Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ម៉ាថាយ 19:8 - Khmer Christian Bible

8 ព្រះអង្គ​មាន​បន្ទូល​ទៅ​ពួក​គេ​ថា៖​ «ដោយ​ព្រោះតែ​ចិត្ដ​រឹង​រូស​របស់​អ្នក​រាល់គ្នា​ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់គ្នា​លែង​ប្រពន្ធ​ ទោះ​ជា​ពី​ដើម​ដំបូង​មិន​មាន​ដូច្នេះ​ក្ដី​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

8 ព្រះយេស៊ូវ​មានបន្ទូល​នឹង​ពួកគេ​ថា​៖“ម៉ូសេ​អនុញ្ញាតឲ្យ​អ្នករាល់គ្នា​លែង​ប្រពន្ធ ដោយសារតែ​ភាពរឹងរូស​នៃចិត្ត​របស់អ្នករាល់គ្នា ប៉ុន្តែ​តាំងពី​ដើមដំបូង​មក មិនមែន​ដូច្នោះ​ទេ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​មក​ពី​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស ប៉ុណ្ណោះ បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ត​រឹង‌រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ទ្រង់​ក៏​មាន​បន្ទូល​តប​ថា បាន​ជា​លោក​ម៉ូសេ​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ប្រពន្ធ​ទៅ គឺ​ដោយ​ព្រោះ​តែ​ចិត្ត​អ្នក​រាល់​គ្នា​រឹង​របឹង​ប៉ុណ្ណោះ តែ​ពី​ដើម​មក​មិន​មែន​ដូច្នោះ​ទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 អ៊ីសា​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ណាពី​ម៉ូសា​អនុញ្ញាត​ឲ្យ​អ្នក​រាល់​គ្នា​លែង​ភរិយា​បាន ព្រោះ​អ្នក​រាល់​គ្នា​មាន​ចិត្ដ​រឹង​រូស តែ​កាល​ដើម​ឡើយ​មិន​មែន​ដូច្នោះ​ទេ។

សូមមើលជំពូក ចម្លង




ម៉ាថាយ 19:8
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពួកគេ​ទូល​ព្រះអង្គ​ថា៖​ «បើ​ដូច្នោះ​ ហេតុអ្វី​បាន​ជា​លោក​ម៉ូសេ​បង្គាប់​ឲ្យ​ប្រគល់​សំបុត្រ​លែង​លះ​ រួច​ឲ្យ​លែង​ប្រពន្ធ​ដូច្នេះ?»។​


ហើយ​ខ្ញុំ​ប្រាប់​អ្នក​រាល់គ្នា​ថា​ អ្នកណា​លែង​ប្រពន្ធ​ដែល​ពុំ​បាន​ផិតក្បត់​ រួច​រៀបការ​មួយ​ទៀត​ នោះ​គឺ​ផិតក្បត់​ហើយ»។​


ប៉ុន្ដែ​ព្រះយេស៊ូ​មានបន្ទូល​ឆ្លើយ​ទៅ​គាត់​ថា៖​ «ចូរ​ធ្វើ​ឥឡូវនេះ​ចុះ​ ដ្បិត​នេះ​ជា​ការ​សមគួរ​ ដើម្បី​ឲុ្យ​យើង​សម្រេច​តាម​គ្រប់​សេចក្ដី​សុចរិត​ទាំងអស់»​ គាត់​ក៏​យល់ព្រម​នឹង​ព្រះអង្គ។​


ពេល​នោះ​ ពួក​អារក្ស​បាន​អង្វរ​ព្រះ​អង្គ​ថា៖​ «បើ​ព្រះអង្គ​បណ្ដេញ​យើង​ សូម​បញ្ជូន​យើង​ទៅ​ក្នុង​ហ្វូង​ជ្រូក​នោះ​ចុះ»​


ព្រះយេស៊ូ​មាន​បន្ទូល​ទៅ​ពួកគេ​ថា៖​ «នោះ​ព្រោះ​តែ​អ្នក​រាល់គ្នា​មាន​ចិត្ដ​រឹង​រូស​ បាន​ជា​លោក​ម៉ូសេ​សរសេរ​បញ្ញត្ដិ​នេះ​សម្រាប់​អ្នក​រាល់គ្នា​


ក្រោយ​មក​ ពេល​ពួក​គេ​កំពុង​អង្គុយ​នៅ​តុអាហារ​ ព្រះអង្គ​ក៏​លេច​មក​ឲ្យ​សាវក​ទាំង​ដប់​មួយ​ឃើញ​ ហើយ​ក៏​បន្ទោស​ដល់​ភាព​គ្មាន​ជំនឿ​ និង​ចិត្ដ​រឹង​រូស​របស់​ពួកគេ​ ព្រោះ​ពួកគេ​មិន​បាន​ជឿ​តាម​អ្នក​ដែល​បាន​ជួប​ព្រះអង្គ​ កាល​ព្រះអង្គ​រស់​ឡើង​វិញ​


ប៉ុន្ដែខ្ញុំ​និយាយ​បែប​នេះ​ទុក​ជា​យោបល់​ មិន​មែន​ទុកជា​សេចក្ដី​បង្គាប់​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម