកខ្លះត្រូវបានកាច់ចេញ ហើយអ្នកដែលជាមែកអូលីវព្រៃត្រូវបានបំបៅនៅកណ្ដាលមែកទាំងនោះ ព្រមទាំងរួមចំណែកទទួលជីជាតិពីឫសរបស់ដើមអូលីវស្រុក
ដ្បិតយើងដឹងហើយថា ក្រឹត្យវិន័យគឺខាងវិញ្ញាណ រីឯខ្ញុំគឺខាងសាច់ឈាម ដែលត្រូវបានលក់ឲ្យនៅក្រោមបាប។
ដោយព្រោះយើងបានសាបព្រោះគ្រាប់ពូជខាងវិញ្ញាណក្នុងចំណោមអ្នករាល់គ្នា តើហួសហេតុពេកឬ បើយើងច្រូតរបស់របរខាងលោកីយ៍ពីអ្នករាល់គ្នា?
អ្នកដែលទទួលការអប់រំខាងព្រះបន្ទូល ត្រូវចែករបស់ល្អទាំងអស់ដល់អ្នកដែលអប់រំនោះ។
ខ្ញុំ ប៉ូល សូមសរសេរដោយដៃខ្ញុំផ្ទាល់ថា ខ្ញុំនឹងសងវិញ——ខ្ញុំមិនបាច់រំលើកថាអ្នកក៏ជំពាក់ខ្ញុំដែរ សូម្បីតែខ្លួនអ្នកផ្ទាល់!