ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
យ៉ូហាន 20:30 - ព្រះគម្ពីរខ្មែរសាកល ជាការពិត ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ផ្សេងៗជាច្រើនទៀត នៅមុខពួកសិស្សរបស់ព្រះអង្គ ដែលមិនមានសរសេរក្នុងសៀវភៅនេះ។ Khmer Christian Bible ព្រះយេស៊ូបានធ្វើទីសំគាល់អស្ចារ្យជាច្រើនទៀតនៅមុខពួកសិស្សរបស់ព្រះអង្គដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេស៊ូវបានធ្វើទីសម្គាល់ជាច្រើនទៀតនៅមុខពួកសិស្ស ដែលមិនបានកត់ត្រាទុកក្នុងសៀវភៅនេះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះយេស៊ូបានធ្វើទីសម្គាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេស៊ូវក៏ធ្វើទីសំគាល់ជាច្រើនទៀត នៅមុខពួកសិស្សទ្រង់ ដែលមិនបានចែងទុកក្នុងសៀវភៅនេះទេ អាល់គីតាប អ៊ីសាបានធ្វើទីសំគាល់ជាច្រើនទៀតឲ្យពួកសិស្សឃើញ តែគ្មានកត់ត្រាទុកក្នុងសៀវភៅនេះទេ។ |
ព្រះយេស៊ូវទ្រង់ធ្វើទីសម្គាល់ដំបូងនេះនៅកាណាក្នុងកាលីឡេ ព្រមទាំងសម្ដែងសិរីរុងរឿងរបស់ព្រះអង្គ ហើយពួកសិស្សរបស់ព្រះអង្គក៏ជឿលើព្រះអង្គ។
មានការជាច្រើនទៀតដែលព្រះយេស៊ូវទ្រង់ធ្វើ។ ប្រសិនបើឲ្យសរសេរម្ដងមួយៗ ខ្ញុំគិតថា សូម្បីតែពិភពលោកក៏គ្មានកន្លែងទុកសៀវភៅទាំងនោះដែលត្រូវបានសរសេរដែរ៕៚
មានហ្វូងមនុស្សមួយក្រុមធំទៅតាមព្រះអង្គ ពីព្រោះពួកគេបានឃើញទីសម្គាល់នានាដែលព្រះអង្គបានធ្វើដល់ពួកអ្នកមានជំងឺ។
ជាការពិត អ្វីៗដែលត្រូវបានសរសេរតាំងពីមុនមក គឺសរសេរទុកសម្រាប់បង្រៀនយើង ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមតាមរយៈការអត់ធ្មត់ និងតាមរយៈការកម្សាន្តចិត្តពីព្រះគម្ពីរ។
ការទាំងនេះបានកើតឡើងដល់ពួកគាត់ដើម្បីជាមេរៀន ព្រមទាំងមានសរសេរទុកមកដើម្បីជាសេចក្ដីទូន្មានដល់យើងដែលប្រឈមមុខនឹងទីបញ្ចប់នៃពិភពលោក។
ខ្ញុំបានសរសេរសេចក្ដីទាំងនេះមកអ្នករាល់គ្នា ដែលជឿលើព្រះនាមព្រះបុត្រារបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាមានជីវិតអស់កល្បជានិច្ច។