ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




រ៉ូម 13:10 - ព្រះគម្ពីរខ្មែរសាកល

សេចក្ដីស្រឡាញ់​មិន​ប្រព្រឹត្ត​ការ​អាក្រក់​ដល់​អ្នកជិតខាង​ឡើយ ដោយហេតុនេះ សេចក្ដីស្រឡាញ់​ជា​ការបំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​។

សូមមើលជំពូក

Khmer Christian Bible

សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិតខាង​ឡើយ​ ដូច្នេះ​ សេចក្ដី​ស្រឡាញ់​ជា​ការ​សម្រេច​ក្រឹត្យវិន័យ។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សេចក្តី​ស្រឡាញ់​មិន​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្តី​ស្រឡាញ់​ជា​ការ​សម្រេច​តាម​ក្រឹត្យ‌វិន័យ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​មាន​ចិត្ត​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ត​អាក្រក់​ចំពោះ​បងប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ក្រឹត្យ‌វិន័យ​បាន​ពេញ​លក្ខណៈ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សេចក្ដី​ស្រឡាញ់​មិន​ដែល​ធ្វើ​អាក្រក់​ដល់​អ្នក​ជិត​ខាង​ឡើយ ដូច្នេះ សេចក្ដី​ស្រឡាញ់​ជា​កិច្ច​សំរេច​តាម​ក្រិត្យ‌វិន័យ​ហើយ។

សូមមើលជំពូក

អាល់គីតាប

អ្នក​មាន​ចិត្ដ​ស្រឡាញ់​មិន​ដែល​ប្រព្រឹត្ដ​អាក្រក់​ចំពោះ​បង​ប្អូន​ឯ​ទៀតៗ​ឡើយ ដ្បិត​សេចក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​ហ៊ូកុំ​បាន​ពេញ​លក្ខណៈ។

សូមមើលជំពូក



រ៉ូម 13:10
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដោយហេតុនេះ អ្វីៗ​ទាំងអស់​ដែល​អ្នករាល់គ្នា​ចង់ឲ្យ​គេ​ប្រព្រឹត្ត​ដល់​អ្នករាល់គ្នា ចូរ​ប្រព្រឹត្ត​ដល់​គេ​យ៉ាងនោះ​ដែរ​។ ជាការពិត នេះ​ជា​សេចក្ដីបង្រៀនរបស់​ក្រឹត្យវិន័យ និង​គម្ពីរ​ព្យាការី​។


“ខ្ញុំ​ផ្ដល់​សេចក្ដីបង្គាប់​ថ្មី​ដល់​អ្នករាល់គ្នា គឺឲ្យ​អ្នករាល់គ្នា​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ដូចដែល​ខ្ញុំ​បាន​ស្រឡាញ់​អ្នករាល់គ្នា អ្នករាល់គ្នា​ក៏​ត្រូវ​ស្រឡាញ់​គ្នាទៅវិញទៅមក​ដែរ​។


កុំ​ជំពាក់​អ្វី​ដល់​អ្នកណាឡើយ ក្រៅពី​ការ​ស្រឡាញ់​គ្នាទៅវិញទៅមក​។ ជាការពិត អ្នក​ដែល​ស្រឡាញ់​អ្នកដទៃ បាន​បំពេញ​ក្រឹត្យវិន័យ​ឲ្យសម្រេច​ហើយ​។


ពីព្រោះ​ក្រឹត្យវិន័យ​ទាំងមូល​ត្រូវបាន​បំពេញ​ក្នុង​ពាក្យ​មួយ​ឃ្លា​នេះ ដែលថា​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង”។


ប៉ុន្តែ​ប្រសិនបើ​អ្នករាល់គ្នា​ប្រព្រឹត្តតាម​ព្រះរាជ​ក្រឹត្យវិន័យ​ស្របតាម​បទគម្ពីរ​ដែលថា‍​:“ត្រូវ​ស្រឡាញ់​អ្នកជិតខាង​របស់អ្នក ដូច​ស្រឡាញ់​ខ្លួនឯង” នោះ​អ្នករាល់គ្នា​ធ្វើ​បាន​ល្អ​ហើយ​។