Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លូកា 1:21 - ព្រះគម្ពីរខ្មែរសាកល

21 ប្រជាជន​កំពុង​រង់ចាំ​សាការី ហើយ​ពួកគេ​នឹកឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ទីវិសុទ្ធ​យូរ​ដូច្នេះ​។

សូមមើលជំពូក ចម្លង

Khmer Christian Bible

21 រីឯ​ប្រជាជន​ដែល​កំពុង​ទន្ទឹង​មើល​លោក​សាការី​ ពួកគេ​ឆ្ងល់​ចំពោះ​ការ​ដែល​គាត់​យឺតយូរ​នៅ​ក្នុង​ព្រះវិហារ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​កំពុង​រង់​ចាំ​សាការី ហើយ​ងឿង​ឆ្ងល់​នឹង​ការ​ដែល​លោក​នៅ​ក្នុង​ព្រះ‌វិហារ​យូរ​ដល់​ម្ល៉េះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​លោក​សាការី ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​លោក​ចូល​ទៅ​ក្នុង​ទីសក្ការៈ​យូរ​ដូច្នេះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឯ​បណ្តា​មនុស្ស​គេ​នៅ​ចាំ​សាការី ក៏​នឹក​ប្លែក​ពី​លោក ដែល​នៅ​ក្នុង​ព្រះ‌វិហារ​ជា​យូរ​ម៉្លេះ

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ក្នុង​ពេល​ជា​មួយ​គ្នា​នោះ ប្រជា‌ជន​ទន្ទឹង​រង់‌ចាំ​សាកា‌រីយ៉ា ហើយ​ងឿង‌ឆ្ងល់​ណាស់ ព្រោះ​គាត់​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​យូរ​ដូច្នេះ។

សូមមើលជំពូក ចម្លង




លូកា 1:21
5 ការដាក់ឲ្យឆ្លើយតបគ្នា  

យូដាស​បោះ​កាក់ប្រាក់​ទាំងនោះ​ទៅ​ក្នុង​ព្រះវិហារ ហើយ​ចាកចេញ​ទៅ រួច​គាត់​ក៏​ទៅ​ចងកសម្លាប់ខ្លួន​។


នៅពេល​បាន​ឮ​ដូច្នេះ ព្រះយេស៊ូវ​ទ្រង់​ស្ងើច រួច​មានបន្ទូល​នឹង​ពួក​អ្នក​ដែល​មកតាម​ថា៖“ប្រាកដមែន ខ្ញុំ​ប្រាប់​អ្នករាល់គ្នា​ថា ខ្ញុំ​មិនដែល​ឃើញ​អ្នកណា​មាន​ជំនឿ​ខ្លាំងបែបនេះ​ក្នុង​អ៊ីស្រាអែល​ឡើយ​។


មើល៍! អ្នក​នឹង​គ ហើយ​មិនអាច​និយាយ​បាន​រហូតដល់​ថ្ងៃ​ដែល​ការទាំងនេះ​កើតឡើង ពីព្រោះ​អ្នក​មិន​បាន​ជឿ​ពាក្យ​របស់ខ្ញុំ​ដែល​នឹង​ត្រូវបាន​បំពេញឲ្យសម្រេច​នៅ​ពេលកំណត់”។


នៅពេល​លោក​ចេញមក លោក​មិនអាច​និយាយ​នឹង​ពួកគេ​បានទ្បើយ ដូច្នេះ​ពួកគេ​យល់ឃើញ​ថា លោក​បាន​ឃើញ​និមិត្ត​នៅក្នុង​ទីវិសុទ្ធ​។ សាការី​ចេះតែ​ធ្វើសញ្ញា​ទៅ​ពួកគេ ហើយ​លោក​នៅតែ​គ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម