Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:18 - ព្រះគម្ពីរខ្មែរសាកល

18 ពីព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​នាក់​ហើយ រីឯ​ម្នាក់​ដែល​នាង​មាន​ឥឡូវនេះ មិនមែន​ជា​ប្ដី​របស់នាង​ទេ​។ រឿងនេះ​នាង​និយាយ​ពិត​ហើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ដ្បិត​អ្នក​មាន​ប្តី​ប្រាំ​នាក់​មក​ហើយ​ រីឯ​បុរស​ដែល​នៅ​ជាមួយ​អ្នក​សព្វ​ថ្ងៃ​នេះ​មិន​មែន​ជា​ប្តី​របស់​អ្នក​ទេ​ ដូច្នេះ​ពាក្យ​ដែល​អ្នក​និយាយ​នេះ​ ពិត​ប្រាកដ​ហើយ»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ដ្បិត​នាង​ធ្លាប់​មាន​ប្តី​ប្រាំ​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ មិន​មែន​ជា​ប្តី​នាង​ទេ នាង​និយាយ​នេះ​ត្រូវ​ហើយ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ដ្បិត​នាង​បាន​មាន​ប្ដី​៥​មក​ហើយ ឯ​អ្នក​ដែល​នៅ​ជា​មួយ​សព្វ​ថ្ងៃ​នេះ មិន​មែន​ជា​ប្ដី​នាង​ទេ ពាក្យ​នោះ​នាង​និយាយ​ត្រូវ​ប្រាកដ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 ព្រោះ​នាង​ធ្លាប់​មាន​ប្ដី​ប្រាំ​មក​ហើយ រីឯ​បុរស​ដែល​នៅ​ជា​មួយ​នាង​សព្វ​ថ្ងៃ មិន​មែន​ជា​ប្ដី​របស់​នាង​ទេ នាង​និយាយ​ត្រង់​មែន»។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:18
16 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ​ព្រះ​យាង​មក​ឯ​អ័ប៊ីម្ម៉ាឡិច​ក្នុង​សុបិន​ពេលយប់ ហើយ​មានបន្ទូល​នឹង​ទ្រង់​ថា​៖ “មើល៍! អ្នក​នឹង​ស្លាប់ ដោយសារតែ​ស្ត្រី​ដែល​អ្នក​បាន​យកមក​នេះ ដ្បិត​នាង​រៀបការ​ប្ដី​ហើយ”។


ពេល​ស៊ីគែម​កូនប្រុស​របស់​ហេម័រ​ជនជាតិហេវី​ជា​មេគ្រប់គ្រង​នៅ​ស្រុក​នោះ បាន​ឃើញ​នាង គាត់​ក៏​ចាប់​នាង​ទៅ​រួមដំណេក​ជាមួយ ហើយ​បង្ខូច​នាង​។


ប៉ុន្តែ​ពួកគេ​តបថា​៖ “តើ​គួរឲ្យ​គេ​ប្រព្រឹត្ត​នឹង​ប្អូនស្រី​របស់ពួកយើង ដូចជា​ស្រីពេស្យា​ឬ​?”៕


ប្រសិនបើ​ស្ត្រី​លែង​ប្ដី​របស់​ខ្លួន ហើយ​រៀបការ​ជាមួយ​បុរស​ម្នាក់ទៀត នាង​ក៏​កំពុង​ផិតក្បត់​ដែរ”។


ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា​៖“ចូរ​ទៅ​ហៅ​ប្ដី​របស់នាង​មក​ទីនេះ”។


ស្ត្រី​នោះ​ទូល​តប​នឹង​ព្រះអង្គ​ថា​៖ “ខ្ញុំ​គ្មាន​ប្ដី​ទេ”។ ព្រះយេស៊ូវ​មានបន្ទូលថា​៖“ដែល​នាង​និយាយ​ថា​: ‘គ្មាន​ប្ដី​ទេ’ ត្រូវ​ហើយ


ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ ខ្ញុំ​យល់ឃើញ​ថា លោក​ជា​ព្យាការី​!


ដូច្នេះ ប្រសិនបើ​នាង​ទៅយក​បុរស​ម្នាក់ទៀត​នៅពេល​ដែល​ប្ដី​នៅរស់ គេ​នឹង​ហៅ​នាង​ថា ស្ត្រី​ផិតក្បត់​; ប៉ុន្តែ​ប្រសិនបើ​ប្ដី​ស្លាប់​ហើយ នាង​ក៏​រួច​ពី​ក្រឹត្យវិន័យ​នោះ ហើយ​ទោះបីជា​នាង​ទៅយក​បុរស​ម្នាក់ទៀត ក៏​នាង​មិនមែន​ជា​ស្ត្រី​ផិតក្បត់​ដែរ​។


ត្រូវ​ឲ្យតម្លៃ​អាពាហ៍ពិពាហ៍​ក្នុងចំណោម​ទាំងអស់គ្នា ហើយ​ត្រូវទុក​គ្រែ​អាពាហ៍ពិពាហ៍ឲ្យ​ឥតសៅហ្មង​ដែរ ដ្បិត​ព្រះ​នឹង​ជំនុំជម្រះ​មនុស្សអសីលធម៌ខាងផ្លូវភេទ និង​មនុស្សផិតក្បត់​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម