យ៉ូហាន 4:19 - ព្រះគម្ពីរខ្មែរសាកល ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ ខ្ញុំយល់ឃើញថា លោកជាព្យាការី! Khmer Christian Bible ស្ត្រីនោះទូលទៅព្រះអង្គថា៖ «លោកម្ចាស់អើយ! ខ្ញុំយល់ថា លោកជាអ្នកនាំព្រះបន្ទូល ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្ត្រីនោះទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាហោរាហើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នាងទូលព្រះអង្គថា៖ «លោកម្ចាស់ នាងខ្ញុំយល់ថា លោកពិតជាព្យាការី*មែន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ស្ត្រីនោះទូលទ្រង់ថា លោកម្ចាស់អើយ ខ្ញុំយល់ឃើញថា លោកជាហោរា អាល់គីតាប នាងជម្រាបអ៊ីសាថា៖ «លោក នាងខ្ញុំយល់ថា លោកពិតជាណាពីមែន។ |
ព្រះយេស៊ូវទ្រង់សួរពួកគេថា៖“តើរឿងអ្វី?”។ ពួកគេទូលព្រះអង្គថា៖ “គឺអំពីយេស៊ូវអ្នកណាសារ៉ែត ជាព្យាការីម្នាក់ដ៏មានអំណាចក្នុងការដែលលោកធ្វើ និងពាក្យសម្ដី នៅចំពោះព្រះនិងប្រជាជនគ្រប់គ្នា
សេចក្ដីភ័យខ្លាចបានកើតមានដល់មនុស្សទាំងអស់ ហើយពួកគេក៏លើកតម្កើងសិរីរុងរឿងដល់ព្រះ ដោយនិយាយថា៖ “ព្យាការីដ៏ធំឧត្ដមបានលេចឡើងក្នុងចំណោមយើងហើយ!” ហើយថា៖ “ព្រះបានយាងមករកប្រជារាស្ត្ររបស់ព្រះអង្គហើយ!”។
ពួកផារិស៊ីម្នាក់នោះដែលអញ្ជើញព្រះអង្គឃើញដូច្នេះ ក៏និយាយក្នុងចិត្តថា៖ “បើសិនអ្នកនេះជាព្យាការីមែន គាត់មុខជាដឹងថា ស្ត្រីដែលកំពុងពាល់គាត់ជាអ្នកណា ហើយជាមនុស្សបែបណាមិនខាន ដ្បិតនាងជាមនុស្សបាប”។
ពីព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ហើយ រីឯម្នាក់ដែលនាងមានឥឡូវនេះ មិនមែនជាប្ដីរបស់នាងទេ។ រឿងនេះនាងនិយាយពិតហើយ”។
“មក៍! មើលម្នាក់ដែលប្រាប់ខ្ញុំអំពីអ្វីៗទាំងអស់ដែលខ្ញុំបានធ្វើ។ អ្នកនេះជាព្រះគ្រីស្ទទេដឹង?”។
នៅពេលហ្វូងមនុស្សឃើញទីសម្គាល់ដែលព្រះអង្គទ្រង់ធ្វើ ពួកគេក៏និយាយថា៖ “លោកនេះពិតជាព្យាការីដែលមកក្នុងពិភពលោក!”។
អ្នកខ្លះក្នុងហ្វូងមនុស្សឮពាក្យទាំងនេះ ក៏និយាយថា៖ “អ្នកនេះពិតជាព្យាការីនោះហើយ!”។
ពួកគេសួរបុរសខ្វាក់ភ្នែកទៀតថា៖ “ដោយអ្នកនោះបានបើកភ្នែករបស់អ្នក តើអ្នកនិយាយអំពីអ្នកនោះថាជានរណា?”។ គាត់ថា៖ “លោកជាព្យាការី”។