ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
ម៉ាថាយ 19:8 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា ប៉ុន្តែតាំងពីដើមដំបូងមក មិនមែនដូច្នោះទេ។ Khmer Christian Bible ព្រះអង្គមានបន្ទូលទៅពួកគេថា៖ «ដោយព្រោះតែចិត្ដរឹងរូសរបស់អ្នករាល់គ្នា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ ទោះជាពីដើមដំបូងមិនមានដូច្នេះក្ដី ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «គឺមកពីអ្នករាល់គ្នាមានចិត្តរឹងរូស ប៉ុណ្ណោះ បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធ តែពីដើមមកមិនមែនដូច្នោះទេ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «លោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្តរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់ក៏មានបន្ទូលតបថា បានជាលោកម៉ូសេអនុញ្ញាតឲ្យអ្នករាល់គ្នាលែងប្រពន្ធទៅ គឺដោយព្រោះតែចិត្តអ្នករាល់គ្នារឹងរបឹងប៉ុណ្ណោះ តែពីដើមមកមិនមែនដូច្នោះទេ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេថា៖ «ណាពីម៉ូសាអនុញ្ញាតឲ្យអ្នករាល់គ្នាលែងភរិយាបាន ព្រោះអ្នករាល់គ្នាមានចិត្ដរឹងរូស តែកាលដើមឡើយមិនមែនដូច្នោះទេ។ |
ហេតុនេះហើយបានជាបុរសនឹងចាកចេញពីឪពុកម្ដាយរបស់ខ្លួន ហើយត្រូវបានភ្ជាប់នឹងប្រពន្ធរបស់ខ្លួន រួចអ្នកទាំងពីរនឹងបានជារូបកាយមួយ។
ណូអេ ពួកកូនប្រុសរបស់គាត់ ប្រពន្ធរបស់គាត់ និងប្រពន្ធរបស់ពួកកូនប្រុសគាត់ដែលនៅជាមួយគាត់ ក៏ចូលទៅក្នុងទូកធំ ដើម្បីឲ្យរួចផុតពីទឹកជំនន់។
“កុំឲ្យចិត្តរបស់អ្នករាល់គ្នារឹងរូសដូចនៅមេរីបា ឬដូចថ្ងៃនៅម៉ាសាក្នុងទីរហោស្ថាននោះឡើយ។
គេបានធ្វើឲ្យចិត្តរបស់ខ្លួនរឹងដូចពេជ្រ ដោយមិនស្ដាប់តាមក្រឹត្យវិន័យ និងព្រះបន្ទូលដែលព្រះយេហូវ៉ានៃពលបរិវារបានបញ្ជូនមកដោយព្រះវិញ្ញាណរបស់ព្រះអង្គ តាមរយៈពួកព្យាការីពីមុនឡើយ។ ហេតុនេះហើយបានជាមានព្រះពិរោធដ៏ខ្លាំង ចេញពីព្រះយេហូវ៉ានៃពលបរិវារ។
ពួកគេទូលសួរព្រះអង្គថា៖ “ចុះហេតុអ្វីបានជាម៉ូសេបង្គាប់ឲ្យប្រគល់លិខិតលែងលះ ហើយលែងប្រពន្ធបាន?”។
ខ្ញុំប្រាប់អ្នករាល់គ្នាថា អ្នកណាក៏ដោយដែលលែងប្រពន្ធរបស់ខ្លួនដោយមិនផ្អែកលើអំពើអសីលធម៌ខាងផ្លូវភេទ ហើយរៀបការជាមួយស្ត្រីម្នាក់ទៀត អ្នកនោះកំពុងផិតក្បត់ហើយ”។
ព្រះយេស៊ូវមានបន្ទូលតបនឹងគាត់ថា៖“ឥឡូវនេះ ចូរយល់ព្រមចុះ ដ្បិតការបំពេញគ្រប់ទាំងសេចក្ដីសុចរិតឲ្យសម្រេចដូច្នេះ ជាការសមគួរសម្រាប់យើង”។ ដូច្នេះគាត់ក៏យល់ព្រម។
អារក្សទាំងនោះទូលអង្វរព្រះយេស៊ូវថា៖ “បើសិនព្រះអង្គបណ្ដេញយើងខ្ញុំ សូមឲ្យយើងខ្ញុំទៅក្នុងហ្វូងជ្រូកនោះទៅ”។
ព្រះយេស៊ូវមានបន្ទូលនឹងពួកគេថា៖“ម៉ូសេបានសរសេរបទបញ្ជានេះសម្រាប់អ្នករាល់គ្នា ដោយសារតែភាពរឹងរូសនៃចិត្តរបស់អ្នករាល់គ្នា។
ក្រោយមកទៀត នៅពេលពួកគេកំពុងរួមតុអាហារ ព្រះយេស៊ូវបានលេចមកដល់សាវ័កទាំងដប់មួយនាក់ ហើយស្ដីបន្ទោសពួកគេអំពីភាពឥតជំនឿ និងភាពរឹងរូសនៃចិត្តរបស់ពួកគេ ពីព្រោះពួកគេមិនបានជឿពួកអ្នកដែលឃើញព្រះអង្គ ក្រោយពីព្រះអង្គត្រូវបានលើកឲ្យរស់ឡើងវិញ។