កូនរបស់ខ្ញុំអើយ ចូរឈប់ស្ដាប់សេចក្ដីប្រៀនប្រដៅមើល៍ នោះអ្នកនឹងវង្វេងចេញពីពាក្យនៃចំណេះដឹង!
យ៉ូហាន 10:5 - ព្រះគម្ពីរខ្មែរសាកល ចៀមមិនទៅតាមអ្នកដទៃសោះឡើយ ផ្ទុយទៅវិញ វានឹងរត់គេចពីគេ ពីព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃ”។ Khmer Christian Bible ពួកវានឹងមិនតាមអ្នកដទៃឡើយ ផ្ទុយទៅវិញ ពួកវានឹងរត់ចេញពីអ្នកនោះ ព្រោះពួកវាមិនស្គាល់សំឡេងរបស់អ្នកដទៃទេ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាមិនព្រមតាមអ្នកណាផ្សេងទេ វានឹងរត់ចេញពីគេ ព្រោះមិនស្គាល់សំឡេងរបស់អ្នកដទៃណាឡើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាមិនព្រមតាមមនុស្សដទៃទេ វានឹងរត់ចេញពីគេវិញ ពីព្រោះវាមិនស្គាល់សំឡេងរបស់មនុស្សដទៃណាសោះ អាល់គីតាប ចៀមទាំងនោះមិនដើរតាមអ្នកដទៃជាដាច់ខាត ផ្ទុយទៅវិញ វារត់គេចចេញឆ្ងាយពីគេ ព្រោះវាមិនស្គាល់សំឡេងរបស់អ្នកដទៃឡើយ»។ |
កូនរបស់ខ្ញុំអើយ ចូរឈប់ស្ដាប់សេចក្ដីប្រៀនប្រដៅមើល៍ នោះអ្នកនឹងវង្វេងចេញពីពាក្យនៃចំណេះដឹង!
ព្រះយេស៊ូវមានបន្ទូលទៀតថា៖“ចូរយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នករាល់គ្នាស្ដាប់ចុះ។ ដោយរង្វាល់ណាដែលអ្នករាល់គ្នាវាល់ឲ្យគេ នោះនឹងត្រូវបានវាល់ឲ្យអ្នករាល់គ្នាវិញ ព្រមទាំងត្រូវបានបន្ថែមឲ្យអ្នករាល់គ្នាទៀតផង។
ដូច្នេះ ចូរយកចិត្តទុកដាក់ចំពោះរបៀបដែលអ្នករាល់គ្នាស្ដាប់ចុះ ដ្បិតអ្នកណាក៏ដោយដែលមាន នឹងប្រទានឲ្យអ្នកនោះថែមទៀត ប៉ុន្តែអ្នកណាក៏ដោយដែលគ្មាន សូម្បីតែអ្វីដែលអ្នកនោះគិតថាមានក៏នឹងត្រូវបានដកយកពីអ្នកនោះដែរ”។
ខ្ញុំមានចៀមដទៃទៀតដែលមិននៅក្នុងក្រោលនេះ។ ខ្ញុំត្រូវតែនាំចៀមទាំងនោះមកដែរ ពួកវានឹងស្ដាប់សំឡេងរបស់ខ្ញុំ ហើយពួកវានឹងបានជាហ្វូងមួយ មានអ្នកគង្វាលម្នាក់។
នៅពេលគាត់បញ្ចេញចៀមទាំងអស់របស់គាត់ហើយ គាត់ទៅខាងមុខវា ហើយចៀមក៏ទៅតាមគាត់ ពីព្រោះវាស្គាល់សំឡេងរបស់គាត់។
ដ្បិតនឹងមានគ្រាមួយដែលគេនឹងមិនទ្រាំនឹងសេចក្ដីបង្រៀនដ៏ត្រឹមត្រូវឡើយ ផ្ទុយទៅវិញ គេនឹងមានត្រចៀករមាស់ ហើយប្រមូលសម្រាប់ខ្លួនឯងនូវគ្រូជាច្រើនដែលស្របនឹងសេចក្ដីប៉ងប្រាថ្នារបស់គេ។
ពួកគេបានចេញពីយើងទៅ ប៉ុន្តែពួកគេមិនមែនជាគ្នាយើងទេ ដ្បិតប្រសិនបើពួកគេជាគ្នាយើងមែន ម្ល៉េះសមពួកគេបានបន្តនៅជាមួយយើង; ប៉ុន្តែពួកគេចេញទៅដើម្បីឲ្យច្បាស់ថា ពួកគេទាំងអស់គ្នាមិនមែនជាគ្នាយើងទេ។
ខ្ញុំបានសរសេរមកអ្នករាល់គ្នា មិនមែនដោយព្រោះអ្នករាល់គ្នាមិនស្គាល់សេចក្ដីពិតទេ គឺដោយព្រោះអ្នករាល់គ្នាបានស្គាល់សេចក្ដីពិត និងដោយព្រោះគ្មានសេចក្ដីកុហកណាចេញពីសេចក្ដីពិតឡើយ។
យើងស្គាល់កិច្ចការរបស់អ្នក ទាំងការនឿយហត់ និងការអត់ធ្មត់របស់អ្នក ព្រមទាំងដឹងថា អ្នកមិនអាចទ្រាំទ្រនឹងមនុស្សអាក្រក់បានឡើយ។ អ្នកបានល្បងលពួកដែលហៅខ្លួនឯងថាសាវ័ក ប៉ុន្តែតាមពិតមិនមែនជាសាវ័ក ហើយឃើញថាពួកគេជាអ្នកភូតភរ។