នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។
ម៉ាថាយ 25:20 - ព្រះគម្ពីរខ្មែរសាកល អ្នកដែលទទួលប្រាំឋាឡាន់ក៏យកប្រាំឋាឡាន់ផ្សេងទៀត ហើយចូលមកជិតលោក និយាយថា: ‘លោកម្ចាស់ លោកបានប្រគល់ប្រាំឋាឡាន់ឲ្យខ្ញុំ មើល៍! ខ្ញុំចំណេញបានប្រាំឋាឡាន់ទៀត’។ Khmer Christian Bible ម្នាក់ដែលបានទទួលប្រាំឋាឡាន់ បាននាំយកប្រាំឋាឡាន់ទៀត ចូលមកជិតប្រាប់ថា លោកម្ចាស់អើយ! ប្រាំឋាឡាន់ដែលលោកម្ចាស់បានឲ្យខ្ញុំ សូមមើល ខ្ញុំបានចំណេញប្រាំឋាឡាន់ទៀត ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អ្នកដែលបានទទួលប្រាំពាន់ ក៏យកប្រាំពាន់ទៀតចូលមក ហើយជម្រាបថា "លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំពាន់មកខ្ញុំ មើល៍ ខ្ញុំបានចំណេញប្រាំពាន់ទៀត"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ ដោយពោលថា: “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំប្របាទ ឥឡូវនេះ ខ្ញុំប្របាទចំណេញបានប្រាំណែនទៀត”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកអ្នកដែលបានទទួល៥ពាន់ ក៏យក៥ពាន់ទៀតមកជំរាបចៅហ្វាយថា លោកចៅហ្វាយ លោកបានប្រគល់ប្រាក់៥ពាន់មកខ្ញុំ មើល ខ្ញុំបានចំណេញ៥ពាន់ទៀត អាល់គីតាប អ្នកទទួលប្រាក់ប្រាំណែន យកប្រាក់ដែលចំណេញបានប្រាំណែន ចូលមកជូនម្ចាស់ដោយពោលថាៈ “លោកម្ចាស់! លោកបានប្រគល់ប្រាក់ប្រាំណែនឲ្យខ្ញុំ ឥឡូវនេះ ខ្ញុំចំណេញបានប្រាំណែនទៀត”។ |
នៅពេលចាប់ផ្ដើមគិតបញ្ជី ក៏មានកូនបំណុលម្នាក់ជំពាក់ប្រាក់មួយម៉ឺនឋាឡាន់ត្រូវគេនាំមកឯទ្រង់។
លោកក៏ហៅបាវបម្រើដប់នាក់របស់ខ្លួនមក ហើយប្រគល់ដប់មីណាដល់ពួកគេ ទាំងនិយាយថា: ‘ចូរធ្វើជំនួញរហូតដល់ខ្ញុំមកវិញ’។
ប៉ុន្តែខ្ញុំមិនចាត់ទុកថាជីវិតរបស់ខ្ញុំមានតម្លៃដល់ខ្លួនឯងឡើយ ដើម្បីឲ្យខ្ញុំបានបង្ហើយដំណើរជីវិតរបស់ខ្ញុំ និងការងារបម្រើដែលខ្ញុំបានទទួលពីព្រះអម្ចាស់យេស៊ូវ គឺការធ្វើបន្ទាល់យ៉ាងម៉ឺងម៉ាត់អំពីដំណឹងល្អនៃព្រះគុណរបស់ព្រះ។
ប៉ុន្តែដោយសារតែព្រះគុណរបស់ព្រះ ខ្ញុំបានដូចសព្វថ្ងៃនេះ ហើយព្រះគុណរបស់ព្រះអង្គចំពោះខ្ញុំ ក៏មិនបានទៅជាឥតប្រយោជន៍ឡើយ។ មិនត្រឹមតែប៉ុណ្ណោះទេ ខ្ញុំបានធ្វើការនឿយហត់ច្រើនជាងពួកសាវ័កទាំងអស់នោះទៅទៀត; តាមពិតមិនមែនខ្ញុំទេ គឺព្រះគុណរបស់ព្រះដែលគង់នៅជាមួយខ្ញុំវិញ។
សម្រាប់ការនេះ ខ្ញុំធ្វើការនឿយហត់ ទាំងតស៊ូ ស្របតាមឫទ្ធានុភាពរបស់ព្រះអង្គ ដែលកំពុងចេញឥទ្ធិពលយ៉ាងខ្លាំងក្នុងខ្ញុំ។
ក៏ប៉ុន្តែមានអ្នកខ្លះនឹងនិយាយថា៖ “អ្នកមានជំនឿ រីឯខ្ញុំមានការប្រព្រឹត្ត”។ ដូច្នេះ ចូរបង្ហាញជំនឿរបស់អ្នកដែលគ្មានការប្រព្រឹត្តឲ្យខ្ញុំឃើញផង នោះខ្ញុំនឹងបង្ហាញជំនឿរបស់ខ្ញុំតាមរយៈការប្រព្រឹត្តរបស់ខ្ញុំឲ្យអ្នកឃើញដែរ។