ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 16:19 - ព្រះគម្ពីរខ្មែរសាកល

ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពួកគេ​ចង់​ទូល​សួរ​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​សួរ​គ្នាទៅវិញទៅមក​អំពី​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយថា​: ‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ នេះ​ឬ​?

សូមមើលជំពូក

Khmer Christian Bible

ប៉ុន្ដែ​ពេល​ព្រះយេស៊ូ​ជ្រាប​ថា​ ពួកគេ​ចង់​សួរ​ព្រះអង្គ​ ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​កំពុង​សួរ​គ្នា​អំពី​ពាក្យ​នេះ‍​ឬ​ ដែល​ខ្ញុំ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​ អ្នក​រាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ហើយ​ ប៉ុន្ដែ​បន្តិច​ក្រោយ​មក​អ្នក​រាល់គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ?​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេស៊ូវ​ជ្រាប​ថា គេ​ចង់​សួរ​ព្រះ‌អង្គ ដូច្នេះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា "មិន​យូរ​ប៉ុន្មាន អ្នក​រាល់​គ្នា​នឹង​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ" ឬ?

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌យេស៊ូ​ជ្រាប​ថា​គេ​ចង់​សួរ​ព្រះអង្គ ទើប​ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា បន្តិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្តិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេស៊ូវ​ក៏​ជ្រាប​ថា គេ​ចង់​សួរ​ទ្រង់ បាន​ជា​ទ្រង់​មាន​បន្ទូល​ទៅ​គេ​ថា តើ​អ្នក​រាល់​គ្នា​សាក​សួរ​គ្នា​ពី​ពាក្យ​ដែល​ខ្ញុំ​ថា នៅ​បន្តិច​ទៀត នឹង​លែង​ឃើញ​ខ្ញុំ រួច​បន្តិច​ទៅ​ទៀត នឹង​ឃើញ​ខ្ញុំ​វិញ ឬ​អី

សូមមើលជំពូក

អាល់គីតាប

អ៊ីសា​ជ្រាប​ថា​គេ​ចង់​សួរ​គាត់ ទើប​គាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​សួរ​គ្នា​ទៅ​វិញ​ទៅ​មក ចង់​ដឹង​អំពី​ពាក្យ​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ថា​បន្ដិច​ទៀត អ្នក​រាល់​គ្នា​លែង​ឃើញ​ខ្ញុំ តែ​បន្ដិច​ក្រោយ​មក​ទៀត អ្នក​រាល់​គ្នា​នឹង​ឃើញ​ខ្ញុំ​វិញ។

សូមមើលជំពូក



យ៉ូហាន 16:19
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ កុំ​ធ្វើដូច​ពួកគេ​ឡើយ ដ្បិត​ព្រះ​បិតា​របស់អ្នករាល់គ្នា​ជ្រាប​ហើយ នូវ​អ្វីដែល​អ្នករាល់គ្នា​ត្រូវការ មុន​អ្នករាល់គ្នា​ទូល​សុំ​ព្រះអង្គ​ទៅទៀត​។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​គំនិត​របស់​ពួកគេ ក៏​មានបន្ទូលថា​៖“ហេតុអ្វីបានជា​អ្នករាល់គ្នា​គិត​អាក្រក់​ក្នុង​ចិត្ត​ដូច្នេះ​?


ប៉ុន្តែ​ពួកសិស្ស​មិនយល់​ព្រះបន្ទូល​នេះ​ទេ ហើយក៏​មិនហ៊ាន​ទូល​សួរ​ព្រះអង្គ​ដែរ។


“កូន​រាល់គ្នា​អើយ ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែបន្តិចទៀតទេ​។ អ្នករាល់គ្នា​នឹង​រក​ខ្ញុំ ហើយ​ដូចដែល​ខ្ញុំ​បាន​ប្រាប់​ពួកយូដា​យ៉ាងណា ឥឡូវនេះ​ខ្ញុំ​ក៏​ប្រាប់​អ្នករាល់គ្នា​យ៉ាងនោះ​ដែរ​ថា​: ‘អ្នករាល់គ្នា​មិនអាច​ទៅ​កន្លែងដែល​ខ្ញុំ​ទៅ​បានឡើយ’ ។


“បន្តិចទៀត មនុស្សលោក​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ ប៉ុន្តែ​អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ​។ ដោយសារ​ខ្ញុំ​រស់ អ្នករាល់គ្នា​នឹង​រស់​ដែរ​។


“បន្តិចទៀត អ្នករាល់គ្នា​នឹង​លែង​ឃើញ​ខ្ញុំ​ទៀត​ហើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ ”។


ពួកគេ​ក៏​និយាយ​ទៀត​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូលថា​:‘បន្តិចទៀត’ នេះ​មានន័យ​ដូចម្ដេច​? យើង​មិន​យល់​អ្វីដែល​ព្រះអង្គ​មានបន្ទូល​ទេ”។


នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​មិន​សួរ​ខ្ញុំ​ពី​អ្វី​ទៀត​ឡើយ​។ “ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្វីក៏ដោយដែល​អ្នករាល់គ្នា​ទូល​សុំ​ព្រះ​បិតា​ក្នុង​នាម​របស់ខ្ញុំ ព្រះអង្គ​នឹង​ប្រទាន​ឲ្យ​អ្នករាល់គ្នា​។


នៅ​ថ្ងៃ​នោះ អ្នករាល់គ្នា​នឹង​ទូល​សុំ​ក្នុង​នាម​របស់ខ្ញុំ ហើយ​ខ្ញុំ​មិន​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​នឹង​ទូល​សុំ​ព្រះ​បិតា​ជំនួស​អ្នករាល់គ្នា​ទេ


ឥឡូវនេះ យើងខ្ញុំ​ដឹង​ហើយ​ថា ព្រះអង្គ​ទ្រង់​ជ្រាប​អ្វីៗ​ទាំងអស់ ហើយ​មិន​ចាំបាច់​ឲ្យ​អ្នកណា​ទូល​សួរ​ព្រះអង្គ​ទេ​។ ដោយសារតែការនេះ យើងខ្ញុំ​ជឿ​ថា​ព្រះអង្គ​យាង​មក​ពី​ព្រះ”។


ព្រះអង្គ​ទ្រង់​សួរ​គាត់​ជា​លើក​ទីបី​ថា​៖“ស៊ីម៉ូន​កូន​យ៉ូហាន​អើយ តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?”។ ដោយសារ​ព្រះអង្គ​មានបន្ទូល​នឹង​គាត់​ជា​លើក​ទីបី​ថា​:“តើ​អ្នក​ចូលចិត្ត​ខ្ញុំ​ឬទេ​?” ធ្វើឲ្យ​ពេត្រុស​ឈឺចិត្ត​។ គាត់​ក៏​ទូលថា​៖ “ព្រះអម្ចាស់​អើយ ព្រះអង្គ​ជ្រាប​អ្វីៗ​ទាំងអស់​ហើយ ព្រះអង្គ​ជ្រាប​ថា​ទូលបង្គំ​ចូលចិត្ត​ព្រះអង្គ​ណាស់”។ ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ថា​៖“ចូរ​ចិញ្ចឹម​ចៀម​របស់ខ្ញុំ​ចុះ​។


ប៉ុន្តែ​ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ក្នុង​អង្គទ្រង់​ថា ពួក​សិស្ស​របស់​ព្រះអង្គ​កំពុង​រអ៊ូរទាំ​អំពី​រឿង​នេះ ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​រឿងនេះ​ធ្វើឲ្យ​អ្នករាល់គ្នា​ជំពប់ដួល​ឬ​?


ព្រះយេស៊ូវ​មានបន្ទូលថា​៖“ខ្ញុំ​នៅ​ជាមួយ​អ្នករាល់គ្នា​តែបន្តិចទៀតទេ ហើយ​ខ្ញុំ​នឹង​ទៅឯ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​។


គ្មាន​អ្វីដែលត្រូវបាននិម្មិតបង្កើត​ណា​ដែល​លាក់បាំង​នៅចំពោះ​ព្រះ​ឡើយ គឺ​របស់​សព្វសារពើ​សុទ្ធតែ​នៅ​ទទេ ហើយ​ចំហ​នៅចំពោះ​ព្រះនេត្រ​របស់​ព្រះអង្គ​; ចំពោះ​ព្រះអង្គ​នេះឯង ដែល​យើង​ត្រូវ​រៀបរាប់ទូល​។


យើង​នឹង​សម្លាប់​កូនចៅ​របស់​នាង​ដោយ​អាសន្នរោគ នោះ​ក្រុមជំនុំ​ទាំងអស់​នឹង​ដឹង​ថា យើង​ជា​អ្នក​ដែល​ស្ទង់មើល​គំនិត និង​ចិត្ត ហើយ​តបសង​អ្នករាល់គ្នា​តាម​អំពើ​រៀងៗខ្លួន​។