ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ម៉ាថាយ 19:11 - ព្រះគម្ពីរខ្មែរសាកល ព្រះយេស៊ូវក៏មានបន្ទូលនឹងពួកគេថា៖“មិនមែនមនុស្សទាំងអស់អាចទទួលយកពាក្យនេះបានទេ មានតែអ្នកដែលបានប្រទានឲ្យប៉ុណ្ណោះ ដែលអាចទទួលយកបាន។ Khmer Christian Bible ប៉ុន្ដែព្រះអង្គមានបន្ទូលទៅពួកគេថា៖ «មិនមែនមនុស្សគ្រប់រូបអាចទទួលយកពាក្យនេះបានទេ លើកលែងតែអ្នកដែលព្រះជាម្ចាស់ប្រទានឲ្យប៉ុណ្ណោះ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ តែព្រះអង្គមានព្រះបន្ទូលទៅគេថា៖ «មិនមែនគ្រប់គ្នាអាចទទួលសេចក្ដីបង្រៀននេះបានទេ គឺទទួលបានតែអស់អ្នកដែលព្រះបានប្រទានមកប៉ុណ្ណោះ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលទៅគេវិញថា៖ «មនុស្សគ្រប់រូបពុំអាចយល់សេចក្ដីនេះឡើយ គឺមានតែអ្នកដែលព្រះជាម្ចាស់ប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ តែទ្រង់មានបន្ទូលថា មនុស្សទាំងអស់ទទួលតាមពាក្យនេះមិនបានទេ ទទួលបានតែអស់អ្នកដែលពាក្យនេះបានប្រទានមកឲ្យប៉ុណ្ណោះ អាល់គីតាប អ៊ីសាមានប្រសាសន៍ទៅគេវិញថា៖ «មនុស្សគ្រប់គ្នាពុំអាចយល់សេចក្ដីនេះបានឡើយ គឺមានតែអ្នកដែលអុលឡោះប្រោសប្រទានឲ្យយល់ប៉ុណ្ណោះ ទើបអាចយល់បាន។ |
ព្រះអង្គមានបន្ទូលឆ្លើយនឹងពួកគេថា៖“ពីព្រោះអាថ៌កំបាំងនៃអាណាចក្រស្ថានសួគ៌បានប្រទានឲ្យអ្នករាល់គ្នាយល់ហើយ រីឯអ្នកទាំងនោះវិញ មិនបានប្រទានឲ្យយល់ទេ។
ពួកសិស្សរបស់ព្រះអង្គទូលថា៖ “បើសិនល័ក្ខខ័ណ្ឌរវាងប្ដី និងប្រពន្ធគឺដូច្នេះមែន នោះមិនរៀបការប្រសើរជាង”។
ពោលគឺ មានមនុស្សលីវខ្លះដែលកើតមកដូច្នេះពីផ្ទៃម្ដាយ; មានមនុស្សលីវខ្លះដែលត្រូវបានធ្វើឲ្យទៅជាមនុស្សលីវដោយអ្នកផ្សេង; ហើយក៏មានមនុស្សលីវខ្លះដែលធ្វើជាមនុស្សលីវដោយខ្លួនឯង ដើម្បីអាណាចក្រស្ថានសួគ៌។ អ្នកដែលអាចទទួលយកបាន ក៏ទទួលយកចុះ”។
យ៉ាងណាមិញ ចូរឲ្យម្នាក់ៗដើរ តាមដែលព្រះអម្ចាស់បានបែងចែក និងតាមដែលព្រះបានត្រាស់ហៅ។ ខ្ញុំក៏បង្គាប់ក្នុងក្រុមជំនុំទាំងអស់ឲ្យធ្វើដូច្នេះដែរ។
ប៉ុន្តែដើម្បីចៀសវាងពីអំពើអសីលធម៌ខាងផ្លូវភេទ មនុស្សប្រុសម្នាក់ៗត្រូវមានប្រពន្ធរបស់ខ្លួន ហើយមនុស្សស្រីម្នាក់ៗក៏ត្រូវមានប្ដីរបស់ខ្លួនដែរ។
ខ្ញុំនិយាយដូច្នេះដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នាផ្ទាល់ មិនមែនដើម្បីរារាំងអ្នករាល់គ្នាទេ គឺដើម្បីឲ្យអ្នករាល់គ្នាប្រព្រឹត្តដោយគប្បី ហើយផ្ដោតតែលើការបម្រើព្រះអម្ចាស់ដោយគ្មានការបង្វែរអារម្មណ៍ឡើយ។