ពួកគេអង្គុយនៅចំពោះយ៉ូសែប តាមលំដាប់បងប្អូន គឺកូនច្បង ហើយប្អូនតាមប្អូន អ្នកទាំងនោះក៏មើលមុខគ្នាទៅវិញទៅមក ទាំងភ្ញាក់ផ្អើល។
ម៉ាថាយ 8:10 - ព្រះគម្ពីរខ្មែរសាកល នៅពេលបានឮដូច្នេះ ព្រះយេស៊ូវទ្រង់ស្ងើច រួចមានបន្ទូលនឹងពួកអ្នកដែលមកតាមថា៖“ប្រាកដមែន ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ។ Khmer Christian Bible កាលស្ដាប់ឮដូច្នេះ ព្រះយេស៊ូស្ងើចសរសើរ រួចមានបន្ទូលទៅពួកអ្នកកំពុងដើរតាមថា៖ «ខ្ញុំបា្រប់អ្នករាល់គ្នាជាបា្រកដថា នៅអ៊ីស្រាអែល ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿខ្លាំងបែបនេះទេ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កាលព្រះយេស៊ូវឮដូច្នោះ ទ្រង់មានសេចក្តីអស្ចារ្យ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញអ្នកណាមានជំនឿដូច្នេះ នៅក្នុងស្រុកអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កាលព្រះយេស៊ូទ្រង់ព្រះសណ្ដាប់ដូច្នេះហើយ ព្រះអង្គស្ងើចសរសើរណាស់ ក៏មានព្រះបន្ទូលទៅកាន់អស់អ្នកដែលដើរតាមព្រះអង្គថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រាអែលឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កាលព្រះយេស៊ូវបានឮពាក្យនោះហើយ ទ្រង់មានសេចក្ដីអស្ចារ្យក្នុងព្រះហឫទ័យ រួចមានបន្ទូលទៅពួកអ្នកដែលតាមទ្រង់ថា ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ខ្ញុំមិនដែលឃើញសេចក្ដីជំនឿជាខ្លាំងដល់ម៉្លេះទេ ទោះទាំងនៅក្នុងសាសន៍អ៊ីស្រាអែលផង អាល់គីតាប កាលអ៊ីសាឮដូច្នេះហើយ គាត់ស្ងើចសរសើរណាស់ក៏មានប្រសាសន៍ទៅកាន់អស់អ្នកដែលដើរតាមគាត់ថា៖ «ខ្ញុំសុំប្រាប់ឲ្យអ្នករាល់គ្នាដឹងច្បាស់ថា ខ្ញុំមិនដែលឃើញនរណាមានជំនឿបែបនេះ នៅស្រុកអ៊ីស្រអែលឡើយ។ |
ពួកគេអង្គុយនៅចំពោះយ៉ូសែប តាមលំដាប់បងប្អូន គឺកូនច្បង ហើយប្អូនតាមប្អូន អ្នកទាំងនោះក៏មើលមុខគ្នាទៅវិញទៅមក ទាំងភ្ញាក់ផ្អើល។
ពេលនោះ ព្រះយេស៊ូវមានបន្ទូលតបនឹងនាងថា៖“ឱ ស្ត្រីអើយ! ជំនឿរបស់នាងខ្លាំងណាស់! ចូរឲ្យបានសម្រេចតាមដែលនាងប្រាថ្នាចុះ”។ កូនស្រីរបស់នាងក៏ត្រូវបានប្រោសឲ្យជានៅវេលានោះឯង។
ខ្ញុំប្រាប់អ្នករាល់គ្នាថា មានមនុស្សជាច្រើននឹងមកពីទិសខាងកើត និងទិសខាងលិច ហើយអង្គុយជាមួយអ័ប្រាហាំ អ៊ីសាក និងយ៉ាកុបនៅក្នុងអាណាចក្រស្ថានសួគ៌។
តាមពិត ទូលបង្គំក៏ជាមនុស្សនៅក្រោមអំណាចគេ ហើយមានទាហាននៅក្រោមទូលបង្គំដែរ។ ទូលបង្គំប្រាប់ម្នាក់ថា: ‘ទៅ’ គេក៏ទៅ; ប្រាប់ម្នាក់ទៀតថា: ‘មក’ គេក៏មក; ហើយប្រាប់បាវបម្រើរបស់ទូលបង្គំថា: ‘ធ្វើការនេះ’ គេក៏ធ្វើ”។
ព្រះយេស៊ូវទ្រង់នឹកឆ្ងល់ ដោយសារតែភាពឥតជំនឿរបស់ពួកគេ។ បន្ទាប់មក ព្រះយេស៊ូវយាងចុះឡើងតាមភូមិនានា ទាំងបង្រៀនផង។
ព្រះយេស៊ូវទតឃើញជំនឿរបស់ពួកគេ ក៏មានបន្ទូលនឹងបុរសស្លាប់មួយចំហៀងខ្លួននោះថា៖“សម្លាញ់អើយបាបរបស់អ្នកត្រូវបានលើកលែងទោសឲ្យអ្នកហើយ”។
តែព្រះអង្គមានបន្ទូលនឹងស្ត្រីនោះថា៖“ជំនឿរបស់នាងបានសង្គ្រោះនាងហើយ។ ចូរទៅដោយសុខសាន្តចុះ”៕
នៅពេលបានឮពាក្យទាំងនេះ ព្រះយេស៊ូវទ្រង់ស្ងើចនឹងលោក ក៏ងាកទៅរកហ្វូងមនុស្សដែលមកតាមព្រះអង្គ ហើយមានបន្ទូលថា៖“ខ្ញុំប្រាប់អ្នករាល់គ្នាថា ខ្ញុំមិនដែលឃើញជំនឿខ្លាំងបែបនេះក្នុងអ៊ីស្រាអែលឡើយ”។
ពួកគេក៏ភ្ញាក់ផ្អើលផង ងឿងឆ្ងល់ផង ទាំងពោលថា៖ “មើល៍! អ្នកទាំងអស់នេះដែលកំពុងនិយាយ មិនមែនជាអ្នកកាលីឡេទេឬ?