ដ្បិតការយល់សប្តិច្រើន នាំមកនូវសេចក្ដីឥតន័យ និងពាក្យសម្ដីជាច្រើន; គឺព្រះទេតើ ដែលអ្នកត្រូវកោតខ្លាច។
ម៉ាថាយ 6:7 - ព្រះគម្ពីរខ្មែរសាកល នៅពេលអ្នករាល់គ្នាអធិស្ឋាន កុំពោលប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃឡើយ ដ្បិតពួកគេគិតថា ពួកគេនឹងត្រូវបានសណ្ដាប់តាមរយៈពាក្យជាច្រើនរបស់ពួកគេ។ Khmer Christian Bible ហើយនៅពេលអធិស្ឋាន ចូរកុំនិយាយប៉ប៉ាច់ប៉ប៉ោចដូចសាសន៍ដទៃ ព្រោះគេគិតថា ព្រះរបស់គេឮសំដីដ៏ហូរហៀររបស់គេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលអ្នកអធិស្ឋាន ចូរកុំពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះរបស់គេនឹងស្តាប់គេ ព្រោះគេពោលពាក្យជាច្រើន។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលទូលទៅព្រះបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយកាលណាអធិស្ឋាន នោះកុំឲ្យពោលពាក្យឥតប្រយោជន៍ផ្ទួនៗ ដូចពួកសាសន៍ដទៃឡើយ ដ្បិតគេស្មានថា ព្រះទ្រង់នឹងស្តាប់គេ ដោយគេពោលពាក្យជាច្រើន អាល់គីតាប ពេលសុំទៅអុលឡោះជាបិតា កុំពោលពាក្យច្រំដែលៗឥតប្រយោជន៍ ដូចសាសន៍ដទៃនោះឡើយ។ គេនឹកស្មានថា បើពោលពាក្យយ៉ាងច្រើនដូច្នេះ ព្រះរបស់គេនឹងស្ដាប់គេ។ |
ដ្បិតការយល់សប្តិច្រើន នាំមកនូវសេចក្ដីឥតន័យ និងពាក្យសម្ដីជាច្រើន; គឺព្រះទេតើ ដែលអ្នកត្រូវកោតខ្លាច។
ប្រសិនបើគាត់មិនព្រមស្ដាប់ពួកគេទេ ចូរប្រាប់ក្រុមជំនុំ; ហើយប្រសិនបើគាត់មិនព្រមស្ដាប់ក្រុមជំនុំទៀត ចូរចាត់ទុកគាត់ដូចជាសាសន៍ដទៃ និងអ្នកទារពន្ធចុះ។
ព្រះយេស៊ូវយាងទៅមុខបន្តិច ក៏ក្រាបព្រះភក្ត្រដល់ដី ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើអាច សូមឲ្យពែងនេះចេញផុតពីទូលបង្គំផង! ប៉ុន្តែមិនមែនតាមដែលទូលបង្គំប្រាថ្នាទេ គឺតាមដែលព្រះអង្គសព្វព្រះហឫទ័យវិញ”។
ព្រះយេស៊ូវយាងចេញទៅម្ដងទៀតជាលើកទីពីរ ហើយអធិស្ឋានថា៖“ព្រះបិតានៃទូលបង្គំអើយ ប្រសិនបើពែងនេះមិនអាចចេញផុតទៅបានលើកលែងតែទូលបង្គំត្រូវផឹក សូមឲ្យបំណងព្រះហឫទ័យរបស់ព្រះអង្គបានសម្រេចចុះ!”។
ដ្បិតសាសន៍ដទៃតែងតែខំស្វែងរករបស់ទាំងអស់នេះ ប៉ុន្តែព្រះបិតាសួគ៌របស់អ្នករាល់គ្នាបានជ្រាបហើយថា អ្នករាល់គ្នាត្រូវការរបស់ទាំងអស់នេះ។
ប៉ុន្តែពេលបានដឹងថាគាត់ជាជនជាតិយូដា គេទាំងអស់គ្នាក៏ស្រែកព្រមគ្នា អស់រយៈពេលប្រមាណជាពីរម៉ោងថា៖ “ព្រះម៉ែអរតេមីសនៃអ្នកអេភេសូរ ធំឧត្ដមណាស់!”។