Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




សាការី 7:12 - ព្រះគម្ពីរខ្មែរសាកល

12 គេ​បាន​ធ្វើឲ្យ​ចិត្ត​របស់ខ្លួន​រឹងដូចពេជ្រ ដោយ​មិន​ស្ដាប់តាម​ក្រឹត្យវិន័យ និង​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​បាន​បញ្ជូនមក​ដោយ​ព្រះវិញ្ញាណ​របស់ព្រះអង្គ តាមរយៈ​ពួក​ព្យាការី​ពីមុន​ឡើយ​។ ហេតុនេះហើយបានជា​មាន​ព្រះពិរោធ​ដ៏ខ្លាំង ចេញពី​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម មិន​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​មក​ប្រាប់ តាម​រយៈ​ពួក​ហោរា​កាល​ពី​ជំនាន់​មុន​នោះ​ឡើយ។ ហេតុ​នោះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​ក្រោធ​ជា​ខ្លាំង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ក្រឹត្យ‌វិន័យ និង​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ព្យាការី​នៅ​ជំនាន់​មុន ដោយ​ព្រះ‌វិញ្ញាណ​របស់​ព្រះអង្គ​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ព្រះ‌ពិរោធ​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អើ គេ​បាន​តាំង​ចិត្ត​រឹង​ដូច​ជា​ថ្ម​ដែក​ភ្លើង ក្រែង​គេ​ឮ​ក្រឹត្យ‌វិន័យ នឹង​ព្រះ‌បន្ទូល ដែល​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ បាន​ចាត់​ព្រះ‌វិញ្ញាណ​ទ្រង់​មក​ប្រាប់ ដោយ‌សារ​ពួក​ហោរា​ពី​ដើម ដោយ​ហេតុ​នោះ​បាន​ជា​មាន​សេចក្ដី​ក្រោធ​ជា​ខ្លាំង ចេញ​ពី​ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ​មក

សូមមើលជំពូក ចម្លង

អាល់គីតាប

12 ពួក​គេ​តាំង​ចិត្ត​រឹង​ដូច​ដុំ​ថ្ម ពួក​គេ​មិន​ព្រម​ស្ដាប់​តាម​ហ៊ូកុំ និង​បន្ទូល​របស់អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ថ្លែង​តាម​រយៈ​ណាពី​នៅ​ជំនាន់​មុន ដោយ​រស​របស់​ទ្រង់​ឡើយ។ ហេតុ​នេះ​ហើយ​បាន​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ទ្រង់​ខឹង​យ៉ាង​ខ្លាំង​ទាស់​នឹង​ពួក​គេ។

សូមមើលជំពូក ចម្លង




សាការី 7:12
34 ការដាក់ឲ្យឆ្លើយតបគ្នា  

ពិតមែនហើយ អ្នក​បាន​ស្អប់​ការប្រៀនប្រដៅ ហើយ​បាន​បោះចោល​ព្រះបន្ទូល​របស់យើង​ទៅ​ក្រោយ​អ្នក​ដែរ​។


ពួកអ្នក​មានចិត្តរឹង ដែល​នៅឆ្ងាយ​ពី​សេចក្ដីសុចរិត​អើយ ចូរ​ស្ដាប់​យើង​!


ដោយព្រោះ​យើង​បាន​ដឹង​ថា​អ្នក​រឹងរូស ក​របស់អ្នក​ជា​សរសៃ​ដែក ហើយ​ថ្ងាស​របស់អ្នក​ជា​លង្ហិន


ចូរ​ធ្វើឲ្យ​ចិត្ត​របស់​ប្រជាជន​នេះ​ស្ពឹក ចូរ​ធ្វើឲ្យ​ត្រចៀក​ពួកគេ​ធ្ងន់ ចូរ​ធ្វើឲ្យ​ភ្នែក​ពួកគេ​ខ្វាក់ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ត្រូវបាន​ប្រោសឲ្យជា”។


យើង​នឹង​តម្រូវ​អ្នករាល់គ្នា​សម្រាប់​ដាវ នោះ​អ្នកទាំងអស់គ្នា​នឹង​លុតចុះ​ឲ្យ​កាប់សម្លាប់ ដ្បិត​យើង​បាន​ហៅ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ឆ្លើយ​ទេ យើង​បាន​និយាយ ប៉ុន្តែ​អ្នករាល់គ្នា​មិន​ស្ដាប់តាម​ឡើយ ហើយ​អ្នករាល់គ្នា​បាន​ប្រព្រឹត្ត​អ្វី​ដែល​អាក្រក់​ក្នុង​ភ្នែក​របស់យើង ក៏​បាន​ជ្រើសរើស​អ្វីដែល​យើង​មិន​ពេញចិត្ត​ផង”។


“ព្រះយេហូវ៉ា​ទ្រង់​ព្រះពិរោធយ៉ាងក្រេវក្រោធ​នឹង​ដូនតា​របស់អ្នករាល់គ្នា​។


តើ​នេះ​មិនមែន​ជា​ព្រះបន្ទូល​ដែល​ព្រះយេហូវ៉ា​បាន​ប្រកាស តាមរយៈ​ពួក​ព្យាការី​ពីមុន​ទេ​ឬ​? ពេលនោះ យេរូសាឡិម​មាន​គេ​រស់នៅ ហើយ​គេ​រស់នៅយ៉ាងសុខស្រួល ព្រមទាំង​មាន​ទីក្រុង​នៅ​ជុំវិញ ហើយ​មាន​គេ​រស់នៅ​ណេកិប និង​វាលទំនាប​ដែរ’”។


ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។


នេះគឺ​ដើម្បីឲ្យ​: ‘ពួកគេ​មើលហើយមើលទៀត ប៉ុន្តែ​មិន​ចាប់ភ្លឹក ស្ដាប់ហើយស្ដាប់ទៀត ប៉ុន្តែ​មិន​យល់ ក្រែងលោ​ពួកគេ​បែរមកវិញ ហើយ​ត្រូវបាន​លើកលែងទោស ’ ”។


គ្រាប់ពូជ​ដែល​នៅក្បែរ​ផ្លូវ គឺ​អ្នក​ដែល​បាន​ឮ រួច​មារ​ក៏​មក​ឆក់យក​ព្រះបន្ទូល​ពី​ចិត្ត​របស់​ពួកគេ​ទៅ ដើម្បីកុំឲ្យ​ពួកគេ​ជឿ ហើយ​បាន​សង្គ្រោះ​ឡើយ។


ដ្បិត​ចិត្ត​របស់​ប្រជាជន​នេះ​បាន​ស្ពឹក ត្រចៀក​ពួកគេ​ធ្ងន់ពិបាកស្ដាប់ ហើយ​ភ្នែក​ពួកគេ​បិទ​ហើយ ក្រែងលោ​ពួកគេ​បាន​ឃើញ​នឹង​ភ្នែក ឮ​នឹង​ត្រចៀក យល់​ដោយ​ចិត្ត បែរមកវិញ ហើយ​ក្រែងលោ​យើង​នឹង​ប្រោស​ពួកគេ​ឲ្យជា’។


ដ្បិត​ពាក្យព្យាករ​មិនដែល​ចេញមក​ពី​បំណង​មនុស្ស​ឡើយ គឺ​មនុស្ស​ដែល​ត្រូវ​ព្រះវិញ្ញាណដ៏វិសុទ្ធ​បណ្ដាល បាន​ថ្លែង​ចេញពី​ព្រះ​វិញ​៕


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម