ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ម៉ាថាយ 27:21 - ព្រះគម្ពីរខ្មែរសាកល

អភិបាល​សួរ​ពួកគេ​ថា​៖ “ក្នុងចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​?”។ ពួកគេ​ឆ្លើយថា​៖ “បារ៉ាបាស​!”។

សូមមើលជំពូក

Khmer Christian Bible

លោក​អភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​ តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា?»​ ពួកគេ​និយាយ​ថា៖​ «បារ៉ាបាស»​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ

សូមមើលជំពូក

អាល់គីតាប

លោក​ទេសា​ភិបាល​សួរ​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។

សូមមើលជំពូក



ម៉ាថាយ 27:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាន​យក​អ្នកដែល​ទូលបង្គំ​ស្គាល់​ចេញឆ្ងាយ​ពី​ទូលបង្គំ ក៏​បាន​ធ្វើឲ្យ​ទូលបង្គំ​ទៅជា​ទីស្អប់ខ្ពើម​ដល់​ពួកគេ​; ទូលបង្គំ​ត្រូវបាន​បង្ខាំង ហើយ​ចេញមក​មិនបានឡើយ​។


ដូច្នេះ នៅពេល​ហ្វូងមនុស្ស​បាន​ផ្ដុំគ្នា ពីឡាត់​សួរ​ពួកគេ​ថា​៖ “តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​? បារ៉ាបាស ឬ​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?”។


ប៉ុន្តែ​ពួក​នាយកបូជាចារ្យ និង​ពួក​ចាស់ទុំ​បាន​បញ្ចុះបញ្ចូល​ហ្វូងមនុស្ស ឲ្យ​ទាមទារ​បារ៉ាបាស ហើយ​ឲ្យ​បំផ្លាញជីវិត​ព្រះយេស៊ូវ​វិញ​។


ពីឡាត់​ក៏​សួរ​ពួកគេ​ថា​៖ “បើដូច្នេះ តើ​ឲ្យ​ខ្ញុំ​ធ្វើ​អ្វី​ដល់​យេស៊ូវ​ដែល​ហៅថា​ព្រះ​គ្រីស្ទ​?”។ ពួកគេ​គ្រប់គ្នា​និយាយថា​៖ “ឆ្កាង​វា​ទៅ​!”។


“ប៉ុន្តែ​នៅពេល​ពួក​កសិករ​ឃើញ​គាត់ ក៏​ជជែក​គ្នា​ថា​: ‘ ម្នាក់នេះ​ជា​អ្នកទទួលមរតក​។ យើង​នាំគ្នា​សម្លាប់​វា​ចោល​ទៅ ដើម្បីឲ្យ​ទ្រព្យមរតក​បានជា​របស់យើង’។


បន្ទាប់មក ពីឡាត់​បាន​ហៅ​ពួក​នាយកបូជាចារ្យ ពួក​មេគ្រប់គ្រង និង​ប្រជាជន​មក