Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យ៉ូហាន 16:18 - ព្រះគម្ពីរខ្មែរសាកល

18 ពួកគេ​ក៏​និយាយ​ទៀត​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូលថា​:‘បន្តិចទៀត’ នេះ​មានន័យ​ដូចម្ដេច​? យើង​មិន​យល់​អ្វីដែល​ព្រះអង្គ​មានបន្ទូល​ទេ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

18 ពេល​នោះ​ពួកគេ​និយាយ​ថា៖​ «តើ​ព្រះអង្គ​ប្រាប់​ថា​ បន្តិច​ទៀត​នេះ​មាន​ន័យ​យ៉ាង​ដូចម្តេច?​ យើង​មិន​យល់​អ្វី​ដែល​ព្រះអង្គ​មាន​បន្ទូល​នោះ​ទេ»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

18 ពួក​គេ​និយាយ​ថា៖ «ពាក្យ​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា "នៅ​បន្តិច​ទៀត​នេះ" យើង​មិន​ដឹង​ថា​ទ្រង់​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី​ទេ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

18 គេ​សួរ​គ្នា​ទៀត​ថា៖ «ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា “បន្តិច​ទៀត”​នោះ តើ​ព្រះអង្គ​ចង់​មាន​ព្រះ‌បន្ទូល​អំពី​អ្វី យើង​មិន​យល់​សោះ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

18 ហេតុ​នោះ​បាន​ជា​គេ​និយាយ​ថា ពាក្យ​នេះ​ដែល​ទ្រង់​មាន​បន្ទូល​ថា «នៅ​បន្តិច​ទៀត» ដូច្នេះ នោះ​ចង់​ថា​ដូច​ម្តេច យើង​ស្តាប់​មិន​បាន​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

18 គេ​សួរ​គ្នា​ទៀត​ថា៖ «អ៊ីសា​មាន​ប្រសាសន៍​ថា “បន្ដិច​ទៀត”​នោះ តើ​តួន​ចង់​មាន​ប្រសាសន៍​អំពី​អ្វី យើង​មិន​យល់​សោះ!»។

សូមមើលជំពូក ចម្លង




យ៉ូហាន 16:18
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“‍ឱ មនុស្ស​ល្ងង់ខ្លៅ និង​មាន​ចិត្ត​ក្រ​នឹង​ជឿទុកចិត្តលើ​អស់ទាំង​សេចក្ដី​ដែល​បណ្ដា​ព្យាការី​បាន​ថ្លែង​ទុក​អើយ!


ដូច្នេះ អ្នកខ្លះ​ក្នុង​ពួក​សិស្ស​របស់​ព្រះអង្គ​និយាយ​គ្នាទៅវិញទៅមក​ថា​៖ “តើ​ពាក្យ​ដែល​ព្រះអង្គ​មានបន្ទូល​នឹង​យើង​ថា​:‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ និង​ថា​:‘ពីព្រោះ​ខ្ញុំ​ទៅឯ​ព្រះ​បិតា’ នេះ​មានន័យ​ដូចម្ដេច​?”។


ព្រះយេស៊ូវ​ទ្រង់​ជ្រាប​ថា​ពួកគេ​ចង់​ទូល​សួរ​ព្រះអង្គ ព្រះអង្គ​ក៏​មានបន្ទូល​នឹង​ពួកគេ​ថា​៖“តើ​អ្នករាល់គ្នា​សួរ​គ្នាទៅវិញទៅមក​អំពី​ពាក្យ​ដែល​ខ្ញុំ​បាន​និយាយថា​: ‘បន្តិចទៀត អ្នករាល់គ្នា​នឹង​មិន​ឃើញ​ខ្ញុំ​ឡើយ រួច​បន្តិច​ក្រោយមក​ទៀត អ្នករាល់គ្នា​នឹង​ឃើញ​ខ្ញុំ’ នេះ​ឬ​?


តាមពិត អ្នករាល់គ្នា​គួរតែ​ធ្វើជា​គ្រូ​ត្រឹមពេលឥឡូវនេះ ប៉ុន្តែ​អ្នករាល់គ្នា​បែរជា​ត្រូវការ​ឲ្យ​គេ​បង្រៀន​គោលការណ៍បឋម​នៃ​ព្រះបន្ទូល​របស់​ព្រះ​ម្ដងទៀត​។ អ្នករាល់គ្នា​បែរជា​ត្រូវការ​ទឹកដោះ​ទៅវិញ គឺ​មិនមែន​អាហារ​រឹង​ទេ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម