ព្រះយេស៊ូវទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលថា៖“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេសន្លប់តាមផ្លូវ”។
យ៉ាកុប 2:16 - ព្រះគម្ពីរខ្មែរសាកល ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយនឹងពួកគេថា៖ “ចូរទៅដោយសុខសាន្តចុះ! ចូរឲ្យបានកក់ក្ដៅ ហើយឲ្យបានឆ្អែតចុះ!” ប៉ុន្តែមិនឲ្យអ្វីៗដែលពួកគេត្រូវការសម្រាប់រូបកាយទេ តើមានប្រយោជន៍អ្វី? Khmer Christian Bible ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នានិយាយទៅបងប្អូននោះថា សូមអញ្ជើញទៅឲ្យបានសេចក្ដីសុខ សូមឲ្យបានកក់ក្ដៅ និងឆ្អែតចុះ ប៉ុន្ដែមិនបានឲ្យអ្វីៗដែលបងប្អូននោះត្រូវការសម្រាប់រូបកាយទេ តើនោះមានប្រយោជន៍អ្វី? ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយមានម្នាក់ក្នុងចំណោមអ្នករាល់គ្នាពោលទៅអ្នកនោះថា «សូមអញ្ជើញទៅឲ្យបានសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឲ្យបានឆ្អែតចុះ!» តែមិនឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបកាយនោះសោះ នោះតើមានប្រយោជន៍អ្វី? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហើយមានម្នាក់ក្នុងចំណោមបងប្អូនពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ត សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអ្នករាល់គ្នាណាមួយនិយាយទៅអ្នកនោះថា អញ្ជើញទៅឲ្យសុខសាន្ត សូមឲ្យបានកក់ក្តៅ ហើយឆ្អែតចុះ តែគ្មានឲ្យអ្វីដល់អ្នកដែលត្រូវការខាងរូបសាច់នោះសោះ នោះតើមានប្រយោជន៍អ្វី អាល់គីតាប ហើយមានម្នាក់ ក្នុងចំណោមបងប្អូន ពោលទៅគាត់ថា «សូមអញ្ជើញទៅដោយសុខសាន្ដ សូមឲ្យបានក្ដៅស្រួល សូមបរិភោគឲ្យបានឆ្អែត!» តែមិនឲ្យអ្វីៗដែលគេត្រូវការ តើពាក្យទាំងនេះមានប្រយោជន៍អ្វី? |
ព្រះយេស៊ូវទ្រង់ហៅពួកសិស្សរបស់ព្រះអង្គមក មានបន្ទូលថា៖“ខ្ញុំអាណិតហ្វូងមនុស្សនេះ ពីព្រោះពួកគេនៅជាមួយខ្ញុំបីថ្ងៃហើយ គ្មានអ្វីហូបសោះ។ ខ្ញុំមិនចង់ឲ្យពួកគេទៅវិញទាំងឃ្លានទេ ក្រែងលោពួកគេសន្លប់តាមផ្លូវ”។
ដ្បិតកាលយើងឃ្លាន អ្នករាល់គ្នាឲ្យយើងហូប; កាលយើងស្រេក អ្នករាល់គ្នាឲ្យយើងផឹក; កាលយើងជាជនមិនស្គាល់ អ្នករាល់គ្នាទទួលយើង;
កាលយើងនៅខ្លួនទទេ អ្នករាល់គ្នាស្លៀកពាក់ឲ្យយើង; កាលយើងមានជំងឺ អ្នករាល់គ្នាមើលថែយើង; ហើយកាលយើងជាប់គុក អ្នករាល់គ្នាមកសួរសុខទុក្ខយើង’។
ព្រះអង្គមានបន្ទូលនឹងនាងថា៖“កូនស្រីអើយ ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្ត ហើយឲ្យបានរួចផុតពីការឈឺចុកចាប់របស់នាងចុះ”។
សេចក្ដីស្រឡាញ់ត្រូវតែឥតពុតត្បុត។ ចូរស្អប់ខ្ពើមអ្វីដែលអាក្រក់ ចូរកាន់ខ្ជាប់អ្វីដែលល្អ។
ខ្ញុំនិយាយដូច្នេះ មិនមែនជាការបញ្ជាទេ គឺខ្ញុំកំពុងពិសោធមើលសេចក្ដីស្រឡាញ់ដ៏ពិតត្រង់របស់អ្នករាល់គ្នាដោយចិត្តខ្នះខ្នែងរបស់អ្នកដទៃ។