យ៉ូហាន 8:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥27 អ្នកទាំងនោះមិនយល់ថា ព្រះអង្គកំពុងតែមានព្រះបន្ទូលអំពីព្រះបិតាប្រាប់គេឡើយ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល27 ពួកគេមិនយល់ថា ព្រះអង្គមានបន្ទូលនឹងពួកគេអំពីព្រះបិតាទេ។ សូមមើលជំពូកKhmer Christian Bible27 ពួកគេមិនយល់ថា ព្រះអង្គកំពុងមានបន្ទូលប្រាប់ពួកគេអំពីព្រះវរបិតាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦27 ពួកគេមិនដឹងថា ព្រះអង្គមានព្រះបន្ទូលទៅគេអំពីព្រះវរបិតាទេ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤27 តែគេមិនដឹងជាទ្រង់មានបន្ទូលនឹងគេ ពីព្រះវរបិតាទេ សូមមើលជំពូកអាល់គីតាប27 អ្នកទាំងនោះមិនយល់ថា អ៊ីសាកំពុងតែមានប្រសាសន៍អំពីបិតាគាត់ប្រាប់គេឡើយ។ សូមមើលជំពូក |
ព្រះយេស៊ូមានព្រះបន្ទូលទៅគេទៀតថា៖ «កាលណាអ្នករាល់គ្នាលើកបុត្រមនុស្សឡើង អ្នករាល់គ្នាមុខជានឹងស្គាល់ឋានៈរបស់ខ្ញុំ ពុំខាន ហើយអ្នករាល់គ្នានឹងដឹងថា ខ្ញុំមិនធ្វើការអ្វីមួយ ដោយសំអាងលើខ្លួនខ្ញុំផ្ទាល់ឡើយ គឺខ្ញុំថ្លែងតែសេចក្ដីណាដែលព្រះបិតាមានព្រះបន្ទូលប្រាប់មកខ្ញុំប៉ុណ្ណោះ។