ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 8:27 - ព្រះគម្ពីរខ្មែរសាកល

ពួកគេ​មិន​យល់​ថា ព្រះអង្គ​មានបន្ទូល​នឹង​ពួកគេ​អំពី​ព្រះ​បិតា​ទេ​។

សូមមើលជំពូក

Khmer Christian Bible

ពួកគេ​មិន​យល់​ថា​ ព្រះអង្គ​កំពុង​មាន​បន្ទូល​ប្រាប់​ពួកគេ​អំពី​ព្រះ​វរ​បិតា​ទេ‍។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពួក​គេ​មិន​ដឹង​ថា ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​អំពី​ព្រះ‌វរបិតា​ទេ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ទាំង​នោះ​មិន​យល់​ថា ព្រះអង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​អំពី​ព្រះ‌បិតា​ប្រាប់​គេ​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​គេ​មិន​ដឹង​ជា​ទ្រង់​មាន​បន្ទូល​នឹង​គេ ពី​ព្រះវរ‌បិតា​ទេ

សូមមើលជំពូក

អាល់គីតាប

អ្នក​ទាំង​នោះ​មិន​យល់​ថា អ៊ីសា​កំពុង​តែ​មាន​ប្រសាសន៍​អំពី​បិតា​គាត់​ប្រាប់​គេ​ឡើយ។

សូមមើលជំពូក



យ៉ូហាន 8:27
9 ការដាក់ឲ្យឆ្លើយតបគ្នា  

យើងខ្ញុំ​រាវរក​ជញ្ជាំង​ដូច​មនុស្ស​ខ្វាក់ភ្នែក ក៏​រាវរក​ដូច​មនុស្ស​គ្មាន​ភ្នែក យើងខ្ញុំ​ជំពប់​នៅ​ពេលថ្ងៃត្រង់​ដូចជា​នៅ​ពេលថ្ងៃលិច ក៏​ប្រៀបដូចជា​មនុស្ស​ស្លាប់​នៅក្នុងចំណោម​មនុស្សមានសុខភាពល្អ​។


ព្រះអង្គ​មានបន្ទូលថា​៖ “ចូរ​ទៅ​ចុះ ហើយ​ប្រាប់​ប្រជាជន​នេះ​ថា​: ‘ចូរ​ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​កុំ​យល់​ឡើយ​; ចូរ​មើលហើយមើលទៀត ប៉ុន្តែ​កុំ​ចាប់ភ្លឹក​ឡើយ’។


ទាក់ទងនឹង​អ្នករាល់គ្នា ខ្ញុំ​មាន​សេចក្ដី​ជាច្រើន​ដែល​ត្រូវ​និយាយ និង​ត្រូវ​វិនិច្ឆ័យ ប៉ុន្តែ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​គឺ​ពិតត្រង់ ហើយ​អ្វីៗដែល​ខ្ញុំ​ឮ​ពី​ព្រះអង្គ ខ្ញុំក៏​ប្រាប់​សេចក្ដីទាំងនោះ​ដល់​មនុស្សលោក”។


ដូច្នេះ ព្រះយេស៊ូវ​ក៏​មានបន្ទូលថា​៖“ពេល​អ្នករាល់គ្នា​លើក​កូនមនុស្ស​ឡើង នោះ​អ្នករាល់គ្នា​នឹង​យល់​ថា គឺ​ខ្ញុំ​ហ្នឹងហើយ​ជាព្រះអង្គនោះ ហើយ​ខ្ញុំ​មិន​ធ្វើ​អ្វីមួយ​ដោយ​ខ្លួនខ្ញុំ​ឡើយ ប៉ុន្តែ​ខ្ញុំ​ប្រាប់​សេចក្ដីទាំងនេះ តាមដែល​ព្រះ​បិតា​បាន​បង្រៀន​ខ្ញុំ​។


ហេតុអ្វីបានជា​អ្នករាល់គ្នា​មិន​យល់​សម្ដី​របស់ខ្ញុំ​? គឺដោយព្រោះ​អ្នករាល់គ្នា​មិនអាច​ស្ដាប់​ពាក្យ​របស់ខ្ញុំ​បាន​។


អ្នក​ដែល​ជារបស់​ព្រះ ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ​។ នេះជាហេតុដែល​អ្នករាល់គ្នា​មិន​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ គឺ​ដោយសារ​អ្នករាល់គ្នា​មិនមែន​ជារបស់​ព្រះ”។