Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 27:21 - Khmer Christian Bible

21 លោក​អភិបាល​ឆ្លើយ​ទៅ​ពួកគេ​ថា៖​ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ​ តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា?»​ ពួកគេ​និយាយ​ថា៖​ «បារ៉ាបាស»​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

21 អភិបាល​សួរ​ពួកគេ​ថា​៖ “ក្នុងចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់ឲ្យ​ខ្ញុំ​ដោះលែង​មួយណា​ដល់​អ្នករាល់គ្នា​?”។ ពួកគេ​ឆ្លើយថា​៖ “បារ៉ាបាស​!”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា​ឲ្យ​អ្នក​រាល់​គ្នា?» គេ​ឆ្លើយ​ថា៖ «បារ៉ាបាស»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 លោក​ទេសា​ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 នោះ​លោក​ចៅហ្វាយ​ចាប់​ពាក្យ​សួរ​គេ​ថា ក្នុង​មនុស្ស​២​នាក់​នេះ តើ​ចង់​ឲ្យ​ខ្ញុំ​លែង​អ្នក​ណា គេ​ឆ្លើយ​ឡើង​ថា សូម​លែង​បារ៉ា‌បាស​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 លោក​ទេសា​ភិបាល​សួរ​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។

សូមមើលជំពូក ចម្លង




ម៉ាថាយ 27:21
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ​ កាល​ពួកគេ​បាន​មក​ជួបជុំ​គ្នា​ លោក​ពីឡាត់​ក៏​សួរ​ពួកគេ​ថា៖​ «តើ​អ្នក​រាល់គ្នា​ចង់​ឲ្យ​ខ្ញុំ​ដោះលែង​អ្នកណា​ឲ្យ​អ្នក​រាល់គ្នា​ យេស៊ូ​បារ៉ាបាស​ ឬ​យេស៊ូ​ដែល​ហៅ​ថា​ ព្រះគ្រិស្ដ?»​


ពួក​សម្ដេច​សង្ឃ​ និង​ពួក​ចាស់ទុំ​បាន​ញុះញង់​បណ្ដាជន​ឲ្យ​សុំ​យក​បារ៉ាបាស​ ហើយ​ឲ្យ​សម្លាប់​ព្រះយេស៊ូ​វិញ។​


នោះ​លោក​ពីឡាត់​ក៏​និយាយ​ទៅ​ពួកគេ​វិញ​ថា៖​ «តើ​ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្ដេច​ចំពោះ​យេស៊ូ​ដែល​ហៅ​ថា​ព្រះគ្រិស្ដ​នេះ?»​ គេ​ក៏​និយាយ​ទាំង​អស់​គ្នា​ថា៖​ «ឆ្កាង​វា​ទៅ!»​


ប៉ុន្ដែ​កាល​ពួក​អ្នក​ចម្ការ​ឃើញ​ ក៏​និយាយ​គ្នា​ថា​ ម្នាក់​នេះ​ជា​អ្នក​ស្នង​មរតក​ ចូរ​យើង​សម្លាប់​វា​ចោល​ទៅ​ មរតក​ទាំង​អស់​នឹង​ត្រលប់​ជា​របស់​យើង​ហើយ។​


កាល​លោក​ពីឡាត់​ហៅ​ពួក​សម្ដេច​សង្ឃ​ ពួក​អាជ្ញាធរ​ និង​ប្រជាជន​មក​ជុំ​គ្នា​ហើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម