យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
យ៉ាកុប 1:7 - ព្រះគម្ពីរខ្មែរសាកល កុំឲ្យមនុស្សបែបនេះគិតថាខ្លួននឹងទទួលបានអ្វីមួយពីព្រះអម្ចាស់ឡើយ Khmer Christian Bible ចូរកុំឲ្យអ្នកនោះនឹកស្មានថាខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឲ្យសោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថានឹងបានទទួលអ្វីពីព្រះអម្ចាស់ឡើយ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កុំឲ្យមនុស្សយ៉ាងនោះនឹកស្មានថា ខ្លួននឹងបានអ្វីពីព្រះអម្ចាស់ឡើយ អាល់គីតាប មនុស្សប្រភេទនេះ មិនត្រូវនឹកស្មានថា នឹងបានទទួលអ្វីពីអុលឡោះជាអម្ចាស់ឡើយ |
យញ្ញបូជារបស់មនុស្សអាក្រក់ ជាទីស្អប់ខ្ពើមដល់ព្រះយេហូវ៉ា រីឯសេចក្ដីអធិស្ឋានរបស់មនុស្សទៀងត្រង់ ជាទីគាប់ព្រះហឫទ័យដល់ព្រះអង្គ។
យញ្ញបូជារបស់មនុស្សអាក្រក់ជាទីស្អប់ខ្ពើមទៅហើយ ចុះទម្រាំពេលគេថ្វាយដោយបំណងអាក្រក់វិញ តើនឹងលើសជាងអម្បាលម៉ានទៅទៀត។
កាលណាអ្នករាល់គ្នាលាតដៃអធិស្ឋាន យើងនឹងបាំងភ្នែករបស់យើងពីអ្នករាល់គ្នា; ទោះបីជាអ្នករាល់គ្នាបង្កើនពាក្យអធិស្ឋានក៏ដោយ ក៏យើងមិនស្ដាប់ឡើយ។ ដៃរបស់អ្នករាល់គ្នាពេញដោយឈាមហើយ!
យ៉ាងណាមិញ អ្នកនោះត្រូវទូលសុំដោយជំនឿ គឺឥតសង្ស័យអ្វីឡើយ ដ្បិតអ្នកដែលសង្ស័យ ប្រៀបដូចជារលកសមុទ្រដែលត្រូវខ្យល់បក់បោក ហើយរំជួលចុះឡើង។
អ្នករាល់គ្នាទូលសុំដែរ ប៉ុន្តែមិនទទួលបាន ពីព្រោះអ្នករាល់គ្នាទូលសុំដោយបំណងមិនត្រឹមត្រូវ គឺដើម្បីចំណាយសម្រាប់តណ្ហារបស់អ្នករាល់គ្នាវិញ។