មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
ម៉ាថាយ 24:9 - ព្រះគម្ពីរខ្មែរសាកល “បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅក្នុងទុក្ខវេទនា ព្រមទាំងសម្លាប់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងត្រូវប្រជាជាតិទាំងអស់ស្អប់ ដោយសារតែនាមរបស់ខ្ញុំ។ Khmer Christian Bible បន្ទាប់មក ពួកគេនឹងប្រគល់អ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា រួចពួកគេនឹងសម្លាប់អ្នករាល់គ្នា ហើយជនជាតិទាំងអស់នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យគេធ្វើទារុណកម្ម ហើយសម្លាប់អ្នករាល់គ្នា។ គ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នាព្រោះតែនាមខ្ញុំ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គ្រានោះ គេនឹងបញ្ជូនអ្នករាល់គ្នាទៅឲ្យមានសេចក្ដីវេទនា ព្រមទាំងសំឡាប់អ្នករាល់គ្នា ហើយគ្រប់ទាំងសាសន៍នឹងស្អប់អ្នករាល់គ្នា ដោយព្រោះឈ្មោះខ្ញុំ អាល់គីតាប គេនឹងបញ្ជូនអ្នករាល់គ្នាទៅធ្វើទុក្ខទោស ព្រមទាំងឲ្យគេសម្លាប់អ្នករាល់គ្នាថែមទៀតផង។ ជាតិសាសន៍ទាំងអស់នឹងស្អប់អ្នករាល់គ្នា ព្រោះតែនាមខ្ញុំ។ |
មនុស្សទុច្ចរិតជាទីស្អប់ខ្ពើមដល់មនុស្សសុចរិត ហើយមនុស្សដែលទៀងត្រង់ក្នុងផ្លូវរបស់ខ្លួន ក៏ជាទីស្អប់ខ្ពើមដល់មនុស្សអាក្រក់ដែរ៕
ពួកអ្នកដែលមានប្រាជ្ញាក្នុងប្រជារាស្ត្រនឹងធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្បាស់ ប៉ុន្តែពួកគេនឹងដួលដោយមុខដាវ ដោយអណ្ដាតភ្លើង ដោយភាពជាឈ្លើយសឹក និងដោយរបស់រឹបអូស ក្នុងមួយរយៈ។
មើល៍! ហេតុនេះហើយបានជាខ្ញុំចាត់បណ្ដាព្យាការី អ្នកមានប្រាជ្ញា និងពួកគ្រូវិន័យឲ្យមករកអ្នករាល់គ្នា; អ្នករាល់គ្នានឹងសម្លាប់អ្នកខ្លះ និងឆ្កាងអ្នកខ្លះក្នុងចំណោមពួកគេ ហើយវាយអ្នកខ្លះនឹងរំពាត់ក្នុងសាលាប្រជុំរបស់អ្នករាល់គ្នា ព្រមទាំងតាមបៀតបៀនពួកគេពីទីក្រុងមួយទៅទីក្រុងមួយ។
ហេតុនេះហើយបានជាព្រះប្រាជ្ញាញាណរបស់ព្រះក៏មានបន្ទូលដែរថា: ‘យើងនឹងចាត់បណ្ដាព្យាការី និងសាវ័កឲ្យទៅរកពួកគេ ហើយពួកគេនឹងសម្លាប់អ្នកខ្លះ និងបៀតបៀនអ្នកខ្លះពីចំណោមអ្នកទាំងនោះ’។
ប៉ុន្តែមុនការទាំងអស់នេះ គេនឹងលូកដៃចាប់អ្នករាល់គ្នា បៀតបៀនអ្នករាល់គ្នា ហើយប្រគល់អ្នករាល់គ្នាទៅសាលាប្រជុំ និងគុក។ អ្នករាល់គ្នានឹងត្រូវគេនាំទៅនៅមុខស្ដេច និងអភិបាលដោយសារតែនាមរបស់ខ្ញុំ។
“ប្រសិនបើពិភពលោកស្អប់អ្នករាល់គ្នា ចូរដឹងថាគេបានស្អប់ខ្ញុំមុនអ្នករាល់គ្នាហើយ។
ប៉ុន្តែគេនឹងប្រព្រឹត្តការទាំងអស់នេះដល់អ្នករាល់គ្នាដោយសារតែនាមរបស់ខ្ញុំ ពីព្រោះគេមិនបានស្គាល់ព្រះអង្គដែលចាត់ខ្ញុំឲ្យមកទេ។
គេនឹងបណ្ដេញអ្នករាល់គ្នាចេញពីសាលាប្រជុំ។ មិនត្រឹមតែប៉ុណ្ណោះទេ គឺមានពេលវេលានឹងមក ដែលអស់អ្នកដែលសម្លាប់អ្នករាល់គ្នានឹងគិតថា ខ្លួនគេកំពុងថ្វាយការបម្រើដល់ព្រះ។
ប៉ុន្តែយើងគិតថាគួរស្ដាប់គំនិតរបស់លោកពីលោក ដ្បិតយើងដឹងច្បាស់ថា នៅគ្រប់ទីកន្លែង គេនិយាយប្រឆាំងនឹងនិកាយនេះមែន”។
ខណៈដែលពួកគេកំពុងគប់ដុំថ្មសម្លាប់ស្ទេផាន គាត់ហៅរកព្រះអម្ចាស់ថា៖ “ព្រះអម្ចាស់យេស៊ូវអើយ សូមទទួលវិញ្ញាណរបស់ទូលបង្គំផង!”។
ប៉ុន្តែប្រសិនបើមានអ្នកណារងទុក្ខក្នុងនាមជាគ្រីស្ទាន អ្នកនោះមិនត្រូវអៀនខ្មាសឡើយ ផ្ទុយទៅវិញ ត្រូវលើកតម្កើងសិរីរុងរឿងដល់ព្រះដោយព្រោះនាមនោះ។
កុំខ្លាចអ្វីដែលអ្នករៀបនឹងរងទុក្ខនោះឡើយ។ មើល៍! មាររៀបនឹងបោះអ្នកខ្លះពីចំណោមអ្នករាល់គ្នាទៅក្នុងគុក ដើម្បីឲ្យអ្នករាល់គ្នាត្រូវបានល្បងល ហើយអ្នករាល់គ្នានឹងរងទុក្ខវេទនាអស់ដប់ថ្ងៃ។ ចូរស្មោះត្រង់រហូតដល់មរណភាពចុះ នោះយើងនឹងឲ្យមកុដនៃជីវិតដល់អ្នក។
យើងស្គាល់កន្លែងដែលអ្នករស់នៅ ជាកន្លែងមានបល្ល័ង្ករបស់សាតាំង។ ប៉ុន្តែអ្នកកាន់ខ្ជាប់នូវនាមរបស់យើង ហើយមិនបានបដិសេធជំនឿលើយើងឡើយ សូម្បីតែនៅគ្រារបស់អាន់ទីប៉ាសសាក្សីស្មោះត្រង់របស់យើង ដែលត្រូវគេសម្លាប់ក្នុងចំណោមអ្នករាល់គ្នា ជាកន្លែងដែលសាតាំងរស់នៅ។
ខ្ញុំនិយាយនឹងលោកថា៖ “លោកម្ចាស់នៃខ្ញុំអើយ លោកជ្រាបហើយ”។ លោកក៏ប្រាប់ខ្ញុំថា៖ “អ្នកទាំងនេះជាអ្នកដែលចេញមកពីទុក្ខវេទនាដ៏ធំ ហើយបានលាងសម្អាតអាវវែងរបស់ខ្លួន ឲ្យសដោយព្រះលោហិតរបស់កូនចៀម។