ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




យ៉ូហាន 13:20 - ព្រះគម្ពីរខ្មែរសាកល

ប្រាកដមែន ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា អ្នក​ដែល​ទទួល​អ្នកណាក៏ដោយដែល​ខ្ញុំ​ចាត់ឲ្យទៅ គឺ​ទទួល​ខ្ញុំ រីឯ​អ្នក​ដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។

សូមមើលជំពូក

Khmer Christian Bible

ដ្បិត​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ជា​ពិត​ប្រាកដ​ថា​ អ្នកណា​ទទួល​អ្នក​ដែល​ខ្ញុំ​ចាត់​ឲ្យ​ទៅ​ អ្នក​នោះ​ទទួល​ខ្ញុំ​ ហើយ​អ្នកណា​ទទួល​ខ្ញុំ ​អ្នក​នោះ​ក៏​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​ដែរ»។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែលខ្ញុំ​ចាត់​ឲ្យ​ទៅ អ្នក​នោះ​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ អ្នក​នោះ​ទទួល​ព្រះ‌អង្គដែលបាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះដែរ»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​ព្រះអង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ប្រាកដ​មែន ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ជា​ប្រាកដ​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ នោះ​ឈ្មោះ​ថា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ដែល​ទទួល​ខ្ញុំ នោះ​ក៏​ឈ្មោះ​ថា​ទទួល​ព្រះ‌អង្គ ដែល​ចាត់​ឲ្យ​ខ្ញុំ​មក​ដែរ។

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​សុំ​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ថា អ្នក​ណា​ទទួល​អ្នក​ដែល​ខ្ញុំ​នឹង​ចាត់​ឲ្យ​ទៅ ក៏​ដូច​ជា​ទទួល​ខ្ញុំ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​ទទួល​អុលឡោះ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ»។

សូមមើលជំពូក



យ៉ូហាន 13:20
9 ការដាក់ឲ្យឆ្លើយតបគ្នា  

“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​ម្នាក់​ដូច​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ មិនមែន​ទទួល​ខ្ញុំ​ទេ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក​នោះ​វិញ”។


“អ្នក​ដែល​ស្ដាប់​អ្នករាល់គ្នា គឺ​ស្ដាប់​ខ្ញុំ​; អ្នក​ដែល​បដិសេធ​អ្នករាល់គ្នា គឺ​បដិសេធ​ខ្ញុំ​; ហើយ​អ្នក​ដែល​បដិសេធ​ខ្ញុំ គឺ​បដិសេធ​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក”។


ហើយ​មានបន្ទូល​នឹង​ពួកគេ​ថា៖“អ្នកណាក៏ដោយដែល​ទទួល​ក្មេង​នេះ​ក្នុង​នាម​របស់ខ្ញុំ គឺ​ទទួល​ខ្ញុំ រីឯ​អ្នកណាក៏ដោយដែល​ទទួល​ខ្ញុំ គឺ​ទទួល​ព្រះអង្គ​ដែល​ចាត់​ខ្ញុំ​ឲ្យមក ដ្បិត​អ្នក​ដែល​តូចជាង​ក្នុងចំណោម​អ្នកទាំងអស់គ្នា អ្នកនោះ​គឺ​អ្នកធំ”។


ហើយ​ទោះបីជា​មាន​ការសាកល្បង​ចំពោះ​អ្នករាល់គ្នា​ដោយសារតែ​ស្ថានភាពខាងរូបកាយ​របស់ខ្ញុំ​ក៏ដោយ ក៏​អ្នករាល់គ្នា​មិន​បាន​មើលងាយ ឬ​ស្អប់ខ្ពើម​ខ្ញុំ​ឡើយ ផ្ទុយទៅវិញ អ្នករាល់គ្នា​បាន​ទទួល​ខ្ញុំ​ដូចជា​ទទួល​ទូតសួគ៌​របស់​ព្រះ ‍គឺ​ដូចជា​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ផ្ទាល់​។


ដូច្នេះ ដូចដែល​អ្នករាល់គ្នា​បាន​ទទួល​ព្រះ​គ្រីស្ទ​យេស៊ូវ​ជា​ព្រះអម្ចាស់​យ៉ាងណា ចូរ​ដើរ​ក្នុង​ព្រះអង្គ​យ៉ាងនោះដែរ


ដូច្នេះ អ្នក​ដែល​បដិសេធ​សេចក្ដីនេះ មិនមែន​បដិសេធ​មនុស្ស​ទេ គឺ​បដិសេធ​ព្រះ​វិញ ដែល​ប្រទាន​ព្រះវិញ្ញាណដ៏វិសុទ្ធ​របស់​ព្រះអង្គ​ដល់​អ្នករាល់គ្នា​។