ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 18:36 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​តបថា​៖“អាណាចក្រ​របស់ខ្ញុំ​មិនមែន​ជារបស់​ពិភពលោកនេះ​ទេ​។ ប្រសិនបើ​អាណាចក្រ​របស់ខ្ញុំ​ជា​របស់​ពិភពលោកនេះ ម្ល៉េះសម​ពួក​អ្នកបម្រើ​របស់ខ្ញុំ​បាន​តយុទ្ធ ដើម្បីកុំឲ្យ​ខ្ញុំ​ត្រូវគេ​ប្រគល់​ទៅ​ពួក​ជនជាតិយូដា​ឡើយ​។ ប៉ុន្តែ​ឥឡូវនេះ អាណាចក្រ​របស់ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ”។

សូមមើលជំពូក

Khmer Christian Bible

ព្រះយេស៊ូ​មាន​បន្ទូល​ឆ្លើយ​ថា៖​ «នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ក្នុង​លោកិយ​នេះ​ទេ​ បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោកិយ​នេះ​មែន​ នោះ​ពួកអ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​វាយ​តយុទ្ធ​វិញ​មិន​ខាន​ ដើម្បី​កុំ​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ជនជាតិ​យូដា​ ប៉ុន្ដែ​ឥឡូវ​នេះ​ នគរ​របស់​ខ្ញុំ​មិនមែន​នៅ​ទីនេះ​ទេ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​មាន​ព្រះ‌បន្ទូល​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ។ ប្រសិន‌បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ផែនដី​នេះ​មែន ពួក​អ្នក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​ត‌យុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​សាសន៍​យូដា​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ផែនដី​នេះ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​រាជ្យ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្តែ រាជ្យ​របស់​ខ្ញុំ​មិន​មែន​នៅ​លោក​នេះ​ទេ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ​មាន​បន្ទូល​ថា នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​លោកីយ​នេះ​ទេ បើ​សិន​ជា​នគរ​ខ្ញុំ​ត្រូវ​ខាង​លោកីយ​នេះ នោះ​ពួក​អ្នក​បំរើ​ខ្ញុំ គេ​នឹង​បាន​ត‌យុទ្ធ​ហើយ ដើម្បី​មិន​ឲ្យ​ខ្ញុំ​ត្រូវ​បញ្ជូន​ទៅ​សាសន៍​យូដា​ឡើយ តែ​ឥឡូវ​នេះ នគរ​ខ្ញុំ​មិន​មែន​ត្រូវ​ខាង​ស្ថាន​នេះ​ទេ

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​មាន​ប្រសាសន៍​ថា៖ «នគរ​របស់​ខ្ញុំ​មិន​មែន​នៅ​ក្នុង​លោក​នេះ​ទេ។ ប្រសិន​បើ​នគរ​របស់​ខ្ញុំ​នៅ​ក្នុង​លោក​នេះ​មែន ពួក​បម្រើ​របស់​ខ្ញុំ​មុខ​ជា​នាំ​គ្នា​តយុទ្ធ​មិន​ឲ្យ​គេ​បញ្ជូន​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​សាសន៍​យូដា​បាន​ឡើយ។ ប៉ុន្ដែ នគរ​របស់​ខ្ញុំ មិន​មែន​នៅ​លោក​នេះ​ទេ»។

សូមមើលជំពូក



យ៉ូហាន 18:36
14 ការដាក់ឲ្យឆ្លើយតបគ្នា  

“រីឯ​នៅ​គ្រា​នៃ​ស្ដេច​ទាំងនោះ ព្រះ​នៃ​ស្ថានសួគ៌​នឹង​តាំង​អាណាចក្រ​មួយ​ឡើង ដែល​មិន​ត្រូវបាន​បំផ្លាញ​ជារៀងរហូត ហើយ​អាណាចក្រ​នោះ​ក៏​មិន​ត្រូវបាន​ទុក​ឲ្យ​ជាតិសាសន៍​ដទៃ​ណា​ដែរ​។ វា​នឹង​បំបាក់បំបែក និង​បំបាត់​អស់ទាំង​អាណាចក្រ​ទាំងនោះ ហើយ​នៅឈរ​ជារៀងរហូត


អំណាចគ្រងរាជ្យ សិរីរុងរឿង និង​អាណាចក្រ​ត្រូវបាន​ប្រទាន​ដល់​លោក ដើម្បីឲ្យ​អស់ទាំង​ជាតិសាសន៍ ប្រជាជាតិ និង​ភាសា​បាន​បម្រើ​លោក អំណាចគ្រងរាជ្យ​របស់លោក​ជា​អំណាចគ្រងរាជ្យ​ដ៏អស់កល្ប ដែល​មិន​ផុតទៅ​ឡើយ ហើយ​អាណាចក្រ​របស់លោក​ជាអាណាចក្រ​ដែល​បំផ្លាញ​មិនបានឡើយ”។


កូនស្រី​ស៊ីយ៉ូន​អើយ ចូរ​ត្រេកអរ​យ៉ាងខ្លាំង​ចុះ​! កូនស្រី​យេរូសាឡិម​អើយ ចូរ​ស្រែកហ៊ោសប្បាយ​ចុះ​! មើល៍! ស្ដេច​របស់អ្នក​នឹង​យាង​មករក​អ្នក ព្រះអង្គ​ទ្រង់​សុចរិតយុត្តិធម៌ ទាំង​នាំមកនូវសេចក្ដីសង្គ្រោះ ព្រះអង្គ​បន្ទាបខ្លួន​គង់​លើ​លា​—— គង់​លើ​កូនលា​មួយ គឺ​កូន​របស់​មេលា​។


ឬមួយក៏​អ្នក​គិត​ថា ខ្ញុំ​មិនអាច​ទូល​អង្វរ​ព្រះ​បិតា​របស់ខ្ញុំ ហើយ​ព្រះអង្គ​នឹង​ប្រទាន​ទូតសួគ៌​លើសជាង​ដប់ពីរ​កងពល​ឲ្យ​ខ្ញុំ​ឥឡូវនេះ​បានទេ​ឬ​?


ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា៖“សម្លាញ់​អើយ​តើ​នរណា​បាន​តែងតាំង​ខ្ញុំ​ឲ្យធ្វើជា​ចៅក្រម ឬ​ជា​អាជ្ញាកណ្ដាល​លើ​ពួកអ្នក​?”។


ពីឡាត់​មានប្រសាសន៍ថា​៖ “តើ​ខ្ញុំ​ជា​ជនជាតិយូដា​ឬ​? ជនជាតិ​របស់អ្នកផ្ទាល់ និង​ពួក​នាយកបូជាចារ្យ​ទេតើ ដែល​ប្រគល់​អ្នក​មក​ខ្ញុំ​។ តើ​អ្នក​បាន​ធ្វើ​អ្វី​?”។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា ពួកគេ​រៀបនឹង​មក​ចាប់​ព្រះអង្គ​ឲ្យ​ធ្វើជា​ស្ដេច ដូច្នេះ​ព្រះអង្គ​យាង​ចាកចេញ​ទៅ​ភ្នំ​ម្ដងទៀត​តែព្រះអង្គឯង​។


អ្នករាល់គ្នា​វិនិច្ឆ័យ​តាម​សាច់ឈាម រីឯ​ខ្ញុំ​វិញ ខ្ញុំ​មិន​វិនិច្ឆ័យ​អ្នកណាឡើយ​។


ដ្បិត​អាណាចក្រ​របស់​ព្រះ​មិន​ផ្អែកលើ​ការស៊ីផឹក​ទេ គឺ​ផ្អែកលើ​សេចក្ដីសុចរិតយុត្តិធម៌ សេចក្ដីសុខសាន្ត និង​អំណរ​ក្នុង​ព្រះវិញ្ញាណដ៏វិសុទ្ធ​វិញ​។


នៅចំពោះ​ព្រះ​ដែល​ប្រទានជីវិត​ដល់​របស់​សព្វសារពើ និង​នៅចំពោះ​ព្រះ​គ្រីស្ទ​យេស៊ូវ​ដែល​ធ្វើបន្ទាល់​ជា​ពាក្យសារភាព​ដ៏ល្អ​នៅមុខ​ប៉ុនទាស​ពីឡាត់ ខ្ញុំ​សូម​បង្គាប់​អ្នក​ថា