ព្រះយេស៊ូវទ្រង់សួរឪពុករបស់វាថា៖“តើការនេះកើតឡើងដល់វាយូរហើយឬនៅ?”។ គាត់ទូលឆ្លើយថា៖ “តាំងពីតូចមកម្ល៉េះ
យ៉ូហាន 5:5 - ព្រះគម្ពីរខ្មែរសាកល នៅទីនោះ មានបុរសម្នាក់ដែលមានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ។ Khmer Christian Bible នៅទីនោះមានបុរសម្នាក់មានជំងឺសាមសិបប្រាំបីឆ្នាំមកហើយ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នៅទីនោះមានបុរសម្នាក់ ដែលឈឺសាមសិបប្រាំបីឆ្នាំមកហើយ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នៅទីនោះ មានមនុស្សម្នាក់ដែលឈឺ៣៨ឆ្នាំមកហើយ អាល់គីតាប នៅទីនោះ មានបុរសម្នាក់ពិការតាំងពីសាមសិបប្រាំបីឆ្នាំមកហើយ។ |
ព្រះយេស៊ូវទ្រង់សួរឪពុករបស់វាថា៖“តើការនេះកើតឡើងដល់វាយូរហើយឬនៅ?”។ គាត់ទូលឆ្លើយថា៖ “តាំងពីតូចមកម្ល៉េះ
ចំណែកឯស្ត្រីនេះវិញ ជាកូនចៅរបស់អ័ប្រាហាំ ដែលសាតាំងបានចងនាង មើល៍! ដប់ប្រាំបីឆ្នាំមកហើយ តើមិនត្រូវស្រាយនាងឲ្យរួចពីចំណងនេះ នៅថ្ងៃសប្ប័ទទេឬ?”។
មានស្ត្រីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ នាងបានចំណាយបា្រក់ចិញ្ចឹមជីវិតទាំងអស់របស់នាងទៅលើគ្រូពេទ្យ ប៉ុន្តែគ្មានអ្នកណាអាចព្យាបាលនាងឲ្យជាបានឡើយ។
បន្ទាប់ពីការទាំងនេះ ព្រះយេស៊ូវទ្រង់រកគាត់នៅក្នុងព្រះវិហារ ហើយមានបន្ទូលនឹងគាត់ថា៖“មើល៍! អ្នកជាហើយ កុំប្រព្រឹត្តបាបទៀតឡើយ ក្រែងលោមានការអាក្រក់ជាងនេះកើតឡើងដល់អ្នក”។
ដ្បិតមានទូតសួគ៌ចុះមកក្នុងស្រះម្ដងម្កាល ហើយកូរទឹក។ បន្ទាប់ពីការកូរទឹកនោះ អ្នកដែលចុះមុនគេនឹងត្រូវបានប្រោសឲ្យជា ទោះបីជាមានជំងឺអ្វីក៏ដោយ។
ព្រះយេស៊ូវទតឃើញបុរសនោះកំពុងដេក ហើយជ្រាបថា គាត់នៅយ៉ាងនោះយូរយារមកហើយ ព្រះអង្គក៏មានបន្ទូលនឹងគាត់ថា៖“តើអ្នកចង់ជាឬទេ?”។
ប៉ុន្តែយើងខ្ញុំមិនដឹងទេថា ឥឡូវនេះវាមើលឃើញយ៉ាងដូចម្ដេច ហើយក៏មិនដឹងថា អ្នកណាបានបើកភ្នែករបស់វាដែរ។ សូមសួរវាចុះ វាពេញវ័យហើយ វានឹងនិយាយដោយខ្លួនឯង”។
នៅលីស្ត្រា មានបុរសម្នាក់ពិការជើងកំពុងអង្គុយ គាត់ខ្វិនតាំងពីកំណើត គឺមិនដែលដើរសោះ។
មានបុរសម្នាក់ខ្វិនពីកំណើតត្រូវបានសែងមក។ គេតែងតែដាក់បុរសនោះជារៀងរាល់ថ្ងៃ នៅមាត់ទ្វារព្រះវិហារ ដែលគេហៅថា “ទ្វារសោភ័ណ” ដើម្បីឲ្យសុំទានពីអ្នកដែលចូលទៅក្នុងព្រះវិហារ។
រីឯបុរសដែលទីសម្គាល់នៃការប្រោសឲ្យជានេះបានកើតឡើងដល់គាត់ មានអាយុសែសិបឆ្នាំជាងហើយ។
នៅទីនោះ គាត់ឃើញបុរសម្នាក់ឈ្មោះអេនាស។ គាត់ជាមនុស្សស្លាប់មួយចំហៀងខ្លួនដែលដេកនៅលើគ្រែប្រាំបីឆ្នាំមកហើយ។