ម៉ាថាយ 25:5 - ព្រះគម្ពីរខ្មែរសាកល នៅពេលកូនកំលោះក្រមកដល់ ពួកនាងទាំងអស់គ្នាក៏ងងុយ ហើយដេកលក់ទៅ។ Khmer Christian Bible កាលកូនកំលោះក្រមកដល់ពេក ពួកនាងក៏ងងុយដេក ហើយដេកលក់អស់ទៅ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលកូនកំលោះក្រមកដល់ ពួកនាងទាំងនោះក៏ងោកងុយ ហើយដេកលក់ទៅ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែដោយព្រោះប្ដីក្រមកពេក បានជានាងទាំងនោះងោកងុយ ហើយដេកលក់ទៅ អាល់គីតាប ដោយស្វាមីក្រមកដល់ នាងទាំងដប់នាក់ងោកងុយពេក ក៏ដេកលក់ទាំងអស់គ្នាទៅ។ |
“ប៉ុន្តែនៅកណ្ដាលអធ្រាត្រ មានគេស្រែកឡើងថា: ‘មើល៍! កូនកំលោះមកហើយ! ចូរចេញទៅទទួលលោកចុះ!’។
ព្រះយេស៊ូវយាងត្រឡប់មករកពួកសិស្សវិញ ហើយឃើញពួកគេកំពុងដេកលក់ ក៏មានបន្ទូលនឹងពេត្រុសថា៖“ម៉េច! អ្នករាល់គ្នាមិនអាចប្រុងស្មារតីជាមួយខ្ញុំ មួយម៉ោងបានទេឬ?
ប្រជាជនកំពុងរង់ចាំសាការី ហើយពួកគេនឹកឆ្ងល់នឹងការដែលលោកនៅក្នុងទីវិសុទ្ធយូរដូច្នេះ។
ផ្ទុយទៅវិញ ប្រសិនបើបាវបម្រើនោះគិតក្នុងចិត្តថា: ‘ចៅហ្វាយរបស់អញក្រមកដល់’ រួចចាប់ផ្ដើមវាយបាវបម្រើទាំងប្រុសទាំងស្រី ព្រមទាំងស៊ីផឹកស្រវឹង
ខ្ញុំប្រាប់អ្នករាល់គ្នាថា ព្រះអង្គនឹងផ្ដល់យុត្តិធម៌ដល់ពួកគេយ៉ាងឆាប់រហ័ស។ យ៉ាងណាមិញ នៅពេលកូនមនុស្សបានមកវិញ តើលោកនឹងរកឃើញជំនឿនៅលើផែនដីឬទេ?”។
ព្រះយេស៊ូវទ្រង់ចាប់ផ្ដើមមានបន្ទូលនឹងប្រជាជនជាពាក្យឧបមានេះថា៖“មានបុរសម្នាក់ធ្វើចម្ការទំពាំងបាយជូរ ហើយប្រវាស់ឲ្យពួកកសិករ រួចចេញដំណើរទៅស្រុកឆ្ងាយអស់រយៈពេលយ៉ាងយូរ។
មួយវិញទៀត អ្នករាល់គ្នាដឹងអំពីគ្រានេះហើយថា ដល់ម៉ោងឲ្យអ្នករាល់គ្នាក្រោកពីដំណេកហើយ ដ្បិតឥឡូវនេះ សេចក្ដីសង្គ្រោះរបស់យើង នៅជិតយើងជាងកាលយើងជឿដំបូង។
ដ្បិតគឺពន្លឺហើយ ដែលធ្វើឲ្យអ្វីៗទាំងអស់ត្រូវបានមើលឃើញ។ ហេតុនេះហើយបានជាមានចែងទុកមកថា: “អ្នកដែលដេកលក់អើយ ចូរភ្ញាក់ឡើង! ចូរក្រោកឡើងពីចំណោមមនុស្សស្លាប់ នោះព្រះគ្រីស្ទនឹងចាំងមកលើអ្នក!”។
ចូរមានគំនិតមធ្យ័ត ហើយប្រុងស្មារតីចុះ។ មារដែលជាសត្រូវរបស់អ្នករាល់គ្នា កំពុងដើរក្រវែលដូចជាសិង្ហគ្រហឹម ទាំងរកអ្នកណាក៏ដោយដែលវាអាចត្របាក់ស៊ីបាន។