គាត់នាំស៊ីម៉ូនទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ហើយមានបន្ទូលថា៖“អ្នកគឺស៊ីម៉ូនកូនយ៉ូហាន។ អ្នកនឹងត្រូវបានហៅថា កេផាស” (កេផាស មានអត្ថន័យប្រែថា ពេត្រុស)។
យ៉ូហាន 4:16 - ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលនឹងនាងថា៖“ចូរទៅហៅប្ដីរបស់នាងមកទីនេះ”។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីរបស់អ្នកមកទីនេះ» ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវមានព្រះបន្ទូលទៅនាងថា៖ «ចូរទៅហៅប្តីនាងមកទីនេះ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវមានបន្ទូលថា ចូរទៅហៅប្ដីនាងមកឯណេះ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅនាងថា៖ «សុំអញ្ជើញទៅហៅប្ដីនាង រួចត្រឡប់មកវិញ»។ |
គាត់នាំស៊ីម៉ូនទៅជួបព្រះយេស៊ូវ។ ព្រះយេស៊ូវទ្រង់សម្លឹងមើលគាត់ ហើយមានបន្ទូលថា៖“អ្នកគឺស៊ីម៉ូនកូនយ៉ូហាន។ អ្នកនឹងត្រូវបានហៅថា កេផាស” (កេផាស មានអត្ថន័យប្រែថា ពេត្រុស)។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ស្ត្រីនោះទូលព្រះអង្គថា៖ “លោកម្ចាស់ សូមឲ្យទឹកនោះមកខ្ញុំផង ដើម្បីកុំឲ្យខ្ញុំស្រេក និងដើម្បីកុំឲ្យខ្ញុំមកដងនៅទីនេះឡើយ”។
ស្ត្រីនោះទូលតបនឹងព្រះអង្គថា៖ “ខ្ញុំគ្មានប្ដីទេ”។ ព្រះយេស៊ូវមានបន្ទូលថា៖“ដែលនាងនិយាយថា: ‘គ្មានប្ដីទេ’ ត្រូវហើយ
ពីព្រោះនាងធ្លាប់មានប្ដីប្រាំនាក់ហើយ រីឯម្នាក់ដែលនាងមានឥឡូវនេះ មិនមែនជាប្ដីរបស់នាងទេ។ រឿងនេះនាងនិយាយពិតហើយ”។
គ្មានអ្វីដែលត្រូវបាននិម្មិតបង្កើតណាដែលលាក់បាំងនៅចំពោះព្រះឡើយ គឺរបស់សព្វសារពើសុទ្ធតែនៅទទេ ហើយចំហនៅចំពោះព្រះនេត្ររបស់ព្រះអង្គ; ចំពោះព្រះអង្គនេះឯង ដែលយើងត្រូវរៀបរាប់ទូល។
យើងនឹងសម្លាប់កូនចៅរបស់នាងដោយអាសន្នរោគ នោះក្រុមជំនុំទាំងអស់នឹងដឹងថា យើងជាអ្នកដែលស្ទង់មើលគំនិត និងចិត្ត ហើយតបសងអ្នករាល់គ្នាតាមអំពើរៀងៗខ្លួន។