ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
យ៉ូហាន 3:14 - ព្រះគម្ពីរខ្មែរសាកល ដូចដែលម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវតែទទួលការលើកឡើងយ៉ាងនោះដែរ Khmer Christian Bible លោកម៉ូសេបានលើកសត្វពស់ឡើងនៅទីរហោឋានយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយដូចលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានយ៉ាងណា កូនមនុស្សក៏ត្រូវគេលើកលោកឡើង យ៉ាងនោះដែរ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលនៅវាលរហោស្ថាន លោកម៉ូសេបានលើកពស់ឡើងយ៉ាងណា បុត្រមនុស្សនឹងត្រូវគេលើកឡើង យ៉ាងនោះដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយដែលលោកម៉ូសេបានលើកសត្វពស់ឡើង នៅទីរហោស្ថានជាយ៉ាងណា នោះកូនមនុស្សនឹងត្រូវគេលើកលោកឡើងយ៉ាងនោះដែរ អាល់គីតាប កាលនៅវាលរហោស្ថាន ម៉ូសាបានលើកសត្វពស់ឡើងយ៉ាងណា បុត្រាមនុស្សនឹងត្រូវគេលើកឡើងយ៉ាងនោះដែរ |
ដ្បិតហ្វូងឆ្កែបានព័ទ្ធជុំវិញទូលបង្គំ ហ្វូងមនុស្សដែលធ្វើអាក្រក់បានឡោមព័ទ្ធទូលបង្គំ ហើយចាក់ទម្លុះដៃ និងជើងរបស់ទូលបង្គំ។
នៅថ្ងៃនោះ ឫសរបស់អ៊ីសាយនឹងឈរឡើងជាទង់សញ្ញាដល់ជាតិសាសន៍ទាំងឡាយ; ប្រជាជាតិនានានឹងស្វែងរកអ្នកនោះ ហើយទីសម្រាករបស់លោកនឹងបានរុងរឿង។
ប៉ុន្តែបើធ្វើដូច្នេះ គម្ពីរដែលចែងថាត្រូវតែកើតឡើងយ៉ាងនេះ នឹងត្រូវបានបំពេញឲ្យសម្រេចយ៉ាងដូចម្ដេច?”។
ព្រះយេស៊ូវក៏មានបន្ទូលនឹងគាត់ថា៖“កញ្ជ្រោងមានរូង ហើយបក្សាបក្សីនៅលើអាកាសក៏មានសម្បុកដែរ រីឯកូនមនុស្សវិញ គ្មានកន្លែងកើយក្បាលឡើយ”។
ព្រមទាំងអំពីរបៀបដែលពួកនាយកបូជាចារ្យ និងពួកមេគ្រប់គ្រងរបស់យើងបានប្រគល់លោកទៅក្នុងការកាត់ទោសប្រហារជីវិត ហើយពួកគេក៏ឆ្កាងលោកផង។
គេនិយាយដូច្នេះ ដើម្បីឲ្យព្រះបន្ទូលរបស់ព្រះយេស៊ូវ ដែលព្រះអង្គមានបន្ទូលឲ្យដឹងថាព្រះអង្គរៀបនឹងសុគតដោយការសុគតបែបណា ត្រូវបានបំពេញឲ្យសម្រេច។
គឺខ្ញុំជានំប៉័ងដ៏រស់ដែលចុះមកពីស្ថានសួគ៌ ប្រសិនបើអ្នកណាហូបនំប៉័ងនេះ អ្នកនោះនឹងរស់ជារៀងរហូត។ នំប៉័ងដែលខ្ញុំនឹងឲ្យ គឺជារូបសាច់របស់ខ្ញុំសម្រាប់ជីវិតរបស់មនុស្សលោក”។
ដូច្នេះ ព្រះយេស៊ូវក៏មានបន្ទូលថា៖“ពេលអ្នករាល់គ្នាលើកកូនមនុស្សឡើង នោះអ្នករាល់គ្នានឹងយល់ថា គឺខ្ញុំហ្នឹងហើយជាព្រះអង្គនោះ ហើយខ្ញុំមិនធ្វើអ្វីមួយដោយខ្លួនខ្ញុំឡើយ ប៉ុន្តែខ្ញុំប្រាប់សេចក្ដីទាំងនេះ តាមដែលព្រះបិតាបានបង្រៀនខ្ញុំ។
ព្រះអង្គនេះហើយ ដែលត្រូវគេបញ្ជូនទៅ តាមគម្រោងដែលមានកំណត់ទុក និងការជ្រាបជាមុនរបស់ព្រះ; អ្នករាល់គ្នាបានសម្លាប់ដោយឆ្កាងព្រះអង្គ តាមរយៈដៃរបស់មនុស្សឥតច្បាប់។