Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 4:15 - ព្រះគម្ពីរខ្មែរសាកល

15 ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បីកុំឲ្យ​ខ្ញុំ​ស្រេក និង​ដើម្បី​កុំឲ្យ​ខ្ញុំ​មក​ដង​នៅ​ទីនេះ​ឡើយ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

15 ស្រ្ដី​នោះ​ទូល​ទៅ​ព្រះអង្គ​ថា៖​ «លោក​ម្ចាស់​អើយ!​ សូម​ឲ្យ​ទឹក​នោះ​ដល់​ខ្ញុំ​ផង​ ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក​ ឬ​មក​ដង​នៅ​ទី​នេះ​ទៀត»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

15 ស្ត្រី​នោះ​ទូល​ព្រះ‌អង្គ​ថា៖ «លោក​ម្ចាស់​អើយ! សូម​ឲ្យ​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក ហើយ​រវល់​តែ​មក​ដង​នៅ​ទី​នេះ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

15 ស្ត្រី​នោះ​ទូល​ព្រះអង្គ​ថា៖ «លោក​ម្ចាស់! សូម​មេត្តា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

15 ស្ត្រី​នោះ​ក៏​ទូល​ទ្រង់​ថា លោក​ម្ចាស់​អើយ សូម​ឲ្យ​ទឹក​នោះ​មក​ខ្ញុំ​ផង ដើម្បី​កុំ​ឲ្យ​ខ្ញុំ​ស្រេក ឬ​មក​ដង​នៅ​ទី​នេះ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

15 ស្ដ្រី​នោះ​ជម្រាប​អ៊ីសា​ថា៖ «លោក! សូម​មេត្ដា​ផ្ដល់​ទឹក​នោះ​មក​នាង​ខ្ញុំ​ផង កុំ​ឲ្យ​នាង​ខ្ញុំ​ស្រេក និង​កុំ​ឲ្យ​រវល់​មក​ដង​ទឹក​អណ្ដូង​នេះ​ទៀត»។

សូមមើលជំពូក ចម្លង




យ៉ូហាន 4:15
11 ការដាក់ឲ្យឆ្លើយតបគ្នា  

មាន​មនុស្ស​ជាច្រើន​និយាយថា​៖ “តើ​នរណា​អាច​បង្ហាញឲ្យ​យើង​ឃើញ​ការ​ល្អ​?”។ ព្រះយេហូវ៉ា​អើយ សូមឲ្យ​ពន្លឺ​នៃ​ព្រះភក្ត្រ​របស់ព្រះអង្គ​ភ្លឺ​មកលើ​យើងខ្ញុំ​ផង​។


ព្រះអង្គ​មានបន្ទូល​នឹង​នាង​ថា​៖“ចូរ​ទៅ​ហៅ​ប្ដី​របស់នាង​មក​ទីនេះ”។


ព្រះយេស៊ូវ​មានបន្ទូល​តប​នឹង​ពួកគេ​ថា​៖“ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នករាល់គ្នា​រក​ខ្ញុំ​មិនមែន​ដោយសារ​បាន​ឃើញ​ទីសម្គាល់​ទេ ប៉ុន្តែ​ដោយសារ​បាន​ហូប​នំប៉័ង​ឆ្អែត​ប៉ុណ្ណោះ​។


ពួកគេ​ក៏​ទូល​ព្រះអង្គ​ថា​៖ “លោកម្ចាស់ សូម​ឲ្យ​នំប៉័ង​នេះ​មក​យើងខ្ញុំ​ជានិច្ច​ផង”។


ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“គឺ​ខ្ញុំ​ជា​នំប៉័ង​នៃ​ជីវិត​។ អ្នក​ដែល​មករក​ខ្ញុំ​មិន​ឃ្លាន​សោះឡើយ ហើយ​អ្នក​ដែល​ជឿលើ​ខ្ញុំ​ក៏​មិន​ស្រេក​ទៀត​ដែរ​។


ដ្បិត​ថ្លៃឈ្នួល​របស់​បាប គឺ​សេចក្ដីស្លាប់ រីឯ​អំណោយទាន​របស់​ព្រះ គឺ​ជីវិតអស់កល្បជានិច្ច នៅក្នុង​ព្រះ​គ្រីស្ទ​យេស៊ូវ​ព្រះអម្ចាស់​នៃយើង​៕


ជាការពិត អ្នក​ដែល​ដើរតាម​សាច់ឈាម គិត​អ្វីៗ​ខាងសាច់ឈាម រីឯ​អ្នក​ដែល​ដើរ​តាម​ព្រះវិញ្ញាណ គិត​អ្វីៗ​ខាង​វិញ្ញាណ​។


យ៉ាងណាមិញ មនុស្ស​ខាងសាច់ឈាម​មិន​ព្រម​ទទួល​អ្វីៗ​ខាង​ព្រះវិញ្ញាណ​របស់​ព្រះ​ទេ ពីព្រោះ​វា​ជា​សេចក្ដីល្ងង់ខ្លៅ​សម្រាប់​គេ ហើយ​គេ​មិនអាច​យល់​បានទេ ដោយសារ​សេចក្ដីទាំងនេះ​ត្រូវ​វិនិច្ឆ័យ​ខាងវិញ្ញាណ​។


អ្នករាល់គ្នា​ទូល​សុំ​ដែរ ប៉ុន្តែ​មិន​ទទួលបាន ពីព្រោះ​អ្នករាល់គ្នា​ទូល​សុំ​ដោយបំណង​មិនត្រឹមត្រូវ គឺ​ដើម្បី​ចំណាយ​សម្រាប់​តណ្ហា​របស់អ្នករាល់គ្នា​វិញ​។


យើង​ក៏​ដឹង​ដែរ​ថា ព្រះបុត្រារបស់ព្រះ​បាន​យាង​មក ព្រមទាំង​ប្រទាន​ការយល់ដឹង​ដល់​យើង ដើម្បីឲ្យ​យើង​ស្គាល់​ព្រះអង្គ​ដ៏ពិត​។ យើង​ស្ថិតនៅក្នុង​ព្រះអង្គ​ដ៏ពិត គឺ​នៅក្នុង​ព្រះយេស៊ូវ​គ្រីស្ទ​ព្រះបុត្រា​របស់​ព្រះអង្គ‍។ ព្រះអង្គនេះ​ហើយ ជា​ព្រះ​ពិត និង​ជា​ជីវិតអស់កល្បជានិច្ច​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម