“យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។
ម៉ាថាយ 24:7 - ព្រះគម្ពីរខ្មែរសាកល ពេលនោះ ប្រជាជាតិមួយនឹងក្រោកឡើងតទល់នឹងប្រជាជាតិមួយទៀត អាណាចក្រមួយតទល់នឹងអាណាចក្រមួយទៀត ហើយនៅកន្លែងផ្សេងៗនឹងមានទុរ្ភិក្សនិងរញ្ជួយផែនដី។ Khmer Christian Bible ដ្បិតជនជាតិមួយនឹងក្រោកឡើងទាស់នឹងជនជាតិមួយ ប្រទេសមួយទាស់នឹងប្រទេសមួយ ព្រមទាំងមានគ្រោះអត់ឃ្លាន និងការរញ្ជួយដីច្រើនកន្លែង ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតសាសន៍មួយនឹងលើកគ្នាទាស់នឹងសាសន៍មួយ នគរមួយទាស់នឹងនគរមួយ ហើយនឹងកើតមានអំណត់ [ជំងឺអាសន្នរោគ] និងរញ្ជួយផែនដីនៅកន្លែងផ្សេងៗ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត ។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពីព្រោះសាសន៍១នឹងលើកគ្នាទាស់នឹងសាសន៍១ នគរ១ទាស់នឹងនគរ១ ហើយនឹងកើតមានអំណត់ ជំងឺអាសន្នរោគ នឹងកក្រើកដីនៅកន្លែងផ្សេងៗ អាល់គីតាប ប្រជាជាតិមួយនឹងធ្វើសង្គ្រាមតទល់នឹងប្រជាជាតិមួយទៀត ប្រទេសមួយតទល់នឹងប្រទេសមួយទៀត។ នៅតាមតំបន់ផ្សេងៗនឹងមានកើតទុរ្ភិក្ស និងរញ្ជួយផែនដី។ |
“យើងនឹងពន្យុះជនជាតិអេហ្ស៊ីបឲ្យទាស់នឹងជនជាតិអេហ្ស៊ីប ម្នាក់ៗនឹងច្បាំងនឹងបងប្អូនរបស់ខ្លួន ម្នាក់ៗនឹងប្រឆាំងនឹងអ្នកជិតខាងរបស់ខ្លួន ទីក្រុងមួយនឹងតទល់នឹងទីក្រុងមួយទៀត អាណាចក្រមួយនឹងតទល់នឹងអាណាចក្រមួយទៀត។
នាងនឹងត្រូវព្រះយេហូវ៉ានៃពលបរិវារដាក់ទោស ដោយផ្គរលាន់ រញ្ជួយផែនដី សំឡេងយ៉ាងខ្លាំង ខ្យល់កួច ខ្យល់ព្យុះ និងភ្លើងសន្ធោសន្ធៅដែលស៊ីបំផ្លាញ។
នៅថ្ងៃនោះ ចលាចលយ៉ាងធំពីព្រះយេហូវ៉ានឹងកើតឡើងក្នុងពួកគេ បានជាម្នាក់ៗនឹងចាប់អ្នកជិតខាងរបស់ខ្លួនត្រង់ដៃ ហើយលើកដៃទាស់នឹងដៃអ្នកជិតខាងរបស់ខ្លួន។
ហើយនៅកន្លែងផ្សេងៗនឹងមានទាំងរញ្ជួយផែនដីយ៉ាងខ្លាំង ទុរ្ភិក្ស និងជំងឺរាតត្បាត ព្រមទាំងនឹងមានហេតុការណ៍ដ៏រន្ធត់ និងទីសម្គាល់ដ៏ធំពីលើមេឃផង។
ម្នាក់ក្នុងពួកគេឈ្មោះអ័ក្កាបុសបានក្រោកឡើង ហើយបញ្ជាក់ដោយព្រះវិញ្ញាណថា ទុរ្ភិក្សដ៏ធ្ងន់ធ្ងររៀបនឹងកើតឡើងលើពិភពលោកទាំងមូល។ ការនេះបានកើតឡើងក្នុងរជ្ជកាលសេសារក្លូឌាសមែន។
យើងនឹងសម្ដែងការអស្ចារ្យនៅមេឃខាងលើ យើងនឹងសម្ដែងទីសម្គាល់នៅផែនដីខាងក្រោម គឺឈាម ភ្លើង និងផ្សែងខ្មួលខ្មាញ់។
ពាក្យ “ម្ដងទៀត” បញ្ជាក់អំពីការរើចេញរបស់អ្វីៗដែលត្រូវបានធ្វើឲ្យរញ្ជួយ នោះគឺអ្វីៗដែលត្រូវបានបង្កើតមក ដើម្បីឲ្យអ្វីៗដែលមិនចេះរញ្ជួយបាននៅសល់។
ខ្ញុំសង្កេតមើលទៀត ពេលកូនចៀមបកត្រាទីប្រាំមួយចេញ នោះមានរញ្ជួយផែនដីយ៉ាងខ្លាំងកើតឡើង ហើយព្រះអាទិត្យប្រែជាខ្មៅដូចក្រណាត់ធ្មៃធ្វើពីរោម រីឯព្រះចន្ទទាំងមូលក៏ប្រែជាដូចឈាម។
ពេលកូនចៀមបកត្រាទីបីចេញ ខ្ញុំបានឮសត្វមានជីវិតទីបីពោលថា៖ “មក៍!” ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះខ្មៅមួយ។ អ្នកដែលជិះសេះនោះកាន់ជញ្ជីងមួយនៅដៃ។
រួចខ្ញុំបានឮអ្វីដូចជាសំឡេងមួយនៅកណ្ដាលចំណោមសត្វមានជីវិតទាំងបួន ពោលឡើងថា៖ “ស្រូវសាលីមួយលីត្រ ថ្លៃមួយឌេណារី ស្រូវបាឡេបីលីត្រ ក៏ថ្លៃមួយឌេណារីដែរ រីឯប្រេងអូលីវ និងស្រាទំពាំងបាយជូរវិញ កុំធ្វើឲ្យខូចឡើយ!”។
ខ្ញុំបានសង្កេតមើល នោះមើល៍! មានសេះមួយសម្បុរស្លេក។ អ្នកដែលជិះសេះនោះ ឈ្មោះ “សេចក្ដីស្លាប់” ហើយស្ថានមនុស្សស្លាប់ក៏ជាប់តាមអ្នកនោះ។ សិទ្ធិអំណាចលើមួយភាគបួននៃផែនដីត្រូវបានប្រគល់ឲ្យពួកគេ ដើម្បីសម្លាប់ដោយដាវ ទុរ្ភិក្ស អាសន្នរោគ និងសត្វព្រៃនៅលើផែនដី។