Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 25:35 - ព្រះគម្ពីរខ្មែរសាកល

35 ដ្បិត​កាល​យើង​ឃ្លាន អ្នករាល់គ្នា​ឲ្យ​យើង​ហូប​; កាល​យើង​ស្រេក អ្នករាល់គ្នា​ឲ្យ​យើង​ផឹក​; កាល​យើង​ជា​ជនមិនស្គាល់ អ្នករាល់គ្នា​ទទួល​យើង​;

សូមមើលជំពូក ចម្លង

Khmer Christian Bible

35 ព្រោះ​កាល​ខ្ញុំ​ឃ្លាន​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​បរិភោគ​ កាល​ខ្ញុំ​ស្រេក​ អ្នក​រាល់គ្នា​ឲ្យ​ខ្ញុំ​ផឹក​ ហើយ​កាល​ខ្ញុំ​ជា​អ្នក​ក្រៅ​ អ្នក​រាល់គ្នា​បាន​ស្វាគមន៍​ខ្ញុំ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

35 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិ‌ភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ផឹក កាល​យើង​ជា​អ្នក​ដទៃ អ្នក​រាល់​គ្នា​បាន​ទទួល​យើង

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

35 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល​យើង​ឲ្យ​ស្នាក់​អាស្រ័យ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

35 ពី​ព្រោះ​យើង​បាន​ឃ្លាន ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​បរិភោគ យើង​បាន​ស្រេក ហើយ​អ្នក​រាល់​គ្នា​បាន​ឲ្យ​ផឹក យើង​ជា​អ្នក​ដទៃ ហើយ​អ្នក​រាល់​គ្នា​បាន​ទទួល​យើង

សូមមើលជំពូក ចម្លង

អាល់គីតាប

35 ដ្បិត​កាល​យើង​ឃ្លាន អ្នក​រាល់​គ្នា​បាន​ឲ្យ​អាហារ​យើង​បរិភោគ កាល​យើង​ស្រេក អ្នក​រាល់​គ្នា​បាន​ឲ្យ​ទឹក​យើង​ពិសា កាល​យើង​ជា​ជន​បរទេស អ្នក​រាល់​គ្នា​បាន​ទទួល យើង​ឲ្យ​ស្នាក់​អាស្រ័យ

សូមមើលជំពូក ចម្លង




ម៉ាថាយ 25:35
52 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នកដែល​មើលងាយ​អ្នកជិតខាង​របស់ខ្លួន គឺ​ប្រព្រឹត្តបាប​ហើយ រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​តូចទាប អ្នកនោះ​មានពរ​ហើយ​!


អ្នកដែល​សង្កត់សង្កិន​អ្នកក្រខ្សត់ គឺ​ត្មះតិះដៀល​ព្រះសូនបង្កើត​របស់ខ្លួន រីឯ​អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​មនុស្ស​ខ្វះខាត គឺ​លើកតម្កើងសិរីរុងរឿង​ដល់​ព្រះអង្គ​។


អ្នកដែល​មានចិត្តសប្បុរស​ចំពោះ​អ្នកក្រខ្សត់ គឺ​ឲ្យ​ព្រះយេហូវ៉ា​ខ្ចី ហើយ​ព្រះអង្គ​នឹង​តបសង​ដល់​គាត់​វិញ​តាម​ទង្វើ​របស់គាត់​។


អ្នកដែល​មាន​ភ្នែក​សប្បុរស​នឹង​មានពរ ពីព្រោះ​គាត់​ចែក​អាហារ​របស់ខ្លួន​ឲ្យ​អ្នកក្រខ្សត់​។


ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរឲ្យ​គេ​ហូប​អាហារ​; ប្រសិនបើ​គេ​ស្រេក ចូរឲ្យ​គេ​ផឹក​ទឹក​ផង​;


ដូច្នេះ ព្រះរាជា​អើយ សូមឲ្យ​សេចក្ដីប្រឹក្សា​របស់ខ្ញុំព្រះបាទ​បាន​គាប់ព្រះទ័យ​ដល់​ព្រះករុណា​ផង គឺ​សូម​ព្រះករុណា​ផ្ដាច់​បាប​របស់ព្រះករុណា​ចេញ​ដោយ​ការអនុវត្តសេចក្ដីយុត្តិធម៌ ព្រមទាំង​ផ្ដាច់​អំពើទុច្ចរិត​របស់ព្រះករុណា​ចេញ​ដោយ​មេត្តា​ដល់​អ្នកដែលរងទុក្ខ ក្រែងលោ​សេចក្ដីសុខស្រួល​របស់ព្រះករុណា​បាន​យូរអង្វែង”។


“ព្រះមហាក្សត្រ​នឹង​មានបន្ទូល​តប​នឹង​ពួកគេ​ថា​: ‘ប្រាកដមែន យើង​ប្រាប់​អ្នករាល់គ្នា​ថា អ្វីដែល​អ្នករាល់គ្នា​បាន​ធ្វើ​ដល់​អ្នក​តូចបំផុត​ម្នាក់​ក្នុងចំណោម​បងប្អូន​ទាំងនេះ​របស់យើង គឺ​បាន​ធ្វើ​ដល់​យើង​ហើយ’។


អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។


ជាការពិត អ្នករាល់គ្នា​មាន​អ្នកក្រ​នៅ​ជាមួយ​ខ្លួន​ជានិច្ច កាលណា​អ្នករាល់គ្នា​ចង់ អ្នករាល់គ្នា​អាច​ធ្វើ​ល្អ​ដល់​ពួកគេ​បាន ប៉ុន្តែ​អ្នករាល់គ្នា​មិន​មាន​ខ្ញុំ​ជានិច្ច​ទេ​។


យ៉ាងណាមិញ ចូរ​ចែកទាន​ពី​អ្វីៗ​ដែល​នៅ​ខាងក្នុង​ចុះ នោះ​មើល៍! អ្វីៗ​ទាំងអស់​នឹង​បាន​ស្អាត​សម្រាប់​អ្នករាល់គ្នា​។


ដ្បិត​អ្នកខ្លះ​ស្មាន​ថា ដោយសារ​យូដាស​កាន់​ថង់ប្រាក់ បានជា​ព្រះយេស៊ូវ​មានបន្ទូល​នឹង​គាត់​ឲ្យ​ទៅ​ទិញ​អ្វីដែល​ត្រូវការ​សម្រាប់​ពិធីបុណ្យ ឬក៏​ឲ្យ​ទៅ​ចែក​អ្វី​ដល់​អ្នកក្រ​។


និយាយថា​៖ ‘កូនេលាស​អើយ សេចក្ដីអធិស្ឋាន​របស់អ្នក​ត្រូវបាន​សណ្ដាប់​ហើយ រីឯ​ការចែកទាន​របស់អ្នក​ក៏​ត្រូវបាន​នឹកចាំ​នៅចំពោះ​ព្រះ​ដែរ​។


ដូច្នេះ ពួក​សិស្ស​បាន​សម្រេចចិត្ត​ផ្ញើ​ជំនួយ​ទៅ​បងប្អូន​ដែល​រស់នៅ​យូឌា តាម​សមត្ថភាព​រៀងៗខ្លួន​។


បន្ទាប់ពី​នាង និង​ក្រុមគ្រួសារ​របស់​នាង​បាន​ទទួលពិធីជ្រមុជទឹក នាង​អង្វរ​យើង​ថា៖ “ប្រសិនបើ​អស់លោក​បាន​យល់ឃើញថា​ខ្ញុំ​ជា​អ្នកជឿ​ព្រះអម្ចាស់ សូមអញ្ជើញ​មក​ស្នាក់នៅ​ផ្ទះ​របស់ខ្ញុំ​ផង” ហើយ​នាង​បាន​ទទូច​ឲ្យ​យើង​មក​។


ពេលនោះ ហ្វូងមនុស្ស​ដែល​បាន​ជឿ​មានចិត្តគំនិតតែមួយ ហើយ​គ្មានអ្នកណា​ម្នាក់​អះអាងថា អ្វីៗដែល​ខ្លួន​មាន​ជា​របស់ខ្លួនឯង​ឡើយ ផ្ទុយទៅវិញ ពួកគេ​ដាក់​អ្វីៗ​ទាំងអស់​ជា​របស់​រួម​។


ចូរ​រួមចំណែកផ្គត់ផ្គង់​តម្រូវការ​របស់​វិសុទ្ធជន ទាំង​ខិតខំ​ទទួលភ្ញៀវដោយរាក់ទាក់​។


ផ្ទុយទៅវិញ “ប្រសិនបើ​សត្រូវ​របស់អ្នក​ឃ្លាន ចូរ​ឲ្យ​គេ​ហូប​; ប្រសិនបើ​គេ​ស្រេក ចូរ​ឲ្យ​គេ​ផឹក​; ធ្វើ​ដូច្នេះ អ្នក​នឹង​ពូន​រងើក​ភ្លើង​លើ​ក្បាល​របស់​គេ”។


កៃយុស ដែល​ជា​អ្នកទទួល​ខ្ញុំ និង​ជា​អ្នកទទួល​ក្រុមជំនុំ​ទាំងមូល ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។ អេរ៉ាស្ទុស​ជា​ហេរញ្ញិក​ក្រុង និង​ក្វើតុស​ដែលជា​បងប្អូន​ផ្ដាំ​សួរសុខទុក្ខ​អ្នករាល់គ្នា​។


អ្នក​ដែល​លួច ចូរ​កុំ​លួច​ទៀត ផ្ទុយទៅវិញ ចូរ​ធ្វើការនឿយហត់ គឺ​ធ្វើការ​ទៀងត្រង់​ដោយ​ផ្ទាល់ដៃ ដើម្បីឲ្យ​មាន​អ្វី​ចែក​ដល់​អ្នក​ដែល​ខ្វះខាត​។


ព្រមទាំង​មានកេរ្តិ៍ឈ្មោះល្អ​ខាង​អំពើល្អ ដូចជា បាន​ចិញ្ចឹមកូន បាន​ទទួលអ្នកដទៃដោយរាក់ទាក់ បាន​លាង​ជើង​ឲ្យ​វិសុទ្ធជន បាន​ជួយ​អ្នក​ដែល​រងទុក្ខ ‍បាន​នៅជាប់​ក្នុង​ការល្អ​គ្រប់បែបយ៉ាង ជាដើម​។


ជាការពិត ខ្ញុំ​មាន​អំណរ និង​ការកម្សាន្តចិត្ត​យ៉ាងខ្លាំង ដោយសារតែ​សេចក្ដីស្រឡាញ់​របស់អ្នក ដ្បិត​ប្អូន​អើយ ដួងចិត្ត​របស់​វិសុទ្ធជន​ត្រូវបាន​ធ្វើឲ្យស្រស់ស្រាយឡើងវិញ តាមរយៈ​អ្នក​។


កុំ​ភ្លេច​ការធ្វើល្អ និង​ការចែកទាន ដ្បិត​យញ្ញបូជា​បែបនេះ​ហើយ ដែល​ព្រះ​សព្វព្រះហឫទ័យ​។


ដ្បិត​ព្រះ​មិនមែន​អយុត្តិធម៌ រហូតដល់​ភ្លេច​កិច្ចការ​របស់អ្នករាល់គ្នា និង​សេចក្ដីស្រឡាញ់​ដែល​អ្នករាល់គ្នា​បាន​សម្ដែង​ចំពោះ​ព្រះនាម​របស់​ព្រះអង្គ​ដោយ​បាន​បម្រើ​វិសុទ្ធជន ហើយ​ឥឡូវនេះ​ក៏​នៅតែ​បម្រើ‍​ដែរ​នោះ​ទេ​។


សាសនា​បរិសុទ្ធ ហើយ​ឥតសៅហ្មង​នៅចំពោះ​ព្រះដែលជាព្រះបិតា​គឺ​បែបនេះ​: មើលថែ​កូនកំព្រា និង​ស្ត្រីមេម៉ាយ​ដែលស្ថិតនៅ​ក្នុង​ទុក្ខវេទនា ហើយ​រក្សា​ខ្លួន​ឲ្យ​ឥតសៅហ្មង​ពី​លោកីយ៍​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម