ប៉ុន្តែអាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងប្រទានដល់ទូលបង្គំធ្វើអី បើទូលបង្គំនៅតែគ្មានកូន ហើយអ្នកទទួលផ្ទះទូលបង្គំជាមរតក គឺអេលាស៊ើរអ្នកដាម៉ាស់វិញ?”។
ម៉ាថាយ 20:8 - ព្រះគម្ពីរខ្មែរសាកល លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរនិយាយនឹងមេការថា: ‘ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យពួកគេ ចាប់ផ្ដើមពីអ្នកដែលមកក្រោយគេ រហូតដល់អ្នកដែលមកមុនគេ’។ Khmer Christian Bible លុះដល់ពេលល្ងាច ម្ចាស់ចម្ការទំពាំងបាយជូរក៏ប្រាប់មេការថា ចូរហៅកម្មករមក រួចឲ្យឈ្នួលដល់ពួកគេចាប់ពីអ្នកមកក្រោយបង្អស់រហូតដល់អ្នកមកមុនបង្អស់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ លុះដល់ល្ងាច ម្ចាស់ចម្ការនោះប្រាប់មេការរបស់លោកថា "ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឈ្នួលឲ្យគេ ចាប់ផ្ដើមពីអ្នកក្រោយបង្អស់ រហូតដល់អ្នកមុនបង្អស់"។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដល់ល្ងាច ថៅកែចំការនោះប្រាប់ទៅនាយដំរួតការថា ចូរហៅពួកជើងឈ្នួលមកបើកឈ្នួលឲ្យគេ ចាប់តាំងពីមនុស្សក្រោយបង្អស់ រៀងទៅដល់អ្នកមុនដំបូង អាល់គីតាប លុះដល់ល្ងាច ម្ចាស់ចម្ការប្រាប់ទៅអ្នកកាន់ប្រាក់ថា “ចូរហៅពួកកម្មករមក ហើយបើកប្រាក់ឲ្យគេ គឺចាប់ផ្ដើមពីអ្នកដែលចូលធ្វើការក្រោយគេបង្អស់ រហូតដល់អ្នកមកមុនគេបង្អស់”។ |
ប៉ុន្តែអាប់រ៉ាមទូលថា៖ “ព្រះអម្ចាស់នៃទូលបង្គំ គឺព្រះយេហូវ៉ាអើយ តើព្រះអង្គនឹងប្រទានដល់ទូលបង្គំធ្វើអី បើទូលបង្គំនៅតែគ្មានកូន ហើយអ្នកទទួលផ្ទះទូលបង្គំជាមរតក គឺអេលាស៊ើរអ្នកដាម៉ាស់វិញ?”។
“ពួកគេឆ្លើយថា: ‘ពីព្រោះគ្មានអ្នកណាជួលពួកខ្ញុំ’។ “លោកក៏និយាយថា: ‘ចូរពួកអ្នកទៅចម្ការទំពាំងបាយជូរដែរចុះ ’។
“នៅពេលពួកអ្នកដែលត្រូវបានជួលប្រហែលពីម៉ោងប្រាំល្ងាចនោះមកដល់ ពួកគេម្នាក់ៗទទួលបានមួយឌេណារី។
“នៅពេលកូនមនុស្សមកប្រកបដោយសិរីរុងរឿងរបស់លោក ហើយបណ្ដាទូតសួគ៌ ទាំងអស់ក៏មកជាមួយលោកដែរ ពេលនោះលោកនឹងអង្គុយលើបល្ល័ង្កនៃសិរីរុងរឿងរបស់លោក។
ចូរស្នាក់នៅក្នុងផ្ទះដដែលនោះ ហើយហូប និងផឹកអ្វីៗពីពួកគេ ពីព្រោះអ្នកធ្វើការសមនឹងទទួលឈ្នួលរបស់ខ្លួន។ កុំផ្លាស់ពីផ្ទះមួយទៅផ្ទះមួយឡើយ។
ព្រះអម្ចាស់មានបន្ទូលថា៖“ចុះតើនរណាជាមេការស្មោះត្រង់ ហើយមានប្រាជ្ញា ដែលចៅហ្វាយនឹងតែងតាំងឲ្យត្រួតលើបាវបម្រើឯទៀតរបស់លោក ដើម្បីចែកអាហារតាមពេលកំណត់?
យ៉ូអាន់ណាប្រពន្ធរបស់ឃូសាដែលជាចៅហ្វាវាំងរបស់ហេរ៉ូឌ និងស៊ូសាណា ព្រមទាំងស្ត្រីឯទៀតជាច្រើនដែលបម្រើព្រះយេស៊ូវ និងពួកសិស្សដោយធនធានរបស់ខ្លួន។
ដ្បិតយើងគ្រប់គ្នាត្រូវតែបង្ហាញខ្លួននៅមុខបល្ល័ង្កជំនុំជម្រះរបស់ព្រះគ្រីស្ទ ដើម្បីឲ្យម្នាក់ៗបានទទួលរង្វាន់តាមអ្វីដែលខ្លួនបានប្រព្រឹត្ត កាលនៅក្នុងរូបកាយនេះ មិនថាល្អក្ដី អាក្រក់ក្ដី។
ដ្បិតអ្នកមើលខុសត្រូវ ត្រូវតែឥតមានកន្លែងបន្ទោសបានក្នុងនាមជាមេការរបស់ព្រះ គឺមិនអាត្មានិយម មិនឆាប់ខឹង មិនប្រមឹក មិនចំណូលហិង្សា ហើយមិនលោភចង់បានកម្រៃទុច្ចរិតឡើយ
ព្រះគ្រីស្ទក៏ថ្វាយអង្គទ្រង់តែម្ដងគត់ ដើម្បីផ្ទុកបាបរបស់មនុស្សជាច្រើនយ៉ាងនោះដែរ ហើយព្រះអង្គនឹងលេចមកជាលើកទីពីរ មិនមែនដើម្បីផ្ទុកបាបទេ គឺដើម្បីសង្គ្រោះអ្នកដែលទន្ទឹងរង់ចាំព្រះអង្គវិញ៕
ចូរឲ្យអ្នករាល់គ្នាម្នាក់ៗបម្រើគ្នាទៅវិញទៅមកតាមអំណោយទានដែលខ្លួនបានទទួល ក្នុងនាមជាមេការដ៏ល្អនៃព្រះគុណផ្សេងៗរបស់ព្រះ។