សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
ម៉ាថាយ 9:16 - ព្រះគម្ពីរខ្មែរសាកល គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ពីព្រោះបំណះថ្មីនឹងទាញចេញពីសម្លៀកបំពាក់នោះ បណ្ដាលឲ្យកន្លែងរហែកកាន់តែធំ; Khmer Christian Bible ព្រោះគ្មាននរណាយកបំណះក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ទេ ដ្បិតបំណះក្រណាត់ថ្មីនឹងទាញសម្លៀកបំពាក់ចាស់នោះ ហើយបែរជាធ្វើឲ្យរហែកលើសមុនទៅទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គ្មានអ្នកណាយកក្រណាត់ថ្មី មកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនោះនឹងទាញសម្លៀកបំពាក់ចាស់ ហើយវារឹតតែធ្វើឲ្យរហែកលើសដើម។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពុំដែលមាននរណាយកក្រណាត់ថ្មីមកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្មានអ្នកណាដែលយកកំណាត់សំពត់ថ្មី មកប៉ះអាវចាស់ទេ ដ្បិតកំណាត់ថ្មីនោះ នឹងហែកអាវចាស់ចេញ ហើយរំហែកនោះនឹងរឹងរឹតតែអាក្រក់ជាងទៅទៀត អាល់គីតាប ពុំដែលមាននរណាយកក្រណាត់ថ្មី មកប៉ះសម្លៀកបំពាក់ចាស់ឡើយ ដ្បិតបំណះនឹងធ្វើឲ្យសម្លៀកបំពាក់នោះរហែកលើសដើមទៅទៀត។ |
សូមលោកម្ចាស់នៃខ្ញុំអញ្ជើញទៅខាងមុខបាវបម្រើរបស់លោកចុះ រីឯខ្ញុំវិញ ខ្ញុំនឹងនាំពួកវាទៅយឺតៗតាមដំណើររបស់ហ្វូងសត្វដែលនៅមុខខ្ញុំ និងតាមដំណើររបស់កូនក្មេង រហូតដល់ខ្ញុំទៅដល់លោកម្ចាស់នៃខ្ញុំនៅសៀរ”។
ដំបងរាជ្យនៃសេចក្ដីអាក្រក់នឹងមិនស្ថិតនៅលើទឹកដីដែលជាចំណែករបស់មនុស្សសុចរិតឡើយ ក្រែងលោមនុស្សសុចរិតលូកដៃទៅរកអំពើទុច្ចរិត។
ព្រះអង្គនឹងឃ្វាលហ្វូងចៀមរបស់ព្រះអង្គ ដូចជាអ្នកគង្វាល ព្រះអង្គនឹងប្រមូលកូនចៀមទាំងឡាយមកក្នុងព្រះពាហុរបស់ព្រះអង្គ ព្រមទាំងបីនៅនឹងព្រះឱរារបស់ព្រះអង្គផង ក៏នឹងនាំមេចៀមបំបៅកូនទៅដោយស្លូត។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ដរាបណាកូនកំលោះនៅជាមួយភ្ញៀវភ្ញៀវមិនអាចកាន់ទុក្ខបានទេ មែនទេ? ប៉ុន្តែនឹងមានថ្ងៃមកដល់ ដែលកូនកំលោះត្រូវបានយកចេញពីពួកគេ នៅពេលនោះទើបពួកគេតមអាហារ។
ហើយក៏គ្មានអ្នកណាចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកចាស់ដែរ បើធ្វើដូច្នោះ ធ្វើឲ្យថង់ស្បែកធ្លាយ ស្រាទំពាំងបាយជូរក៏ហូរចេញ ហើយថង់ស្បែកក៏ខូច។ ផ្ទុយទៅវិញ គេតែងតែចាក់ស្រាទំពាំងបាយជូរថ្មីទៅក្នុងថង់ស្បែកថ្មី ទើបរក្សាទុកបានទាំងពីរ”។
គ្មានអ្នកណាយកក្រណាត់ថ្មីមកប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ បំណះថ្មីនឹងទាញចេញពីសម្លៀកបំពាក់ចាស់ បណ្ដាលឲ្យកន្លែងរហែកកាន់តែធំ;
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេជាពាក្យឧបមាទៀតថា៖“គ្មានអ្នកណាហែកយកកំណាត់ពីសម្លៀកបំពាក់ថ្មីប៉ះលើសម្លៀកបំពាក់ចាស់ឡើយ បើធ្វើដូច្នោះ ទាំងសម្លៀកបំពាក់ថ្មីក៏រហែក ហើយកំណាត់ពីសម្លៀកបំពាក់ថ្មីក៏មិនត្រូវនឹងសម្លៀកបំពាក់ចាស់ដែរ។
“ខ្ញុំនៅតែមានសេចក្ដីជាច្រើនទៀតដើម្បីប្រាប់អ្នករាល់គ្នា ប៉ុន្តែឥឡូវនេះអ្នករាល់គ្នាមិនអាចទទួលបានទេ។
ដូច្នេះឥឡូវនេះ មានសេចក្ដីបីយ៉ាងដែលនៅស្ថិតស្ថេរ គឺជំនឿ សេចក្ដីសង្ឃឹម និងសេចក្ដីស្រឡាញ់ ប៉ុន្តែក្នុងចំណោមសេចក្ដីទាំងនេះ សេចក្ដីស្រឡាញ់ប្រសើរជាងគេ៕
ដ្បិតការងារនៃការបម្រើនេះ មិនគ្រាន់តែបំពេញភាពខ្វះខាតរបស់វិសុទ្ធជនប៉ុណ្ណោះទេ គឺថែមទាំងចម្រើនឡើងតាមរយៈការអរព្រះគុណជាច្រើនដល់ព្រះទៀតផង។