Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:64 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

64 ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ​រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​ពួក​សិស្ស​របស់​វា​ទៅ​លួច​យក​សព​របស់​វា​ទាំង​យប់ ហើយ​ប្រាប់​ប្រជា‌ជន​ថា "វា​រស់​ពី​ស្លាប់​ឡើង​វិញ" ហើយ​ការ​បោក​ប្រាស់​លើក​នេះ​នឹង​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

64 ដូច្នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​ការពារ​ផ្នូរ​ឲ្យតឹងរ៉ឹង​រហូតដល់​ថ្ងៃ​ទីបី ក្រែងលោ​ពួក​សិស្ស​របស់​វា​មក​លួច​សព​វា ហើយ​ប្រាប់​ប្រជាជន​ថា​វា​ត្រូវបាន​លើកឲ្យរស់ឡើងវិញ​ពីចំណោម​មនុស្សស្លាប់ នោះ​ការបោកប្រាស់​ចុងក្រោយ​នេះ នឹង​អាក្រក់ជាង​លើក​មុន​ទៅ​ទៀត”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

64 ដូច្នេះ​ សូម​លោក​បង្គាប់​គេ​ឲ្យ​យាម​ផ្នូរ​ដល់​ថ្ងៃ​ទី​បី​ ក្រែង​លោ​ពួក​សិស្ស​របស់​វា​មក​លួច​យក​សព​ រួច​ប្រាប់​ប្រជាជន​ថា​ វា​រស់​ពី​ស្លាប់​ឡើង​វិញ។​ ការ​បោកប្រាស់​លើក​ចុង​ក្រោយ​នេះ​មុខ​ជា​អាក្រក់​ជាង​លើក​មុន​ទៅ​ទៀត»។​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

64 ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ​មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

64 ដូច្នេះ សូម​លោក​បង្គាប់​ឲ្យ​គេ​ប្រុង​ប្រយ័ត​ផ្នូរ​នោះ ដរាប​ដល់​គំរប់​៣​ថ្ងៃ ក្រែង​ពួក​សិស្ស​របស់​វា​មក​លួច​យក​ខ្មោច​វា​ទាំង​យប់​ទៅ រួច​ប្រាប់​ដល់​បណ្តាជន​ថា វា​បាន​រស់​ពី​ស្លាប់​ឡើង​វិញ​ហើយ បើ​យ៉ាង​នោះ សេចក្ដី​កំភូត​ជាន់​ក្រោយ​នេះ នឹង​បាន​អាក្រក់​ជាង​ជាន់​មុន​ទៅ​ទៀត

សូមមើលជំពូក ចម្លង

អាល់គីតាប

64 ហេតុ​នេះ សូម​លោក​បញ្ជា​ឲ្យ​គេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជា‌ជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះ មុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:64
5 ការដាក់ឲ្យឆ្លើយតបគ្នា  

នោះ​វា​ក៏​ចេញ​ទៅ​នាំ​វិញ្ញាណ​ប្រាំ​ពីរ​ផ្សេង​ទៀត ដែល​អាក្រក់​ជាង​វា​មក ហើយ​នាំ​គ្នា​ចូល​ទៅ​នៅ​ទី​នោះ ធ្វើ​ឲ្យ​ស្ថាន‌ភាព​ក្រោយ​របស់​មនុស្ស​នោះ កាន់​តែ​អាក្រក់​ជាង​មុន​ទៅ​ទៀត រីឯ​មនុស្ស​អាក្រក់​ជំនាន់​នេះ ក៏​នឹង​កើត​ឡើង​ដូច្នោះ​ដែរ»។


ហើយ​ជម្រាប​ថា៖ «លោក យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​ជន​បោក​ប្រាស់​នោះនិយាយ កាល​វា​នៅ​រស់​នៅ​ឡើយ​ថា "បី​ថ្ងៃ​ក្រោយ​មក ខ្ញុំ​នឹង​រស់​ឡើង​វិញ"។


លោក​ពីឡាត់​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ក្រុម​ទាហាន​ការពារ​ស្រាប់​ហើយ សូម​ទៅ​ការពារ​ឲ្យ​មាន​សុវត្ថិ‌ភាព តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ»។


ដោយ​ប្រាប់​ថា៖ «អ្នក​រាល់​គ្នា​ត្រូវ​និយាយ​ថា "ពេល​យើង​ខ្ញុំ​កំពុង​ដេក​លក់ ពួក​សិស្ស​របស់​វា​បាន​ចូល​មក​លួច​យក​សព​ទៅ​ទាំង​យប់"។


ដ្បិត​អ្វី​ដែល​យើង​ទូន្មាន នោះ​មិន​មែន​មក​ពី​ការ​បោក​ប្រាស់ អំពើ​ស្មោក‌គ្រោក ឬ​ល្បិច‌កល​នោះ​ទេ


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម