វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។
ម៉ាថាយ 27:64 - ព្រះគម្ពីរខ្មែរសាកល ដូច្នេះ សូមលោកបញ្ជាឲ្យគេការពារផ្នូរឲ្យតឹងរ៉ឹងរហូតដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចសពវា ហើយប្រាប់ប្រជាជនថាវាត្រូវបានលើកឲ្យរស់ឡើងវិញពីចំណោមមនុស្សស្លាប់ នោះការបោកប្រាស់ចុងក្រោយនេះ នឹងអាក្រក់ជាងលើកមុនទៅទៀត”។ Khmer Christian Bible ដូច្នេះ សូមលោកបង្គាប់គេឲ្យយាមផ្នូរដល់ថ្ងៃទីបី ក្រែងលោពួកសិស្សរបស់វាមកលួចយកសព រួចប្រាប់ប្រជាជនថា វារស់ពីស្លាប់ឡើងវិញ។ ការបោកប្រាស់លើកចុងក្រោយនេះមុខជាអាក្រក់ជាងលើកមុនទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះរហូតដល់ថ្ងៃទីបីទៅ ក្រែងពួកសិស្សរបស់វាទៅលួចយកសពរបស់វាទាំងយប់ ហើយប្រាប់ប្រជាជនថា "វារស់ពីស្លាប់ឡើងវិញ" ហើយការបោកប្រាស់លើកនេះនឹងអាក្រក់ជាងមុនទៅទៀត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះមុខជាអាក្រក់ជាងមុនទៅទៀត»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះ សូមលោកបង្គាប់ឲ្យគេប្រុងប្រយ័តផ្នូរនោះ ដរាបដល់គំរប់៣ថ្ងៃ ក្រែងពួកសិស្សរបស់វាមកលួចយកខ្មោចវាទាំងយប់ទៅ រួចប្រាប់ដល់បណ្តាជនថា វាបានរស់ពីស្លាប់ឡើងវិញហើយ បើយ៉ាងនោះ សេចក្ដីកំភូតជាន់ក្រោយនេះ នឹងបានអាក្រក់ជាងជាន់មុនទៅទៀត អាល់គីតាប ហេតុនេះ សូមលោកបញ្ជាឲ្យគេយាមផ្នូរនោះ រហូតដល់ថ្ងៃទីបីទៅ ក្រែងលោសិស្សរបស់គាត់មកលួចយកសព ហើយប្រាប់ប្រជាជនថាគាត់រស់ឡើងវិញ។ ការបោកប្រាស់លើកនេះ មុខជាអាក្រក់ជាងមុនទៅទៀត»។ |
វាក៏ចេញទៅ នាំវិញ្ញាណប្រាំពីរផ្សេងទៀតដែលអាក្រក់ជាងវាមកជាមួយ ហើយចូលទៅរស់នៅទីនោះ។ សភាពចុងក្រោយរបស់អ្នកនោះបានអាក្រក់ជាងសភាពដើមទៅទៀត។ ជំនាន់អាក្រក់នេះនឹងបានដូច្នេះដែរ”។
ហើយនិយាយថា៖ “លោកម្ចាស់ យើងខ្ញុំចាំបានថា កាលអ្នកបោកប្រាស់នោះនៅរស់នៅឡើយ វាបាននិយាយថា: ‘ក្រោយពីបីថ្ងៃ ខ្ញុំនឹងត្រូវបានលើកឲ្យរស់ឡើងវិញ’។
ពីឡាត់មានប្រសាសន៍នឹងពួកគេថា៖ “អស់លោកយកទាហានយាមទៅ។ ចូរទៅការពារឲ្យតឹងរ៉ឹងតាមដែលអស់លោកអាចធ្វើបានចុះ”។
ទាំងប្រាប់ថា៖ “ចូរអ្នករាល់គ្នានិយាយថា: ‘ពួកសិស្សរបស់វាបានមកទាំងយប់ លួចសពរបស់វាទៅ ពេលយើងកំពុងដេកលក់’។