អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
យ៉ូហាន 8:11 - ព្រះគម្ពីរខ្មែរសាកល នាងទូលថា៖ “គ្មានទេ ព្រះអម្ចាស់”។ ព្រះយេស៊ូវមានបន្ទូលថា៖“ខ្ញុំក៏មិនផ្ដន្ទាទោសនាងដែរ។ ចូរទៅចុះ ចាប់ពីឥឡូវនេះទៅ កុំប្រព្រឹត្តបាបទៀតឡើយ”។ Khmer Christian Bible នាងទូលថា៖ «គ្មានទេ លោកម្ចាស់!» ព្រះយេស៊ូក៏មានបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសអ្នកដែរ ចូរទៅចុះ ប៉ុន្ដែចាប់ពីពេលនេះតទៅ ចូរកុំប្រព្រឹត្ដបាបទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នាងទូលឆ្លើយថា៖ «គ្មានទេ លោកម្ចាស់»។ ព្រះយេស៊ូវមានព្រះបន្ទូលថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ អញ្ជើញទៅចុះ តែចាប់ពីពេលនេះទៅ កុំធ្វើបាបទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលព្រះអង្គថា៖ «គ្មានទេលោកម្ចាស់!»។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្តអំពើបាបទៀតឡើយ»។] ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នាងទូលឆ្លើយថា គ្មានទេ លោកម្ចាស់ រួចព្រះយេស៊ូវមានបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។ អាល់គីតាប នាងជម្រាបអ៊ីសាថា៖ «គ្មានទេលោក!»។ អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «ខ្ញុំក៏មិនដាក់ទោសនាងដែរ សុំអញ្ជើញទៅចុះ តែពីពេលនេះតទៅ កុំប្រព្រឹត្ដអំពើបាបទៀតឡើយ»។] |
អ្នកដែលលាក់បាំងការបំពានរបស់ខ្លួននឹងមិនចម្រើនឡើងឡើយ រីឯអ្នកដែលសារភាព ហើយបោះបង់ចោលវិញ នឹងត្រូវបានអាណិតមេត្តា។
ចូរស្វែងរកព្រះយេហូវ៉ាខណៈដែលអាចរកព្រះអង្គឃើញ ចូរស្រែកហៅព្រះអង្គខណៈដែលព្រះអង្គគង់នៅជិត!
ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ។
ទេ មិនមែនទេ! ខ្ញុំប្រាប់អ្នករាល់គ្នាថា ប្រសិនបើអ្នករាល់គ្នាមិនកែប្រែចិត្តទេ នោះនឹងវិនាសទាំងអស់គ្នាដូច្នោះដែរ”។
ដូចគ្នាដែរ ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅមុខបណ្ដាទូតសួគ៌របស់ព្រះ នឹងមានអំណរចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត”។
ឥឡូវ យើងត្រូវតែអបអរ និងអរសប្បាយ ដ្បិតប្អូនប្រុសរបស់ឯងម្នាក់នេះបានស្លាប់ ប៉ុន្តែរស់ឡើងវិញ; វាបានបាត់ ប៉ុន្តែត្រូវបានរកឃើញវិញហើយ’”៕
ខ្ញុំប្រាប់អ្នករាល់គ្នាថា នៅស្ថានសួគ៌នឹងមានអំណរយ៉ាងនោះដែរ ចំពោះមនុស្សបាបម្នាក់ដែលកែប្រែចិត្ត ជាងមនុស្សសុចរិតកៅសិបប្រាំបួននាក់ដែលមិនចាំបាច់កែប្រែចិត្ត។
ខ្ញុំបានមកមិនមែនដើម្បីហៅមនុស្សសុចរិតទេ គឺដើម្បីហៅមនុស្សបាបឲ្យកែប្រែចិត្តវិញ”។
ព្រះយេស៊ូវទ្រង់តបថា៖“អាណាចក្ររបស់ខ្ញុំមិនមែនជារបស់ពិភពលោកនេះទេ។ ប្រសិនបើអាណាចក្ររបស់ខ្ញុំជារបស់ពិភពលោកនេះ ម្ល៉េះសមពួកអ្នកបម្រើរបស់ខ្ញុំបានតយុទ្ធ ដើម្បីកុំឲ្យខ្ញុំត្រូវគេប្រគល់ទៅពួកជនជាតិយូដាឡើយ។ ប៉ុន្តែឥឡូវនេះ អាណាចក្ររបស់ខ្ញុំមិនមែននៅទីនេះទេ”។
ពីព្រោះព្រះបានចាត់ព្រះបុត្រារបស់ព្រះអង្គឲ្យមកក្នុងពិភពលោក មិនមែនដើម្បីកាត់ទោសមនុស្សលោកទេ គឺដើម្បីសង្គ្រោះមនុស្សលោកតាមរយៈព្រះបុត្រាវិញ។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។
ឬមួយក៏អ្នកមើលងាយភាពបរិបូរនៃសេចក្ដីសប្បុរស សេចក្ដីអនុគ្រោះ និងសេចក្ដីអត់ធ្មត់របស់ព្រះអង្គ ដោយមិនយល់ថា ព្រះហឫទ័យសប្បុរសរបស់ព្រះ គឺដើម្បីនាំអ្នកទៅដល់ការកែប្រែចិត្តទេឬ?
ដ្បិតខ្ញុំមានអ្វីពាក់ព័ន្ធនឹងការកាត់ទោសអ្នកខាងក្រៅ? តើមិនមែនអ្នកខាងក្នុងទេឬ ដែលអ្នករាល់គ្នាត្រូវកាត់ទោស?
ហើយចូរចាត់ទុកការអត់ធ្មត់របស់ព្រះអម្ចាស់នៃយើងថាជាសេចក្ដីសង្គ្រោះ ដូចដែលប៉ូលបងប្អូនដ៏ជាទីស្រឡាញ់របស់យើងបានសរសេរមកអ្នករាល់គ្នាដែរ ស្របតាមប្រាជ្ញាដែលប្រទានដល់គាត់។