មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
យ៉ូហាន 21:18 - ព្រះគម្ពីរខ្មែរសាកល ប្រាកដមែន ប្រាកដមែន ខ្ញុំប្រាប់អ្នកថា ពេលអ្នកនៅក្មេង អ្នកក្រវាត់ដោយខ្លួនឯង ហើយដើរទៅកន្លែងដែលអ្នកចង់ទៅ។ ប៉ុន្តែពេលអ្នកចាស់ទៅ អ្នកនឹងលាតដៃរបស់អ្នក ហើយអ្នកផ្សេងនឹងក្រវាត់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ”។ Khmer Christian Bible ខ្ញុំប្រាប់អ្នកជាពិតប្រាកដថា ពេលអ្នកនៅក្មេង អ្នកស្លៀកពាក់ខ្លួនឯង ហើយទៅណាតាមចិត្ត ប៉ុន្ដែពេលអ្នកចាស់ អ្នកនឹងសន្ធឹងដៃរបស់អ្នក ហើយម្នាក់ទៀតនឹងស្លៀកពាក់ឲ្យអ្នក រួចនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅក្មេងនៅឡើយ អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយដើរទៅណាតាមតែចិត្តអ្នកចង់។ លុះពេលអ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតនឹងក្រវាត់ចង្កេះឲ្យអ្នកវិញ ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្តអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ប្រាកដមែន ខ្ញុំប្រាប់អ្នកជាប្រាកដថា កាលអ្នកនៅពីក្មេងនៅឡើយ នោះបានក្រវាត់ខ្លួនឯង ទាំងដើរទៅមកតាមតែចិត្ត តែកាលណាចាស់ហើយ នោះអ្នកនឹងសន្ធឹងដៃទៅ ហើយម្នាក់ទៀតនឹងក្រវាត់ឲ្យអ្នកវិញ ទាំងនាំអ្នកទៅឯកន្លែង ដែលអ្នកមិនចង់ទៅផង អាល់គីតាប ខ្ញុំសុំប្រាប់ឲ្យអ្នកដឹងច្បាស់ថា កាលអ្នកនៅក្មេង អ្នកក្រវាត់ចង្កេះខ្លួនឯង ហើយអ្នកទៅណាតាមតែចិត្ដអ្នកចង់។ លុះដល់អ្នកចាស់ អ្នកនឹងលើកដៃឡើង ហើយមានម្នាក់ទៀតក្រវាត់ចង្កេះឲ្យអ្នក ទាំងនាំអ្នកទៅកន្លែងដែលអ្នកមិនចង់ទៅថែមទៀតផង»។ |
មានពរហើយ បាវបម្រើទាំងនោះដែលចៅហ្វាយឃើញពួកគេប្រុងស្មារតី នៅពេលលោកមកដល់។ ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ចៅហ្វាយនឹងក្រវាត់ខ្លួន ហើយឲ្យពួកគេអង្គុយ រួចលោកនឹងមកបម្រើពួកគេវិញ។
ស៊ីម៉ូនពេត្រុសទូលសួរថា៖ “ព្រះអម្ចាស់អើយ តើព្រះអង្គយាងទៅឯណា?”។ ព្រះយេស៊ូវទ្រង់តបថា៖“កន្លែងដែលខ្ញុំទៅ អ្នកមិនអាចទៅតាមខ្ញុំឥឡូវនេះបានទេ ប៉ុន្តែអ្នកនឹងទៅតាមនៅពេលក្រោយ”។
ព្រះអង្គទ្រង់សួរគាត់ជាលើកទីបីថា៖“ស៊ីម៉ូនកូនយ៉ូហានអើយ តើអ្នកចូលចិត្តខ្ញុំឬទេ?”។ ដោយសារព្រះអង្គមានបន្ទូលនឹងគាត់ជាលើកទីបីថា:“តើអ្នកចូលចិត្តខ្ញុំឬទេ?” ធ្វើឲ្យពេត្រុសឈឺចិត្ត។ គាត់ក៏ទូលថា៖ “ព្រះអម្ចាស់អើយ ព្រះអង្គជ្រាបអ្វីៗទាំងអស់ហើយ ព្រះអង្គជ្រាបថាទូលបង្គំចូលចិត្តព្រះអង្គណាស់”។ ព្រះយេស៊ូវមានបន្ទូលនឹងគាត់ថា៖“ចូរចិញ្ចឹមចៀមរបស់ខ្ញុំចុះ។
ព្រះអង្គមានបន្ទូលដូច្នេះ គឺបញ្ជាក់ថាពេត្រុសនឹងលើកតម្កើងសិរីរុងរឿងដល់ព្រះដោយការស្លាប់បែបណា។ បន្ទាប់ពីមានបន្ទូលដូច្នេះហើយ ព្រះអង្គមានបន្ទូលនឹងគាត់ថា៖“ចូរមកតាមខ្ញុំចុះ!”។
គាត់មកឯយើង ហើយយកខ្សែក្រវាត់របស់ប៉ូល ចងដៃចងជើងខ្លួន រួចនិយាយថា៖ “ព្រះវិញ្ញាណដ៏វិសុទ្ធមានបន្ទូលដូច្នេះ: ‘ពួកយូដានៅយេរូសាឡិម នឹងចាប់ចងម្ចាស់ខ្សែក្រវាត់នេះយ៉ាងដូច្នេះ ហើយប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់ពួកសាសន៍ដទៃ’”។
ដ្បិតពេលយើងនៅក្នុងរោងនេះ យើងថ្ងូរដោយរងសម្ពាធ មិនមែនដោយសារយើងចង់ដោះចេញទេ គឺដោយសារចង់ស្លៀកពាក់វិញ ដើម្បីឲ្យអ្វីដែលរមែងតែងតែស្លាប់ត្រូវជីវិតលេបបាត់ទៅ។