បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្សវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? មើល៍! ពេលវេលាជិតដល់ហើយ! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
ម៉ាថាយ 26:46 - ព្រះគម្ពីរខ្មែរសាកល ក្រោកឡើងមក យើងនាំគ្នាទៅ។ មើល៍! អ្នកដែលក្បត់ខ្ញុំមកជិតដល់ហើយ”។ Khmer Christian Bible ចូរក្រោកឡើង យើងនាំគ្នាទៅ មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរក្រោកឡើង យើងនាំគ្នាទៅ! មើល៍ អ្នកក្បត់ខ្ញុំមកជិតដល់ហើយ»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំ មកជិតដល់ហើយ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរក្រោកឡើង យើងទៅ ន៏ អ្នកដែលបញ្ជូនខ្ញុំជិតមកដល់ហើយ។ អាល់គីតាប ចូរក្រោកឡើង! យើងនាំគ្នាទៅ ដ្បិតអ្នកដែលនាំគេមកចាប់ខ្ញុំមកជិតដល់ហើយ!»។ |
បន្ទាប់មក ព្រះអង្គយាងត្រឡប់មករកពួកសិស្សវិញ ហើយមានបន្ទូលនឹងពួកគេថា៖“តើអ្នករាល់គ្នានៅតែដេកលក់ និងសម្រាកទៀតឬ? មើល៍! ពេលវេលាជិតដល់ហើយ! កូនមនុស្សត្រូវគេប្រគល់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សបាបឥឡូវហើយ។
នៅពេលព្រះយេស៊ូវកំពុងតែមានបន្ទូលនៅឡើយ មើល៍! យូដាសម្នាក់ក្នុងសាវ័កទាំងដប់ពីរនាក់បានមកដល់។ មានហ្វូងមនុស្សមួយក្រុមធំកាន់ដាវកាន់ដំបងមកជាមួយគាត់ដែរ ពួកគេមកពីពួកនាយកបូជាចារ្យ និងពួកចាស់ទុំរបស់ប្រជាជន។
ប៉ុន្តែខ្ញុំមានពិធីជ្រមុជទឹកមួយដែលខ្ញុំត្រូវទទួល ហើយខ្ញុំឈឺចាប់ណាស់ហ្ន៎ ទម្រាំតែការនោះបានសម្រេច!
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ខ្ញុំប្រាថ្នាចង់ហូបអាហារបុណ្យរំលងនេះជាមួយអ្នករាល់គ្នាខ្លាំងណាស់ មុនខ្ញុំរងទុក្ខ។
លុះជិតដល់ថ្ងៃនៃការយាងឡើងទៅស្ថានសួគ៌របស់ព្រះយេស៊ូវ ព្រះអង្គក៏តាំងព្រះទ័យយាងទៅយេរូសាឡិម។
ប៉ុន្តែដើម្បីឲ្យពិភពលោកដឹងថាខ្ញុំស្រឡាញ់ព្រះបិតា ខ្ញុំក៏ធ្វើដូច្នេះដូចដែលព្រះបិតាបានបង្គាប់ខ្ញុំ។ “ក្រោកឡើងមក យើងនាំគ្នាចេញពីទីនេះទៅ!
ពេត្រុសងាកទៅ ក៏ឃើញសិស្សម្នាក់ដែលព្រះយេស៊ូវទ្រង់ស្រឡាញ់កំពុងមកតាម គឺម្នាក់ដែលផ្អែកលើព្រះឱរារបស់ព្រះអង្គអំឡុងអាហារពេលល្ងាច ហើយទូលសួរថា: “ព្រះអម្ចាស់អើយ តើនរណាជាអ្នកដែលក្បត់ព្រះអង្គ?”។
ពេលនោះ ប៉ូលតបថា៖ “អ្នករាល់គ្នាយំ និងបំបាក់ទឹកចិត្តខ្ញុំធ្វើអី? ដ្បិតខ្ញុំបានត្រៀមជាស្រេចហើយ មិនគ្រាន់តែឲ្យគេចាប់ចងប៉ុណ្ណោះទេ គឺថែមទាំងត្រៀមស្លាប់នៅយេរូសាឡិមទៀតផង ដើម្បីព្រះនាមរបស់ព្រះអម្ចាស់យេស៊ូវ”។