ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។
យ៉ូហាន 21:3 - ព្រះគម្ពីរខ្មែរសាកល ស៊ីម៉ូនពេត្រុសនិយាយនឹងពួកគេថា៖ “ខ្ញុំទៅនេសាទត្រី”។ ពួកគេថា៖ “យើងទៅជាមួយដែរ”។ ពួកគេក៏ចេញទៅ ហើយជិះទូក។ ប៉ុន្តែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ Khmer Christian Bible ហើយនៅពេលនោះ លោកស៊ីម៉ូនពេត្រុសក៏ប្រាប់ពួកគេថា៖ «ខ្ញុំទៅនេសាទត្រី» ពួកគេក៏ឆ្លើយថា៖ «យើងទៅជាមួយដែរ» ពួកគេក៏ចុះទូកទៅ ប៉ុន្ដែនៅយប់នោះ ពួកគេចាប់មិនបានអ្វីសោះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា៖ «ខ្ញុំទៅនេសាទត្រីហើយ» គេឆ្លើយទៅគាត់ថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចុះទូកចេញទៅ តែយប់នោះគេចាប់ត្រីមិនបានសោះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្តែ នៅយប់នោះ គេឥតបានត្រីសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នោះស៊ីម៉ូន-ពេត្រុសនិយាយទៅគេថា ខ្ញុំទៅនេសាទត្រី គេក៏ឆ្លើយថា យើងទៅដែរ ស្រាប់តែគេនាំគ្នាចេញទៅចុះទូក តែយប់នោះគេចាប់មិនបានអ្វីសោះ អាល់គីតាប លោកស៊ីម៉ូនពេត្រុសនិយាយទៅកាន់សិស្សឯទៀតៗថា៖ «ខ្ញុំទៅរកត្រី»។ គេពោលតបមកគាត់វិញថា៖ «យើងទៅជាមួយដែរ»។ គេក៏នាំគ្នាចេញទៅ ហើយចុះទូកទាំងអស់គ្នា ប៉ុន្ដែ នៅយប់នោះ គេឥតបានត្រីសោះ។ |
ស៊ីម៉ូនទូលតបថា៖ “លោកគ្រូ យើងខ្ញុំបានធ្វើការនឿយហត់ពេញមួយយប់ ចាប់មិនបានអ្វីសោះ ប៉ុន្តែខ្ញុំនឹងទម្លាក់អួនតាមពាក្យរបស់លោក”។
លុះដល់ព្រលឹមហើយ ព្រះយេស៊ូវទ្រង់ឈរនៅមាត់បឹង ប៉ុន្តែពួកសិស្សមិនបានដឹងថាជាព្រះយេស៊ូវទេ។
ហើយស្នាក់នៅជាមួយពួកគេ ទាំងធ្វើការជាមួយផង ដោយសារពួកគេមានមុខរបរដូចគាត់ គឺពួកគេជាជាងធ្វើរោងដែរ។
ខ្លួនអ្នករាល់គ្នាផ្ទាល់ក៏ដឹងដែរថា ដៃទាំងពីរនេះបានបម្រើសម្រាប់តម្រូវការរបស់ខ្ញុំ និងអ្នកដែលនៅជាមួយខ្ញុំ។
ដូច្នេះ ទាំងអ្នកដាំ និងអ្នកស្រោចទឹកមិនមែនជាអ្វីទេ មានតែព្រះដែលធ្វើឲ្យដុះឡើងទេ ដែលសំខាន់។
ដ្បិតបងប្អូនអើយ អ្នករាល់គ្នានឹកចាំអំពីការនឿយហត់ និងការលំបាករបស់យើង គឺយើងបានធ្វើការទាំងយប់ទាំងថ្ងៃ ខណៈដែលយើងប្រកាសដំណឹងល្អរបស់ព្រះដល់អ្នករាល់គ្នា ដើម្បីកុំឲ្យទៅជាបន្ទុកដល់អ្នកណាម្នាក់ក្នុងអ្នករាល់គ្នាឡើយ។