ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
យ៉ូហាន 4:41 - ព្រះគម្ពីរខ្មែរសាកល ក្រោយមក មានមនុស្សច្រើនទៀតបានជឿ ដោយសារតែព្រះបន្ទូលរបស់ព្រះអង្គ។ Khmer Christian Bible មានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលរបស់ព្រះអង្គ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មានមនុស្សជាច្រើនទៀតបានជឿ ដោយព្រោះព្រះបន្ទូលព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មានមនុស្សច្រើនជាងនោះទៅទៀតបានជឿលើព្រះអង្គ ដោយបានឮព្រះបន្ទូលព្រះអង្គផ្ទាល់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយមានមនុស្សជាច្រើនទៀតបានជឿ ដោយសារព្រះបន្ទូលទ្រង់ អាល់គីតាប មានមនុស្សច្រើនជាងនោះទៅទៀត បានជឿលើអ៊ីសា ដោយបានឮប្រសាសន៍អ៊ីសាផ្ទាល់។ |
ដំបងរាជ្យនឹងមិនឃ្លាតចេញពីយូដាឡើយ ហើយដំបងគ្រប់គ្រងក៏នឹងមិនឃ្លាតចេញពីចន្លោះជើងវាដែរ រហូតដល់ ‘ស៊ីឡូរ’ មកដល់ នោះបណ្ដាជននឹងស្ដាប់បង្គាប់លោក។
គេក៏ស្ងើចចំពោះសេចក្ដីបង្រៀនរបស់ព្រះអង្គ ពីព្រោះព្រះបន្ទូលរបស់ព្រះអង្គប្រកបដោយសិទ្ធិអំណាច។
ដូច្នេះ នៅពេលពួកជនជាតិសាម៉ារីមករកព្រះអង្គ ពួកគេក៏សុំព្រះអង្គឲ្យស្នាក់នៅជាមួយពួកគេ នោះព្រះអង្គក៏ស្នាក់នៅទីនោះពីរថ្ងៃ។
ពួកគេក៏និយាយនឹងស្ត្រីនោះថា៖ “ឥឡូវនេះយើងជឿ មិនមែនដោយសារតែសម្ដីរបស់នាងទៀតទេ គឺដោយសារយើងផ្ទាល់បានឮ ហើយដឹងថា ព្រះអង្គពិតជាព្រះសង្គ្រោះនៃពិភពលោក”។
គឺព្រះវិញ្ញាណទេតើ ដែលផ្ដល់ជីវិត រីឯសាច់ឈាមវិញគ្មានប្រយោជន៍អ្វីឡើយ។ ពាក្យដែលខ្ញុំបានប្រាប់អ្នករាល់គ្នា គឺជាវិញ្ញាណ និងជាជីវិត។
យ៉ាងណាមិញ កាលណាព្រះវិញ្ញាណដ៏វិសុទ្ធសណ្ឋិតលើអ្នករាល់គ្នា អ្នករាល់គ្នានឹងទទួលព្រះចេស្ដា ហើយបានជាសាក្សីរបស់ខ្ញុំ ទាំងនៅយេរូសាឡិម យូឌានិងសាម៉ារីទាំងមូល ព្រមទាំងរហូតដល់ចុងបំផុតនៃផែនដី”។
ដូច្នេះ ក្រុមជំនុំជូនដំណើរពួកគេ ពួកគេក៏ធ្វើដំណើរឆ្លងកាត់ហ្វេនីស៊ី និងសាម៉ារី ទាំងរៀបរាប់ប្រាប់យ៉ាងលម្អិតអំពីការកែប្រែចិត្តរបស់សាសន៍ដទៃ ធ្វើឲ្យបងប្អូនទាំងអស់មានអំណរយ៉ាងខ្លាំង។
ប៉ុន្តែនៅពេលភីលីពផ្សាយដំណឹងល្អអំពីអាណាចក្ររបស់ព្រះ និងព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទ ពួកគេក៏ជឿ ហើយទទួលពិធីជ្រមុជទឹកទាំងប្រុសទាំងស្រី។
បន្ទាប់ពីពេត្រុស និងយ៉ូហានបានធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់ និងប្រកាសព្រះបន្ទូលរបស់ព្រះអម្ចាស់ហើយ ពួកគេក៏ត្រឡប់ទៅយេរូសាឡិមវិញ ទាំងផ្សាយដំណឹងល្អតាមភូមិជាច្រើនរបស់ជនជាតិសាម៉ារីផង។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។