បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
យ៉ូហាន 12:41 - ព្រះគម្ពីរខ្មែរសាកល អេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយក៏ថ្លែងអំពីព្រះអង្គ។ Khmer Christian Bible លោកអេសាយនិយាយអំពីសេចក្ដីទាំងនេះ ព្រោះគាត់បានឃើញសិរីរុងរឿងរបស់ព្រះអង្គ ហើយគាត់ក៏ថ្លែងទុកអំពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លោកអេសាយថ្លែងដូច្នេះ ព្រោះលោកបានឃើញសិរីល្អព្រះអង្គ ហើយក៏ថ្លែងពីព្រះអង្គ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្យាការីអេសាយពោលពាក្យទាំងនេះមកពីលោកបានឃើញសិរីរុងរឿងរបស់ព្រះយេស៊ូ ហើយលោកក៏ថ្លែងទុកអំពីព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ លោកអេសាយមានប្រសាសន៍សេចក្ដីទាំងនេះ ពីព្រោះលោកបានឃើញសិរីល្អទ្រង់ ហើយក៏ទាយពីទ្រង់ អាល់គីតាប ណាពីអេសាយពោលពាក្យទាំងនេះ មកពីគាត់បានឃើញសិរីរុងរឿងរបស់អ៊ីសា ហើយគាត់ក៏ថ្លែងទុកអំពីអ៊ីសា។ |
បន្ទាប់មក ព្រះយេស៊ូវទ្រង់បកស្រាយដល់ពួកគេនូវសេចក្ដីដែលទាក់ទងនឹងអង្គទ្រង់នៅក្នុងបទគម្ពីរទាំងអស់ ដោយចាប់ផ្ដើមពីម៉ូសេ និងពីព្យាការីទាំងអស់។
ព្រះបន្ទូលបានក្លាយជាសាច់ឈាម ហើយតាំងលំនៅក្នុងចំណោមយើង។ យើងបានឃើញសិរីរុងរឿងរបស់ព្រះអង្គ ជាសិរីរុងរឿងរបស់ព្រះបុត្រាតែមួយពីព្រះបិតា ដែលពេញដោយព្រះគុណ និងសេចក្ដីពិត។
គ្មានអ្នកណាធ្លាប់ឃើញព្រះឡើយ មានព្រះបុត្រាតែមួយជាព្រះ ដែលនៅនឹងព្រះឱរារបស់ព្រះបិតាប៉ុណ្ណោះ ព្រះអង្គនោះហើយបានសម្ដែងអំពីព្រះ។
ព្រះយេស៊ូវមានបន្ទូលថា៖“ភីលីពអើយ ខ្ញុំនៅជាមួយអ្នកយូរណាស់ហើយ តើអ្នកមិនទាន់ស្គាល់ខ្ញុំទេឬ? អ្នកដែលបានឃើញខ្ញុំ ក៏បានឃើញព្រះបិតាដែរ។ ម្ដេចក៏អ្នកនិយាយថា: ‘សូមបង្ហាញព្រះបិតាដល់យើងខ្ញុំផង’ ដូច្នេះ?
អ្នករាល់គ្នាស្រាវជ្រាវគម្ពីរ ពីព្រោះអ្នករាល់គ្នាគិតថា ក្នុងគម្ពីរនោះមានជីវិតអស់កល្បជានិច្ច។ តាមពិត គឺគម្ពីរនោះឯង ដែលធ្វើបន្ទាល់អំពីខ្ញុំ។
ព្យាការីទាំងអស់បានធ្វើបន្ទាល់អំពីព្រះអង្គនេះថា: ‘អស់អ្នកដែលជឿលើព្រះអង្គ ទទួលបានការលើកលែងទោសបាបតាមរយៈព្រះនាមរបស់ព្រះអង្គ’”។
ដ្បិតព្រះដែលមានបន្ទូលថា៖ “ចូរឲ្យមានពន្លឺភ្លឺចេញពីសេចក្ដីងងឹត” ព្រះអង្គបានបំភ្លឺក្នុងចិត្តរបស់យើង ដើម្បីផ្ដល់ពន្លឺនៃចំណេះដឹងអំពីសិរីរុងរឿងរបស់ព្រះ ដែលមានលើព្រះភក្ត្ររបស់ព្រះយេស៊ូវគ្រីស្ទ។
ព្រះបុត្រាជារស្មីនៃសិរីរុងរឿង និងជារូបតំណាងនៃសណ្ឋានរបស់ព្រះ ហើយទ្រទ្រង់របស់សព្វសារពើដោយព្រះបន្ទូលនៃព្រះចេស្ដារបស់ព្រះអង្គ។ នៅពេលបំពេញឲ្យសម្រេចនូវការជម្រះបាប ព្រះអង្គបានគង់ចុះនៅខាងស្ដាំព្រះដ៏ឧត្ដុង្គឧត្ដមនៅស្ថានដ៏ខ្ពស់។
គឺបានស្រាវជ្រាវថា អ្វីដែលព្រះវិញ្ញាណរបស់ព្រះគ្រីស្ទដែលស្ថិតនៅក្នុងពួកគេបានបញ្ជាក់ ដោយថ្លែងទុកមុនអំពីទុក្ខលំបាករបស់ព្រះគ្រីស្ទ និងសិរីរុងរឿងដែលមកតាមក្រោយនោះ តើសំដៅលើពេលណា ឬស្ថានភាពបែបណា។
ខ្ញុំក៏ក្រាបចុះនៅទៀបជើងរបស់ទូតនោះ ដើម្បីថ្វាយបង្គំ ប៉ុន្តែទូតនោះនិយាយនឹងខ្ញុំថា៖ “កុំធ្វើដូច្នេះឡើយ! ខ្ញុំជាអ្នកបម្រើរួមការងារជាមួយអ្នក និងជាមួយបងប្អូនរបស់អ្នក ដែលរក្សាទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ។ ចូរថ្វាយបង្គំព្រះចុះ! ដ្បិតទីបន្ទាល់ស្ដីអំពីព្រះយេស៊ូវ គឺវិញ្ញាណនៃការព្យាករ”។