ខ្ញុំនឹងឲ្យកូនសោនៃអាណាចក្រស្ថានសួគ៌ដល់អ្នក។ អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ”។
យ៉ូហាន 20:23 - ព្រះគម្ពីរខ្មែរសាកល អ្នករាល់គ្នាលើកលែងទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានលើកលែងទោសដល់ពួកគេរួចហើយ; អ្នករាល់គ្នាប្រកាន់ទោសបាបរបស់អ្នកណាក៏ដោយ បាបទាំងនោះក៏ត្រូវបានប្រកាន់ទោសដល់ពួកគេរួចហើយ”។ Khmer Christian Bible បើអ្នករាល់គ្នាលើកលែងទោសបាបឲ្យអ្នកណា នោះពួកគេនឹងទទួលបានការលើកលែងទោស ប៉ុន្ដែបើអ្នករាល់គ្នាមិនលើកលែងទោសបាបឲ្យពួកគេទេ នោះពួកគេនឹងនៅតែមានបាប»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បើអ្នករាល់គ្នាអត់ទោសបាបឲ្យអ្នកណា នោះគេនឹងទទួលបានការអត់ទោស តែបើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា ទោសរបស់អ្នកនោះនឹងនៅជាប់»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប* ព្រះជាម្ចាស់ក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ បើអ្នករាល់គ្នានឹងអត់ទោសបាបដល់អ្នកណា នោះបាបគេនឹងបានអត់ទោសឲ្យ តែបើអ្នករាល់គ្នានឹងប្រកាន់ទោសបាបចំពោះអ្នកណា នោះបាបគេនឹងត្រូវប្រកាន់ជាប់វិញ។ អាល់គីតាប បើអ្នករាល់គ្នាលើកលែងទោសអ្នកណាឲ្យរួចពីបាប អុលឡោះក៏នឹងលើកលែងទោសអ្នកនោះឲ្យរួចពីបាបដែរ។ ផ្ទុយទៅវិញ បើអ្នករាល់គ្នាប្រកាន់ទោសអ្នកណា អ្នកនោះមុខជាត្រូវជាប់ទោសមិនខាន»។ |
ខ្ញុំនឹងឲ្យកូនសោនៃអាណាចក្រស្ថានសួគ៌ដល់អ្នក។ អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ”។
ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្វីក៏ដោយដែលអ្នកចងនៅលើផែនដី នោះត្រូវបានចងនៅស្ថានសួគ៌រួចហើយ ហើយអ្វីក៏ដោយដែលអ្នកស្រាយនៅលើផែនដី នោះក៏ត្រូវបានស្រាយនៅស្ថានសួគ៌រួចហើយដែរ។
នៅពេលមានបន្ទូលដូច្នេះហើយ ព្រះអង្គក៏ផ្លុំលើពួកគេ រួចមានបន្ទូលថា៖“ចូរទទួលព្រះវិញ្ញាណដ៏វិសុទ្ធចុះ!
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ពេត្រុសតបនឹងពួកគេថា៖ “ចូរកែប្រែចិត្ត ហើយឲ្យអ្នករាល់គ្នាម្នាក់ៗទទួលពិធីជ្រមុជទឹកក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ សម្រាប់ការលើកលែងទោសបាបរបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលបានព្រះវិញ្ញាណដ៏វិសុទ្ធជាអំណោយទាន។
នៅពេលអ្នករាល់គ្នាជួបជុំគ្នាក្នុងព្រះនាមព្រះយេស៊ូវព្រះអម្ចាស់នៃយើង ហើយវិញ្ញាណរបស់ខ្ញុំក៏នៅជាមួយដែរ
ដែលត្រូវបានសាងសង់លើគ្រឹះរបស់ពួកសាវ័ក និងព្យាការី ដោយមានព្រះគ្រីស្ទយេស៊ូវផ្ទាល់ជាថ្មគ្រឹះ។
ក្នុងចំណោមអ្នកទាំងនោះ មានហ៊ីមេនាស និងអ័លេក្សានត្រុស ដែលខ្ញុំបានប្រគល់ទៅសាតាំង ដើម្បីឲ្យពួកគេត្រូវបានប្រៀនប្រដៅ កុំឲ្យនិយាយប្រមាថព្រះឡើយ៕