អេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយក៏ថ្លែងអំពីព្រះអង្គ។
យ៉ូហាន 12:45 - ព្រះគម្ពីរខ្មែរសាកល ហើយអ្នកដែលឃើញខ្ញុំ ក៏ឃើញព្រះអង្គដែលចាត់ខ្ញុំឲ្យមកដែរ។ Khmer Christian Bible ហើយអ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះមួយអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកណាដែលឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គ ដែលបានចាត់ខ្ញុំឲ្យមកដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកណាឃើញខ្ញុំ អ្នកនោះក៏ឃើញព្រះអង្គដែលបានចាត់ខ្ញុំឲ្យមកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នកណាដែលឃើញខ្ញុំ នោះក៏ឃើញព្រះអង្គ ដែលចាត់ឲ្យខ្ញុំមកដែរ អាល់គីតាប អ្នកណាឃើញខ្ញុំអ្នកនោះក៏ឃើញអុលឡោះដែលបានចាត់ខ្ញុំឲ្យមកដែរ។ |
អេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយក៏ថ្លែងអំពីព្រះអង្គ។
ប្រសិនបើខ្ញុំមិនបានធ្វើកិច្ចការក្នុងចំណោមពួកគេ ជាកិច្ចការដែលគ្មានអ្នកណាផ្សេងបានធ្វើទេ ពួកគេគ្មានបាបឡើយ។ ប៉ុន្តែឥឡូវនេះ ពួកគេបានទាំងឃើញ ហើយទាំងស្អប់ខ្ញុំ និងព្រះបិតារបស់ខ្ញុំទៀត។
នេះហើយជាបំណងព្រះហឫទ័យរបស់ព្រះបិតាខ្ញុំគឺឲ្យអស់អ្នកដែលឃើញព្រះបុត្រា ហើយជឿលើព្រះបុត្រានោះ មានជីវិតអស់កល្បជានិច្ច ហើយខ្ញុំនឹងលើកអ្នកនោះឲ្យរស់ឡើងវិញនៅថ្ងៃចុងបញ្ចប់”។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះបុត្រាជារូបតំណាងរបស់ព្រះដែលយើងមើលមិនឃើញ ជាកូនច្បងនៃរបស់សព្វសារពើដែលត្រូវបានបង្កើត
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
យើងក៏ដឹងដែរថា ព្រះបុត្រារបស់ព្រះបានយាងមក ព្រមទាំងប្រទានការយល់ដឹងដល់យើង ដើម្បីឲ្យយើងស្គាល់ព្រះអង្គដ៏ពិត។ យើងស្ថិតនៅក្នុងព្រះអង្គដ៏ពិត គឺនៅក្នុងព្រះយេស៊ូវគ្រីស្ទព្រះបុត្រារបស់ព្រះអង្គ។ ព្រះអង្គនេះហើយ ជាព្រះពិត និងជាជីវិតអស់កល្បជានិច្ច។